18/10/2019 14:11 GMT+7 Email Print Like 0

កិច្ចប្រជុំវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសម្រាប់នារីលើកទី១

ចាំបាច់ត្រូវបង្កលក្ខណៈដើម្បីវៀតណាមមានសាស្ត្រាចារ្យសាស្ត្រាចារ្យរងជាស្ត្រី និងសំណង់វិទ្យាសាស្ត្ររបស់អ្នកវិទ្យាសាស្ត្រស្ត្រីយ៉ាងច្រើនថែមទៀត។


ឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Vu Duc Dam ថ្លែងនៅកិច្ចប្រជុំ

នេះជាសំណូមពររបស់ឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Vu Duc Dam នៅកិច្ចប្រជុំវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសម្រាប់នារីលើកទី១តំបន់ភាគខាងជើង ដែលបានរៀបចំឡើងនាព្រឹកថ្ងៃទី១៧ ខែតុលា នៅរដ្ឋធានីហាណូយ។

លោកឧបនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា វៀតណាមជាប្រទេសកំពុងអភិវឌ្ឍ ដោយមានចំណូលមធ្យមកម្រិតទាប ប្រមាណ២៧០០ដុល្លាអាមេរិកក្នុងមនុស្សម្នាក់ក្នុងមួយឆ្នាំ។ ដើម្បីក្លាយទៅជាប្រទេសមានចំណូលមធ្យម ហើយរួចផុតពីអន្ទាក់ប្រទេសមានចំណូលមធ្យម ក្នុងរយៈពេល ២០ ឆ្នាំខាងមុខ ចំណូលគិតជាមធ្យមតាមមនុស្សម្នាក់របស់វៀតណាម ត្រូវតែកើនជាង ៧,៥%  ក្នុងមួយឆ្នាំពោលគឺ GDP ត្រូវកើន ៨% ជាប្រចាំឆ្នាំ។ នេះជាការសាកល្បងធំមួយ។ ឧប នាយករដ្ឋមន្រ្តីលោក Vu Duc Dam បានលើកច្បាស់ថា៖

“យើងបានអភិវឌ្ឍយ៉ាងឆាប់រហ័សជាងមុនមែន ប៉ុន្តែបើចង់អភិវឌ្ឍប្រកបដោយចីរភាពជាងទៀត ជាពិសេសគឺក្នុងបដិវត្តន៍ឧស្សាហកម្មលើកទី ៤ នេះ គឺមានការងារជាច្រើនដែលយើងត្រូវធ្វើ។ ចាប់ពីការកសាងរបៀបរបបរហូតដល់ការផ្សព្វផ្សាយព័ត៌មាននិងចំណេះដឹង។ ជាពិសេសគឺការអភិវឌ្ឍប្រភពធនធាន អភិវឌ្ឍប្រព័ន្ធផ្លាស់ប្ដូរថ្មី ច្នៃប្រឌិតជាតិ ដើម្បីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារីកចម្រើនយ៉ាងពិតប្រាកដ។
ទោះជា ៤.០ ឬ ៥.០ ក៏ដោយ ប៉ុន្តែនៅតែពឹងពាក់លើមនុស្សដែរ។ ត្រូវបំផុសឡើងភាពច្នៃប្រឌិតនៅក្នុងគ្រូបង្រៀនម្នាក់ៗ សិស្សម្នាក់ៗនិងសមូហភាពនីមួយៗ។ ប្រការនេះសំខាន់ណាស់”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ