20/06/2019 11:05 GMT+7 Email Print Like 0

កិច្ចប្រជុំពេញអង្គស្តីពីគណៈកម្មការទន្លេមេគង្គវៀតណាមលើកទី១


 ទិដ្ឋភាពនៃកិច្ចប្រជុំពេញអង្គស្តីពីគណៈកម្មការទន្លេមេគង្គវៀតណាមលើកទី១

 

 នាព្រឹកថ្ងៃ​ទី១៩ ខែមិថុនា ឆ្នាំ​២០១៩ នៅខេត្ត Tien Giang ខុទ្ទកាល័យអចិន្ត្រៃយ៍ចំណុះ      គណៈកម្មការ​ទន្លេ​មេគ​ង្គ​វៀត​ណាម បានរៀបចំកិច្ចប្រពេញអង្គស្តីពីណៈកម្មការទន្លេមេគង្គវៀត​ណាម​ លើកទី១ឆ្នាំ២០១៩។

​ថ្លែង​នៅឯកិច្ចប្រជមនេះ តំណាងនានាបានអះអាងថាធនធានដូចជាទឹកសាបជលផល ខ្សាច់​និង​ក្រួស​នៅក្នុង​បាត​ទន្លេពិតជាមានតម្លៃសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងជីវភាពរស់​នៅរបស់​មនុស្ស​នៅបណ្តាប្រ​ទេសដែ​ល​ជាប់ទន្លេមេគង្គ។ ក៏​ប៉ុន្តែការដែល​មានប្រទេស​មួយចំនួន​បាននិង​កំពុង​គ្រោងនឹង​សាងសង់​សំណង់​លើទឹក​ចំនួន ១១ នៅតាមដងទន្លេមេគង្គគឺជាប​ញ្ហាសាកល្បង ដែ​លប៉ះពាល់ដល់អាងទន្លេមេគង្គ​ ក្នុងនោះ​រួមមាន​តំបន់សណ្ដទន្លេ Cuu Long របស់វៀតណាមផងដែរ។ រដ្ឋមន្ត្រីក្រសួងធន​ធាននិង​បរិស្ថានវៀត​ណាម លោក Tran Hong Ha បានស​ង្កត់ធ្ងន់​ថា៖
 
« ថ្ងៃនេះកិច្ច​ប្រជុំទន្លេមេគង្គបាន​បញ្ជាក់ពីមុខងារ​និងតួនាទីចំពោះទន្លេ​មេគង្គនៅវៀត​ណាម​ដែល​ក្នុង​នោះ​មាន​​សកម្មភាពការ​ទូតសម្រាប់បណ្តាប្រទេសម​កពីប្រភពខ្សែទឹកខាង​លើ ព្រមទាំងពិគ្រោះយោបល់​លើបញ្ហា​បច្ចេកទេស​ដែល​ទាក់​ទង​នឹងការ​គ្រប់​គ្រងធន​ធាន​ទឹក​ឲ្យបាន​សមស្រប​ពីខ្សែប្រភព​ទឹកខាង​លើនៃ​ទន្លេ។​ យើងក៏បានធ្វើបច្ចុប្បន្នភាពស្ថា​នភា ពព័ត៌មាន គោលការណ៍ ​និងទិស​ដៅនៃបណ្តា​ប្រទេស​នៅតាម​ប្រភព​ខ្សែទឹក​ខាងលើនៃទន្លេ ពីព្រោះថានេះនឹងក្លាយ​ទៅជាហានិភ័យ​ដែលយើង​ត្រូវមាន​ដំណោះស្រាយ​សម​ស្រប​ ក៏ដូចជាការសម្របសម្រួល ការប្រមូលកងកម្លាំង ​និងសមត្ថភាពជាក់ស្តែងទាំងមូល ដើ​ម្បីដោះស្រាយ​បញ្ហានៅ​តំបន់​សណ្ដទន្លេ Cuu Long ផងដែរ។»
 
លោក Tran Hong Ha បានបញ្ជាណែនាំថា​នាពេលខាង​មុខនេះចាំ​បាច់ត្រូវ​ផ្តល់អាទិភាព​ដើម្បីឈាន​ដល់ការ​ឯកភាព​គ្នាលើផែនការ​និងដំណោះស្រាយជាក់   ស្តែង ដោយសំដៅជំរុញការ​អនុវត្តយ៉ាង​ខ្លាំងក្លានូវ​កម្មវិធី​ការងារ​របស់គ​ណៈកម្មការនៅឆ្នាំ ២០១៩ ​ទាំងនៅក្នុងក្របខ័​ណ្ឌនៃកិច្ច​សហប្រតិបត្តិការ​របស់​គណៈកម្មការ​សមាគម​ទន្លេមេគង្គអន្ដរជាតិ ​ក៏ដូចជាគំនិត​ផ្តួចផ្តើម​នៃកិច្ច​សហប្រតិបត្តិ​ការអនុ​តំបន់ផ្សេងៗ​ទៀតនិង​ផែន​ការកម្ម​វិធីការងារ ក្នុងប្រទេសផង​ដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ