09/03/2019 11:09 GMT+7 Email Print Like 0

កិច្ចប្រជុំមេបញ្ជាការកងកម្លាំងការពារជាតិបណ្ដាប្រទេសអាស៊ានលើកទី១៦ ប្រព្រឹត្តទៅប្រកបដោយជោគជ័យ


 ឧត្តមសេនីយ៍ឯក Phan Van Giang (នៅកណ្ដាល) និងប្រធានគណៈប្រតិភូយោធាជាន់ខ្ពស់នៃប្រតេសអាស៊ានដទៃ ថតរូបអនុស្សាវរីយ៍នៅកិច្ចប្រជុំ (រូបថត៖ TTXVN)

 នាថ្ងៃ​ទី៧ ខែមីនា ឆ្នាំ​២០១៩ កិច្ចប្រជុំមេបញ្ជា​ការកងកម្លាំងការពារជាតិ​បណ្ដា​ប្រទេស អាស៊ានលើកទី​១៦ (ACDFM-16) បានប្រព្រឹត្ត​ទៅនៅទីក្រុង Pattaya ប្រទេ​សថៃ ក្រោមប្រធានបទ “សន្តិសុខ​ប្រកប​ដោយ​ចីរភាព​”​។ គណៈប្រតិភូយោធាជាន់ខ្ពស់ នៃកងទ័ពប្រជាជនវៀត​ ណាម ដឹកនាំដោយឧត្តមសេនីយ៍ឯក ​Phan Van Giang អគ្គសេនាធិការ​កងទ័ពប្រជាជនវៀត​ណាម អនុរដ្ឋមន្រ្តីក្រសួងការពារជា​តិ​វៀត​​ណាម បាន​ចូល​រួម​កិច្ច​ប្រជុំ​។
 
ថ្លែង​នៅទីនេះ ឧត្តមសេ​នីយ៍ឯក Phan Van Giang បានចាត់ទុកថាប្រធា​ន បទនៃ​កិច្ចប្រជុំ​នេះបានឆ្លុះ​បញ្ចាំ​ង​នូវគោលបំណង​ចង់បង្កើននិងជំរុញកិច្ចស​ហ ប្រតិបត្តិការ​អោយកាន់​តែខ្លាំង​ក្លាថែម​ទៀត​រវាងកង​ទ័ពនៃប្រទេសអាស៊ានទាំង ​អស់ព្រមទាំងបង្ហាញនូវការសន្យា របស់​ប្រទេស​សមាជិកក្នុង​ការទប់ទល់​នឹងបញ្ហា​សន្តិសុខ​នាបច្ចុ​ប្បន្នក្នុងតំបន់ ដើម្បីរួមគ្នាឆ្ពោះទៅរកអនាគតដ៏ល្អប្រ​សើរមួយ ដែលក្នុងនោះ​ប្រជាជន​ជាមជ្ឈមណ្ឌល​។ ឧត្ត​មសេនីយ៍ឯក Phan Van Giang បាន​គាំទ្រនិង​វាយតម្លៃខ្ពស់​ចំពោះ​ពង្រាង​សេចក្ដី​ថ្លែង​ការណ៍​រួម​នៃកិច្ច​ប្រជុំ ACDFM លើកនេះ ដែលក្នុងនោះសង្កត់ធ្ងន់ទៅលើ​សារសំខាន់នៃសមុទ្រខាង កើត និ​ងការ​សន្យា​របស់ប្រទេស​នានាក្នុងការរក្សាសេរីភាពខាងនាវាចរណ៍ ​អាកាសចរណ៍នៅតំបន់សមុទ្រ​នេះ អោយបាន​សមស្របទៅនឹងច្បាប់អន្តរជាតិ​ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្ដី​ពីច្បាប់ស​មុទ្រ​ឆ្នាំ១៩៨២​ ក៏ដូច ជាការសន្យាមិនប្រើ​ប្រាស់អំពើហឹង្សាឬគំរាមកំហែងប្រើប្រាស់អំពើហឹង្សា​ ជៀស វាងការបង្កភាព​តានតឹង​និង​ធ្វើអោយស្ថានភាពស្មុគស្មាញថែមទៀត ផងដែ​រ។ ទន្ទឹមនឹងនោះ ឧត្តមសេនីយ៍​ឯក Phan Van Giang​ បានស្នើអោយកងកម្លាំង អនុវត្តច្បាប់នៅសមុទ្រនិងកង​ទ័ពជើងទឹកនៃភាគីទាក់ទិនទាំ​ងអ​ស់ ចាំបាច់​ត្រូវ ប​ង្កើនកិច្ចសហប្រតិបតិ្តការ ផ្លាស់ប្ដូរព័ត៌មានទៅវិញ​ទៅមក ដើម្បីដោះស្រាយ រឿ​ងហេតុ​នៅសមុទ្រ​ប្រកបដោយ​ប្រសិទ្ធភាពដោយឈរលើស្មា​រតីមនុស្សធម៌ រួ​មចំណែក​រក្សា​សន្តិភាព​និង​ស្ថិរភាព​ក្នុង​តំបន់​។
 
ឧត្តមសេនីយ៍ឯក​ Phan Van Giang ក៏បានសង្កត់ធ្ងន់ថា​ នាពេលកន្លងទៅ ជាមួយគោល​ជំហរចូល​រួមយ៉ាង​សកម្ម​ ម្ចាស់ការនិងមានការទ​ទួល​ខុសត្រូវ កងទ័ព​ប្រជាជន​វៀតណាម​បានបញ្ជូន​កង​កម្លាំង​ទៅចូល​រួមក្នុង​សកម្មភាព​រួមទាំង​​អស់​នៅក្នុងក្របខ័ណ្ឌសហប្រតិបតិ្តការអាស៊ាន ហើយនាពេលខាងមុខ​ វៀត ណាម​នឹង​បន្តប​ញ្ជូន​កងកម្លាំងនិង​មធ្យោបាយ​ទៅចូលរួមក្នុងការធ្វើស​មយុទ្ធ​ ទៀត​​ផង៕​

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ