19/04/2019 09:47 GMT+7 Email Print Like 0

កិច្ចប្រជុំលើកទី៤៤ នៃគណៈកម្មការប្រតិបត្តិរៀបចំទីភ្នាក់ងារសារព័ត៌មានអាស៊ី - ប៉ាស៊ីហ្វិក (OANA) ឆ្ពោះទៅកាន់មូលដ្ឋានកាសែតជំនាញ និង ភាពច្នៃប្រឌិត​

“ដើម្បី​មូលដ្ឋាន​កាសែត​ជំនាញ​ និង ភាពច្នៃ​ប្រឌិត​មួយ​” ជា​ប្រធាន​បទ​នៃ​​កិច្ច​ប្រជុំ​​គណៈ​កម្មការ​ប្រតិបត្តិ​រៀបចំ​ ទីភ្នាក់ងារសារព័ត៌មាន​អាស៊ី​ - ប៉ាស៊ីហ្វិក​​​លើកទី​៤៤ (OANA) បើក​ដំណើរការ​នាព្រឹកថ្ងៃទី​១៩ ខែ​មេសា​នៅ​​ក្រុង​​ហាណូយ​ ​រៀបចំដោយ​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​​​។ កិច្ច​ប្រជុំ​ផ្តោតទៅ​លើ​ខ្លឹម​សារ​បី​ ដែល​មាន​លក្ខណៈ​ព័ត៌មាន​ខ្ពស់របស់​​កាសែត​បច្ចុប្បន្ន រួម​មាន​៖ (១) យុទ្ធសាស្រ្ត​នៃ​ទីភ្នាក់​ងារ​សារព័ត៌មាន​ទាំងឡាយ​​​ គឺ​ដើម្បី​​ទប់ទល់​​ជាមួយនឹង​ការ​បម្រែ​ទម្លាប់​ប្រើព័ត៌មាន​ ផ្តោត​ទៅ​លើ​ខ្លឹមសារ​ video និង មូលដ្ឋាន​ YouTube។ (២)​ ព័ត៌មាន​ក្លែង​​ក្លាយ​ និង ត្រួត​ពិនិត្យ​ព័ត៌មាន​កាសែត​។ (៣) ដណ្តើម​ទំនុកចិត្ត​​ចំពោះកាសែត​ជាផ្លូវ​ការ​ឡើង​វិញ​។
 

គណៈប្រតិភូ​អន្តរជាតិ​ស្វែង​មើល​ព័ត៌មាន​ឧទ្ទេសនាម​ស្តី​ពីទីភ្នាក់ងារសារព័ត៌មាន​ជា​សមាជិក​ OANA។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​
 

ចូល​រួម​កិច្ច​ប្រជុំ​មាន​គណៈ​ប្រតិភូ​អន្តរជាតិ​ជា​ថ្នាក់ដឹក​នាំ​ និង ថ្នាក់​តំណាង​នៃទីភ្នាក់ងារសារព័ត៌មាន​ជា​សមាជិក​នៃ​​គណៈ​កម្មការ​ប្រតិបត្តិ​ និង ភ្ញៀវ​កិត្តិយស​ ជា​សមាជិក​ OANA ក្នុង​នោះ​មាន​ច្រើន​ទីភ្នាក់​ងារ​សារ​ព័ត៌មាន​ ដែល​មាន​ឥទ្ធិពល​លើ​ឆាក​អន្តរជាតិ​យ៉ាង​ខ្លាំង​ ដូចជា​៖ Azertac (អាស៊ែបៃហ្សង់) TASS (សហព័ន្ធរុស្ស៊ី) ទីភ្នាក់​ងារសារព័ត៌មាន​ចិន (ចិន)​ Kyodo News (ជប៉ុន) Yonhap News Agency  (កូរ៉េខាង​ត្បូង​) AAP (អូស្ត្រាលី​) BTA (ប៊ុលហ្គារី) ...​ជាដើម​។​

ក្នុង​បទ​​ថ្លែង​សុន្ទរកថា​អំណរ​សាទរ​ លោក​ឧបនាយករដ្ឋមន្រ្តី វូ​ ឌឹក​ដាម​ (Vu Duc Dam) វាយ​តម្លៃ​ខ្ពស់​ប្រធាន​​នៃ​​កិច្ច​ប្រជុំ​ ហើយ​សង្កត់​ធ្ងន់​ មូលដ្ឋាន​កាសែត​ច្នៃប្រឌិត​​ជំនាញ​មួយ នឹង​ទាក់ទាញ​អ្នក​អាន​ អ្នក​ស្តាប់​ ពង្រឹក​ទំនុក​ចិត្ត​នៃ​មហាជន​ ជា​ពិសេស​ក្នុង​បរិបទ​​​ព័ត៌មាន​ក្លែង​​ក្លាយ​​កំពុ​ង​បង្ខូច​ទំនុកចិត្ត​នៃសង្គមលើ​​​ចំពោះសារ​គមនាគម​។ លោក​អះអាង​ជំរុញ​សកម្មភាព​កាសែត​ទៅ​តាម​ទិសដៅ​ ច្នៃប្រឌិត​ផង ជំនាញ​ផង​ នឹង​បង្កើន​បន្ថែម​​កម្លាំង​សម្រាប់​អង្គការ​កាសែត ​អនុវត្ត​បេសកកម្ម​ផ្តល់​ព័ត៌មាន​ត្រឹម​ត្រូវ​ រួម​ចំណែក​​ជំរុញ​សង្គម​រីក​ចម្រើន​​ កំណរ​គ្រឹះ​​សន្តិភាព​ និង សម្រប់។​

លោក​​ឧបនាយករដ្ឋមន្រ្តី សម្តែង​ភាព​ទំនុក​ចិត្ត​ ថ្នាក់​តំណាង​នៃ​ទីភ្នាក់ងារសារព័ត៌មាន​ អញ្ជើញ​មក​​ចូលរួម​កិច្ច​​ប្រជុំ ​នឹង​រួម​គ្នា​ចែក​រំលែក​បទពិសោធន៍​ការ​អភិវឌ្ឍ​ និង ស្ថាបនា​យុទ្ធសាស្រ្ត​​នា​​សករាជ​អេឡិក​ត្រូនិក​ ដាក់​ចេញ​​នូវ​​ដំណោះ​ស្រាយ​​សក្ក​សិទ្ធិ​ ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​សកម្មភាព​បំលាស់ប្តូរ​ព័ត៌មាន​​ ​ បង្កើន​ថែម​​ទៀត​ នូ​វ​កម្លាំង​ផ្សព្វផ្សាយ​​ព័ត៌មាន​ ពី​អាស៊ី - ប៉ាស៊ីហ្វិក​ និង​អំពី​អាស៊ី​ - ប៉ាស៊ី​ហ្វិក​ - តំបន់​មួយ​អភិវឌ្ឍ​ន៍​សកម្ម​បំផុត​លើ​​សកលលោក​ ស្រូប​យក​ប្រជា​ជន​ជាង​៥០%​ រួម​ចំណែក៤៣%នៃ​​សរុប​ផលិតផល​ក្នុង​ស្រុក​ជាសកល ​។​

ក្នុង​បទ​ថ្លែង​សុន្ទកថា​នៅ​កិច្ច​ប្រជុំ លោក​អគ្គនាយក​ទីភ្នាក់​ងារសារ​ព័ត៌មាន​​វៀតណាម​ ង្វៀន​ ឌឹក​ឡើយ​ (Nguyen Duc Loi) ​បាន​សង្កត់​ធ្ងន់​ទៅលើ​តួនាទី​កាន់តែ​សំខាន់ នៃ​​ទីភ្នាក់ងារសារព័ត៌មាន​ ក្នុង​ភារកិច្ច​ផ្តល់​ប្រភព​​ព័ត៌មាន​ជូន​ស្ថាបន​កាសែត ក្នុង​បរិបទ​​កាសែត​ជាផ្លូវការ​ និង សារ​គមនាគម​​សង្គម​ កំពុង​សកម្មភាព​ក្នុង​​បរិស្ថាន​ប្រកួត​ប្រជែង​ដ៏ខ្លាំង​មួយ ​មិន​ដែល​មាន​។ ដោយ​មាន​មនុស្ស​ជាង​៤ពាន់លាន​នាក់​ ប្រើប្រាស់​បណ្តាញ​​អិនធើ​ណែត​លើ​សកលលោក​ ហើយ​មនុស្សយ៉ាង​ច្រើន​​​ក្នុង​​ចំណោម​នេះ កំពុង​ប្រើ​មូលដ្ឋាន​​បណ្តាញ​សង្គម​ ទុក​សម្រាប់​ផ្សាព្វផ្សាយ​ព័ត៌មាន​ កាសែត​មិនត្រឹមតែ​​ប្រជែង​នឹង​គ្នា​ នៅទាំង​ត្រូវ​ប្រជែង​ដោយ​វិធី​មួយ​មិន​​​យុត្តិធម៌​ ជាមួយ​នឹង​​​​មហាជន​​ប្រពៃណី​របស់​ពួក​គាត់​។​ ជាង​នេះទៅ​ទៀត​ ព័ត៌មាន​ពិត​ និង ព័ត៌មាន​ក្លែង​ក្លាយ​​​រួម​អត្ថិភាព​ ដើរ​ទន្ទឹម​នៅ​លើ​មូល​ដ្ឋាន​ធាតុបញ្ចូល​​។ ស្ថានភាព​នេះ បាន​ និង កំពុង​ធ្វើ​ឱ្យ​​ទំនុក​ចិត្តថយ​​ចុះ​​មកលើ​​កាសែត​ជា​ផ្លូវការ​។​

ទប់​ទល់​បញ្ហាប្រឈម​ទាំងនេះ ទីភ្នាក់ងារសារព័ត៌មាន​ជា​សមាជិក​ របស់​​ OANA បាន​ និង កំពុង​ផ្លាស់ប្តូរ​ខ្លួន​​ឯង​ ដើម្បី​មិនត្រឹម​តែ​​អនុវត្ត​តួនាទី​ផ្តល់​ព័ត៌មាន​ នៅទាំង​ត្រួត​​ពិនិត្យ​ព័ត៌មាន​ ដើម្បី​អនុវត្ត​បេសកកម្ម​ នាំ​ជូន​​ស្ថាបន​កាសែត​ និង មហាជន​នូវ​ព័ត៌មាន​ពិត​ប្រាកដ​ ​មនុស្ស​សាស្រ្ត​ និង ត្រឹម​ត្រូវ​។ អនុវត្ត​ន៍​បំលាស់ប្តូរថ្មី និង ច្នៃ​ប្រឌិត​ ជា​ប្រការ​ពាំនាំ​លក្ខណៈ​រស់​ ចំពោះ​កាសែត​ទំនើប​។ លោក​អគ្គនាយក​ទីភ្នាក់ងារសារព័ត៌មាន​វៀត​ណាម​ សង្កត់​ធ្ងន់​​នេះជា​មូល​ហេតុ​មួយ​ក្នុង​ចំណោម​មូលហេតុ ​​នៃគណៈ​កម្មការ​លេខាធិការ​ OANA និង​ទីភ្នាក់​​ងារ​សារព័ត៌មាន​​វៀតណាម​ សម្រេចចិត្ត​ជ្រើសយក​ប្រធាន​បទ​៖ “ដើម្បី​មូលដ្ឋាន​​កាសែត​ជំនាញ ​និង ភាពច្នៃ​ប្រឌិត​​មួយ​” សម្រាប់​កិច្ច​ប្រជុំ​នៃគណៈ​កម្មការ​ប្រតិបត្តិ​ OANA លើកទី​៤៤​។​

បន្ត​លទ្ធផល​ដែល​ទទួលបាន​ មកពី​សន្និសីទ​មុនៗ នៅ​កិច្ចប្រជុំ​លើកនេះ ថ្នាក់​តំណាង​​ផ្តោត​ពិភាក្សា​ ស្តីពី​ដំណោះ​​ស្រាយ​លើកកម្ពស់​ប្រសិទ្ធភាព​​របស់​ទីភ្នាក់ងារ​សារព័ត៌មាននានា​​ នៅក្នុង​សករាជ​អេឡិច​ត្រូនិក​ ពិភាក្សា​​ស្តីពី​របាយការណ៍​​នៃ​គណៈ​កម្មការ​បច្ចេកទេស​ និង អ្នក​និពន្ធ​​ គណៈកម្មាធិការ​សីល​ធម៌​ OANA។ ពីគ្រោះ​​ស្តីពី​គោល​គំនិត​ថ្មី​​ និង បទបង្ហាញ​ស្តីពី​ការ​អនុវត្ត​បច្ចេកវិទ្យា​ថ្មី​មួយ​ចំនួន​ សម្រាប់​ផលិត​ព័ត៌មាន​ក្នុង​សករាជ​​អេឡិចត្រូ​និក​។ ប្រកាស​រង្វាន់​ OANA - រង្វាន់​ឆ្នើម​ស្តីពី​គុណភាព​ទីភ្នាក់ងារសារ​ព័ត៌មាន​ ដើម្បី​លើក​កិត្តិនាម​​គំនិត​ច្នៃប្រឌិត​ នៃ​​​ទីភ្នាក់​ងារសារព័ត៌មាន​ជា​សមាជិក​។​ តាំង​ពិព័រណ៍​រូបថត​របស់​ទីភ្នាក់​ងារ​សារ​ព័ត៌មាន​​ជា​សមាជិក​ទាំង​១១​ ខាងក្រៅ​កិច្ច​ប្រជុំ​ ក៏ជា​ឱកាស​សម្រាប់​ទីភ្នាក់ងារសារព័ត៌មាន​ទាំង​អស់​ ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ ទន្ទឹមនោះ ទស្សនាផ្ទាល់​នូវ​លទ្ធផល​សកម្មភាព​ថតរូប​ជំនាញ​នៃ​អ្នក​យក​ព័ត៌មាន​រូបថត​ក្នុង​តំបន់​។​

OANA​​​ បង្កើតនៅ​ឆ្នាំ​១៩៦១ តាម​គំនិត​ច្នៃប្រឌិត​របស់​អង្គការ​វប្បធម៌​​ សិក្សាអប់រំ​ និង វិទ្យា​សាស្រ្ត​អង្គការ​សហប្រជាជាតិ​​(UNESCO) ជាមួយ​នឹង​គោល​ដៅ​បង្កើន​ពិភាក្សា​​ និង ចែក​រំលែក​​ព័ត៌មាន ​រវាង​ប្រទេសនានា​ក្នុង​​តំបន់​។ ក្រោយ​៥៨​ឆ្នាំ​ OANA​​​​​ សព្វថ្ងៃ​ប្រមូល​ផ្តុំ​បាន​ទីភ្នាក់ងារសារព័ត៌មាន​​ជា​សមាជិក​ចំនួន​៤៤​ ចំណុះ​ប្រទេស​ទាំង​៣៥​ នៅក្នុង​តំបន់​ ក្លាយជា​អង្គការ​សារគមនាគម​ធំបំផុត​ គិត​ពី​សរុប​ផ្ទៃដី​ភូមិសាស្រ្ត​ទូទៅ​​នៃ​ប្រទេស​នានា​ និង​ បរិមាណ​ព័ត៌មាន​បាន​ផលិត​ចេញ​។ ការអញ្ជើញ​​ចូល​រួម​​​នៃ​ទីភ្នាក់ងារសារព័ត៌មាន​ធំ​ៗ​ បង្កើត​​​បាន​សំឡេង​ខ្លាំង​ពូកែ​របស់​ OANA ក្នុង​ជិត​៦​ទស្សវតកន្លង​ទៅ​។

​មិនត្រឹមតែ​អះអាង​ទី​ជំហរ​ នៃ​វេទិកា​កាសែតទំនុក​ចិត្ត​មួយ​ក្នុង​តំបន់ និង លើ​ពិភព​លោក​ OANA ​ នៅ​ជា​វេទិកា​វិជ្ជាជីវៈ​គុណភាព​ខ្ពស់​ រវាង​អ្នក​កាសែត​លំដាប់ថ្នាក់​តំបន់​។ ក្នុង​ដំណើរ​សហការ​ ទីភ្នាក់ងារសារព័ត៌មាន​ជា​​សមាជិក​ OANA តែង​មាន​ការ​កែ​សម្រួល​ ដើម្បី​សកម្មភាព​របស់​អង្គការ​សមស្រប់​នឹង​និន្នាការ​អភិវឌ្ឍន៍​របស់​កាសែត​។​ ជាមួយ​នឹង​ការខិតខំ​មិន​ឈប់​មិនឈរ​ និង លទ្ធផល​សម្រេច​បាន​ OANA ​អះអាង​បាន​តួនាទីនៃ​អង្គការ​កាសែត​​តំបន់​ មួយ​ថ្ងៃ​កាន់តែ​មាន​ទំនុក​ចិត្ត​ និង​ ប្រសិទ្ធភាព​ក្នុងបរិយាកាស​សារគមនា​គម​​សកលលោក​។​

ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម អញ្ជើញ​​ចូលរួម​ OANA ​នៅ​ឆ្នាំ​១៩៦៩ ជា​សមាជិក​ម្នាក់​ក្នុង​ចំណោម​សមាជិកជាច្រើន​។ ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​ តែង​តែ​ម្ចាស់ការ​ឃោសនា​ព័ត៌មាន​​​កាទូត​ លើ​បណ្តាញ​​សារ​គមនាគម​​ នៃ​ OANA ដើម្បី​ផ្សព្វផ្សាយ​គោល​ការណ៍​ ​ មាគ៌ា​ ​​គោល​នយោបាយ​របស់​បក្ស​ និង រដ្ឋ​។ ឧទ្ទេសនាម​ទឹកដី​ និង ប្រជាជនវៀតណាម​។ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​ បាន​ជ្រើសជា​សមាជិក​នៃ​គណៈ​កម្មការ​ប្រតិបត្តិ​ OANA ក្នុង​ពីរ​​អាណាត្តិ ៣ឆ្នាំ​បន្តបន្ទាប់​ ចាប់ពី​ឆ្នាំ​២០១៣ មកដល់​បច្ចុប្បន្ន​។ នេះ​ជា​លើកទី​៤ ដែ​លទីភ្នាក់ងារសារព័ត៌​មាន​វៀតណាម​ ជា​អ្នក​រៀបចំ​ កិច្ច​ប្រជុំ​គណៈ​កម្មការ​ប្រតិបត្តិ​ OANA បន្ទាប់ពី​កិច្ច​ប្រជុំ​នៅ​ឆ្នាំ​១៩៨៩ ១៩៩៩ និង ២០០៥។

ការ​ដែល​ទីភ្នាក់ងារសារព័ត៌មានវៀតណាម​ ជា​​ទីភ្នាក់ងារ​ម្ចាស់​ផ្ទះ​ នៃ​កិច្ច​ប្រជុំ​ប្រតិបត្តិ​ OANA លើកទី​៤៤ អះអាង​តួនាទី​នៃ​ទីភ្នាក់ងារសារព័ត៌មាន​ជាតិ​របស់​វៀតណាម​ នៅលើ​​វេទិកា​កាសែត​ពហុភាគី​នេះ។ នេះ​ក៏ជា​ទស្សនទាន​របស់​លោក​ប្រធាន​ OANA Aslan Aslanov ក្នុង​បទ​ថ្លែង​សុន្ទរកថា​នាកិច្ច​ប្រជុំ​។ លោក Aslan Aslanov សង្កត់​ធ្ងន់​ការ​ដែល​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​​ម្ចាស់ការ​រៀបចំ​កិច្ច​ប្រជុំ​លើកនេះ  មាន​អត្ថន័យ​ធំធេងណាស់​​ បង្ហាញពី​ភាព​រួម​ចំណែក​របស់​រដ្ឋាភិបាល​វៀតណាម ​លើ​ការ​អភិវឌ្ឍ​រួម​នៃ​កាសែត​ ជួយ​រឹត​បន្តឹង​​ទំនាក់ទំនង​រវាង​ស្ថាបន​​សារគមនាគម​កាសែតជាមួយ​​គ្នា​ និង រួម​ពិភាក្សា​នូវ​បញ្ហាកាសែត​សកលលោក​។​ លោក​វាយ​តម្លៃ​ខ្ពស់​​​ទីភ្នាក់ងារសារ​ព័ត៌មាន​វៀតណាម​ ជា​សមាជិក​ម្នាក់ក្នុង​ចំណោម​សមាជិក​សកម្ម​របស់​ OANA និង គណៈ​កម្មការ​ប្រតិបត្តិ​ OANA។ ដោយការ​រៀបចំ​ជោគ​ជ័យ​កិច្ចប្រជុំ​ និង អះអាង​បណ្តា​សន្យា​ក្នុង​កិច្ច​​ការ ​ឆ្ពោះទៅ​កាន់​មូលដ្ឋាន​​កាសែត​ជំនាញ​ ទីភ្នាក់ងារសារ​ព័ត៌មាន​វៀតណាម​ម្តង​ទៀត ​អះអាង​បាន​ទីតាំង​ តួនាទី​​ ជា​ទីភ្នាក់ងារ​សារ​ព័ត៌មាន​​លំដាប់ថ្នាក់តំបន់​។

លោក​ប្រធាន​ OANA ក៏សម្តែងភាព​​ទំនុក​ចិត្ត​ កិច្ច​ប្រជុំ​លើកនេះ នឹង​រួ​ម​ចំណែក​ស៊ី​ជម្រៅ​លើទំនាក់ទំនង​សហប្រតិបត្តិការ ​នៃ​ទីភ្នាក់ងារសារព័ត៌មាន​ទាំង​អស់​ ផ្លាស់ប្តូរ​ថ្មីវិធី​រៀប​ចំ​ បង្កើត​យន្តការ​​រស់​រវើក ចាប់​ពី​នោះ ជំរុញ​ភាព​ជោគជ័យ​ក្នុង​ការ​អភិវឌ្ឍ​កាសែត​តំបន់៕​
 

ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ