10/03/2019 10:46 GMT+7 Email Print Like 0

កិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់អាស៊ាន


 កិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់អាស៊ាន ( រូបថត៖ dangcongsan.vn)

 អង្គប្រជុំបានផ្លាស់ប្ដូរមតិ ហើយឯកភាពគ្នាអនុវត្តន៍ការត្រួតពិនិត្យមុខងារ ភារកិច្ច បែបផែនធ្វើសកម្មភាព សំដៅ​លើក​ម្ពស់តួនាទីនៃវេទិកាសមុទ្រអាស៊ាន (AMF) និងវេទិការសមុទ្រអាស៊ានបើកទូលាយ (EAMF) ។
 
ចាប់ពីថ្ងៃទី​ ៦ ដល់ថ្ងៃទី ៨ ខែមិនា អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Nguyen Quoc Dung ប្រធាន​គណៈ​ប្រតិភូ​មន្ត្រីជាន់ខ្ពស់វៀតណាមប្រចាំនៅអាស៊ាន បានដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួ​ម​កិច្ច​ប្រជុំ​ថ្នាក់​មន្ត្រី​ជាន់​ខ្ពស់​អាស៊ាន  (អាស៊ាន SOM) នៅទីក្រុងឈៀងរ៉ៃ ប្រទេសថៃ។
 
នៅទីនេះ​ អង្គប្រជុំបានឯកភាពគ្នាថាអាស៊ានគប្បីខិតខំប្រឹងប្រែងអនុវត្តន៍រាល់អាទិភាពសំខាន់ៗក្នុងឆ្នាំ២០១៩ ប្រកបដោយជោគជ័យ សំដៅកសាងសហគមន៍ដ៏រឹងមាំលើគ្រប់វិស័យ យកប្រជាជនជាមជ្ឈមណ្ឌល ហើយ​មិនទុកឲ្យនរណាម្នាក់នៅខាងក្រោយឡើយ។ តាមផែនការ សេចក្ដី​ប្រកាស​នឹងត្រូវ​បាន​ថ្នាក់​ដឹក​នាំ​អាស៊ាន​អនុម័ត​នាខែមិថុនា ឆ្នាំ២០១៩ ខាងមុខ។
 
អង្គប្រជុំបានផ្លាស់​ប្ដូរមតិ ហើយឯកភាពគ្នាអនុវត្តន៍ការត្រួតពិនិត្យមុខងារ ភារកិច្ច បែបផែនធ្វើសកម្មភាព សំដៅលើកម្ពស់​តួនា​ទីនៃវេទិកាសមុទ្រអាស៊ាន (AMF) និងវេទិការសមុទ្រអាស៊ានបើកទូលាយ (EAMF) ។
 
ស្ដីពី​ទំនាក់​ទំនងកិច្ចការបរទេស​ អង្គប្រជុំបានពិនិត្យ​ឡើងវិញនូវការងារ​ត្រៀមរៀប​ចំសម្រាប់​កិច្ចប្រជុំ​សំខាន់​ៗ ជាមួ​យដៃគូនាពេលខាងមុខ។ ចំពោះប្រទេស​ចិន អង្គប្រជុំបាន​កត់សម្គាល់​អំពីវឌ្ឍន​ភាព​ក្នុងដំណើរ​ការចរ​ចាលើ ក្រ​មប្រតិបត្តិតំបន់នៅសមុទ្រខាងកើ​ត(COC) ហើយនេះជាសន្ទុះល្អដើម្បីបង្ហើយវង់ចរចា​លើឯ​កសារ COC នេះ​មុន​ពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីកាបរទេសអាស៊ាន - ចិ​ន នាខែ​សីហា ឆ្នាំ២០១៩ខាងមុខ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ