07/04/2019 10:45 GMT+7 Email Print Like 0

កិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុនិងទេសាភិបាលធនាគារកណ្ដាលអាស៊ានលើកទី៥ សន្យាជំរុញសេរីភាវូបនីយកម្មសេវាកម្មហិរញ្ញវត្ថុ


  រដ្ឋមន្រ្តីហិរញ្ញវត្ថុនៃបណ្ដាប្រទេសអាស៊ាន (រូបថត៖ dws.fpo.go.th)
 

 សេចក្ដីថ្លែង ការណ៍នេះ​ក៏បានស្វាគមន៍​លទ្ធផលនៃ​ការធ្វើ​សមាហរណកម្ម​និង​សេរីភាវូបនីយកម្ម​សេវាកម្ម​ហិរញ្ញវត្ថុ​ ដោយការចុះហត្ថលេខាលើពិធីសា​រអនុវត្តន៍កញ្ចប់សន្យា វ​ង់ទី​៨ ស្ដីពី​សេរីភាវូបនីយកម្ម​សេវាកម្ម​ហិរញ្ញវត្ថុ​អាស៊ាន​ ផង​ដែរ​។

សេចក្ដី​ថ្លែងការណ៍​នៃកិច្ចប្រជុំរដ្ឋ​មន្រ្តីហិរញ្ញវត្ថុ​និង​ទេសាភិបាល​ធនាគារ​កណ្ដាល​នៃសមាគមន៍​បណ្ដាជា​ជាតិ​អាស៊ីអា​គ្នេយ៍ (អាស៊ាន) លើកទី៥ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ​​២០១៩ នៅទីក្រុង Chiang Rai ប្រទេសថៃ ​បានអះ​អាង​សារ​ជាថ្មី​នូវការ សន្យាស្ដីពីការកសាងសហគមន៍អាស៊ានស​មាហរណកម្មមួយ ដើម្បីជំរុញកំ ណើនសេដ្ឋ​កិច្ច និង​ពង្រឹង​ស្ថិរភាពផ្នែកហិរញ្ញវត្ថុក្នុ​ងតំបន់ ក្នុងបរិបទដែលការ វិវត្តន៍ដ៏ស្មុគស្មា​ញកំពុងកើន​ឡើង ដែលត្រូវ​បាន​ស្ដែង​ចេញពីជម្លោះពាណិជ្ជកម្ម និងការកែ​ប្រែគោលនយោ បាយនៃប្រទេសអភិវឌ្ឍមួយចំនួ​ន។​ សេចក្ដី​ថ្លែង ​ការណ៍នេះក៏បានស្វាគមន៍លទ្ធផលនៃការធ្វើសមា ហរណកម្មនិងសេ​រីភាវូបនីយកម្មសេវាកម្មហិរញ្ញវត្ថុ​ ដោយ​ការ​ចុះហត្ថលេខាលើពិធីសារអនុវត្តន៍កញ្ចប់សន្យា វង់ទី៨ ស្ដីពីសេរីភា​វូបនីយកម្ម​សេវាកម្ម​ហិរញ្ញវត្ថុ​អាស៊ាន​ ផ​ងដែរ។ អង្គប្រជុំបា​ន កត់សម្គាល់​នូវការ​ខិតខំប្រឹង​ប្រែង​សំដៅ​បន្តជំ​រុញ​សេរីភាវូ​បនីយកម្ម​សេវាកម្ម​ហ រិញ្ញ​វត្ថុតាមរយៈការចរចាលើកិច្ចព្រមព្រៀងសម្រាប់ភាព​ជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ​ក្នុងតំ​បន់ (RCEP) ការចរចាលើ​កញ្ចប់សន្យាវង់​ទី៩ស្ដីពីសេរីភាវូបនីយ កម្មសេវាកម្ម​ហិរញ្ញវត្ថុអាស៊ាន។ រ​ដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​វៀត​ណាម លោក Dinh Tien Dung ប្រធានគណៈប្រតិភូវៀតណា​មដែលបានអញ្ជើញចូលរួមកិច្ចប្រជុំ បា​ន អោយ​​ដឹង​ថា៖

“យើង​ខ្ញុំបានតាំងចិត្តគ្នាអះអាងថា ពាណិជ្ជកម្មនិងវិនិយោគបន្តជាកម្លាំង ចលករ​នៃ​កំណើន​និង​ការ​អភិវឌ្ឍ​។ អ​ង្គប្រជុំក៏បានវាយតម្លៃចំពោះខ្លឹមសារនិង ស​កម្មភាពនានាដូចជា ហិរ​ញ្ញវត្ថុគ្រប​ដណ្ដប់ ការអភិវឌ្ឍ​ដោយ​ចីរភា​ព​ ការវិនិ យោគកសាងហេ​ដ្ឋារចនាសម្ព័ន្ធ វេទិកាស្ដីពីបញ្ហាពន្ធ ធានា​រ៉ាប់រង​​គយ និង​ការ តភ្ជាប់​ក្នុង​តំបន់​​ផងដែរ​”៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ