04/11/2019 11:46 GMT+7 Email Print Like 0

កិច្ចប្រជុំកំពូលអាស៊ាន - ឥណ្ឌាលើកទី ១៦


 ទិដ្ឋភាពនៃកិច្ចប្រជុំ 
 

ក្នុងកិច្ច​ប្រជុំនេះ មេដឹកនាំទាំងអស់បានទទួលស្គាល់ពីទំនាក់ទំនងសេដ្ឋកិច្ចរវាងអាស៊ាននិងឥណ្ឌា ដែល​កំពុង​​មានការវិវឌ្ឍន៍វិជ្ជមានក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០១៨ ទទួល​បាន​ជិត​ ៨១ ពាន់លានដុល្លារអាមេ រិក។ លើសពីនេះទៅទៀត កិច្ចសហ​ប្រតិ​បត្តិ​ការ​ត្រូវ​បាន​ជំរុញ​គ្រប់​ជ្រុង​ជ្រោយ​ លើវិស័យជាច្រើន ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននិងអាជីវកម្ម។ មេដឹក​នាំទាំង​អស់​បាន​ឯកភាព បន្តជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធ ភាព ដោយ​ឈរលើ​ស្មារតី​នៃ​សេចក្តី​ថ្លែង​ការណ៍​ Dehli ដែលត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអបអរសាទរខួបលើកទី ២៥ នៃទំនាក់​ទំនង​អាស៊ាន​ - ឥណ្ឌា កាលពី ខែមករាឆ្នាំ ២០១៨ ជាពិសេសនៅក្នុងវិស័យដូចជាការផ្លាស់ប្តូរពាណិជ្ជកម្ម-វិនិយោគ កិច្ចស​ហប្រតិបត្តិការលើសមុទ្រនិងការធានាសន្តិសុខសមុទ្រ ការតភ្ជាប់និងការអភិ វឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដឹក​ជញ្ជូន​តាមផ្លូវគោកនិងសមុទ្រ ក៏ដូចជាការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។
 
នាយក​រដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi បានចែក​រំលែក​នូវ​ការព្រួយ​បារម្ភ​យ៉ាង​ជ្រាល​ជ្រៅចំពោះការ​ប្រែប្រួល​ដ៏ស្មុគស្មាញនៅសមុទ្រខាងកើត ក្នុងនោះមានសកម្មភាពយោធូប​នីយកម្មនិង​សកម្មភាព​ផ្ទុយនឹង​ច្បាប់​អន្តរជាតិ​។ លោករូបនេះ ក៏បានសង្កត់ធ្ងន់លើការគាំទ្រចំពោះគោលជំហររបស់អាស៊ាន និងអំពាវ​នាវឲ្យ​មាន​ការ​គោ រពតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ដើម្បីគាំទ្រ​ដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើតក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយ​ប្រសិទ្ធភាព ស្របតាមច្បាប់អន្តរ ជាតិ។
 
អញ្ជើញថ្លែងនៅឯកិច្ច​ប្រជុំ នាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ជាមួយនឹងផែនការសកម្ម​ភាព​ដំណាក់​កាល ២០២១-២០២៥ ភាគីទាំងពីរត្រូវយកចិត្តទុកដាក់ ជំរុញថែមទៀត កិច្ចសហប្រតិ​បត្តិការ​ប្រកប​ដោយ​ប្រសិទ្ធភាព​លើវិស័យដែលមានការយកចិត្តទុកដាក់ដូចគ្នា ដើម្បីផលប្រយោជន៍រួម ក៏ដូច​ជាការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​សមុទ្រ។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់​ធ្ងន់​ពីសារ​សំខាន់​នៃការ​រក្សា​សន្តិ​សុខ​និង​ស្ថេរភាព​នៅសមុទ្រនិងមហាសមុទ្រ ក្នុងនោះមានសមុទ្រខាងកើត​ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ