24/04/2019 14:28 GMT+7 Email Print Like 0

កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី២៥ប្រារព្ធឡើងនៅទីក្រុង Phuket


 ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ VOV)
 

 គោលដៅចំនួន២ក្នុងចំណោមគោលដៅស្នូលៗដែលត្រូវបានលើកយកមកពិភាក្សានៅ AEM Retreat លើកនេះ គឺការ​បញ្ចប់ការចរចាអំពីកិច្ចព្រមព្រៀង សម្រាប់ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នាចុង​ឆ្នាំនេះ​ និងការសម្រេចរួចរាល់យន្តការបញ្ជរតែមួយអាស៊ាន (ASW)។
 
ចាប់ពីថ្ងៃទី២២​ ដល់ថ្ងៃ​ទី២៣ ខែមេសា កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីសេដ្ឋកិ​ច្ច អាស៊ាន (AEM Retreat) លើកទី២៥ បាន​ប្រព្រឹត្ត​ទៅនៅទីក្រុង Phuket ប្រទេស ថៃ។ អនុរដ្ឋមន្រ្តីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមលោក Tran Quoc Khanh​ ដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំនេះ។

​គោល​ដៅចំនួន២ក្នុងចំណោមគោលដៅស្នូលៗដែលត្រូវបានលើកយកមកពិភាក្សានៅ AEM Retreat លើកនេះ គឺការ​បញ្ចប់ការចរចាអំពីកិច្ចព្រមព្រៀង សម្រាប់ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នាចុងឆ្នាំ​នេះ និងការសម្រេចរួចរាល់យន្តការបញ្ជរតែមួយអាស៊ាន (ASW)។ ប្រសិនបើសម្រេច ការចរចាប្រ​កប​ដោយ​ជោគជ័យនោះ គឺ RCEP នឹងជាកិច្ចព្រមព្រៀងពាណិជ្ជកម្ម ពហុភាគីធំបំផុតក្នុងប្រវត្តិសាស្ត្រ ដោយរួម​មាន​ប្រទេសអាស៊ានទាំង១០និងចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលីនិងនូវែលហ្សេឡង់។ តម្លៃផលិតផល​សរុប ក្នុងស្រុក (GDP) របស់ប្លុក RCEP នេះស្រូប យក២៨% GDP សកល ហើយស្រូប យក៣០%ទំហំពាណិជ្ជកម្មស​កល ផងដែរ។ ក្នុងពេលជាមួយគ្នានោះASW មាន គោលដៅរួមបញ្ចូល​ប្រព័ន្ធបញ្ជរ​តែមួយជាតិនៅ​តា​មប្រទេសអាស៊ាននានាក្លាយទៅជាប្រព័ន្ធប​ញ្ជរតែមួយអាស៊ានរួម សំដៅជួយ​សម្រួល​ដល់​ការ​ដោះដូ​រទំ​និញ និងជំរុញពាណិជ្ជកម្មឆ្លងដែន។​ ប្រសិនបើមាន ASW រយៈពេលទន្ទឹងរង់ចាំ​របស់ ទំនិញ​នៅច្រកទ្វារ​ព្រំដែន​អាចថយពី១០ថ្ងៃចុះនៅត្រឹម៣ថ្ងៃតែ​ប៉ុណ្ណោះ៕​

 

តាម VOV5 – វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ