13/11/2019 11:04 GMT+7 Email Print Like 0

កិច្ចប្រជុំលើកទី៨ រដ្ឋសភាវៀតណាមនីតិកាលទី១៤៖ អាកាសយានដ្ឋានអន្តរជាតិ Long Thanh បង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច


 រដ្ឋសភាបានពិភាក្សានៅសាលប្រជុំ ស្តីពីរបាយការណ៍សិក្សាលទ្ធភាពអំពីគម្រោងអាកាសយានដ្ឋានអន្តរជាតិ Long Thanh ដំណាក់កាលទី ១ 
 

នាព្រឹក​ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋសភាបានពិភាក្សានៅសាលប្រជុំ ស្តីពីរបាយ​ការណ៍​សិក្សា​លទ្ធភាព​អំពី​គម្រោង​អាកាសយានដ្ឋានអន្តរជាតិ Long Thanh ដំណាក់កាលទី ១។ អង្គប្រជុំ​បាន​ឯកភាព​ជាមួយ​ខ្លឹមសារ​និង​ផែន​ ការនៃរបាយការណ៍ដែលបានលើកឡើង ដោយប្រើប្រាស់ ទុនវិនិយោគសហគ្រាសក្នុងស្រុក រួមបញ្ចូល​ប្រភព​នៃសង្គម​ ភាវូបនីយកម្មក្នុងទម្រង់ជាឯកជនសាធារណៈ។ 
 
លោក Truong Trong Nghia សមាជិកសភា មណ្ឌលទីក្រុងហូជីមិញបានសង្កត់ធ្ងន់ថា គម្រោងនេះ​ត្រូវ​តែ​បង្កើត​កម្លាំង​ចលករសម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀត ណាម ហេតុដូច្នេះត្រូវធានា​នូវការ​បង្កើន​នូវល​ក្ខណៈ​វិនិច្ឆ័យ​ចំនួន​​៤៖ នោះគឺ ទី ១​ បង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច; បង្កើនស្ថេរភាពសង្គម;​ បង្កើនហេដ្ឋារចនាសម្ព័ន្ធ បច្ចេក​ ទេសនិងបង្កើនកម្រិតបច្ចេកវិទ្យា។  សមាជិកសភា លោក Truong Trong Nghia បាន​អោយ​ដឹង​ថែម​ទៀត​ថា៖​ “ខ្ញុំយល់ស្របនឹងគោលនយោបាយប្រគល់ទៅវិនិយោគិនក្នុងស្រុក ប៉ុន្តែដើម​ទុនត្រូវ​តែប្រើប្រាស់​ការ​វិនិយោគ​ឯកជន​និងសាធារណៈ រួមមានដើមទុនផ្ទាល់ខ្លួន​ ថវិការដ្ឋ និងដើមទុនបរ​ទេស។​ ចាំបាច់​ត្រូវមាន​គោល​​ការណ៍​ណែនាំជាក់លាក់ និងតឹងរឹង​លើការគៀងគរការគ្រប់គ្រ​ង​ដើម​ទុនជាមួយ គម្រោងទាំងនេះ​”។
 
នាព្រឹកថ្ងៃ​ទី ១២ ខែវិច្ឆិកា រដ្ឋសភាបានពិភាក្សាអំពីគោលនយោបាយវិនិយោគនៃគម្រោងអាងស្តុកទឹក Ka Pet ស្រុក ​Ham Thuan Nam ខេត្ត Binh Thuan ផង​ដែរ៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ