17/02/2019 11:12 GMT+7 Email Print Like 0

កិច្ចប្រជុំអភិវឌ្ឍន៍ទេសចរណ៍តំបន់ភាគកណ្ដាលនិងតំបន់ តី ង្វៀន (Tay Nguyen) នៃប្រទេសវៀតណាម


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (នៅកណ្ដាល) អញ្ជើញចូលរួមកិច្ចប្រជុំ (រូបថត៖ chinhphu.vn)

 នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅទីក្រុងហ្វេ (Hue) នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បាន​អញ្ជើញ​ចូលរួមកិច្ចប្រជុំអភិវឌ្ឍន៍ទេសចរណ៍ តំ​បន់ភាគកណ្ដាលនិងតំ​បន់ ​តី ង្វៀន។
 
កិច្ចប្រជុំនេះត្រូវបាន​រៀបចំឡើងដោយ ក្រុមប្រឹក្សាតំបន់សេដ្ឋកិច្ច​ស្នូលភាគកណ្ដាល សហការជាមួយក្រសួង​ ស្ថាប័​ន មួយចំនួន ដោយមានការចូលរួមរបស់តំណាងចំ​នួន៥០០​នាក់ ដែលជាថ្នាក់ដឹកនាំ ក្រសួ​ង ស្ថាប័ន តំបន់នា​នា ភ្ញៀវអន្តរជាតិ និ​ងអាជីវករផ្នែកទេសចរណ៍​នានា​ផងដែរ។  
 
តំបន់​ភាគកណ្ដាល-តី ង្វៀន មានខេត្តក្រុងចំនួន១៩កន្លែង ជា​មួយចំនួន ប្រជាជនប្រមាណ ២៤លាន​នាក់។​ តំបន់​នេះមានឆ្នេរសមុទ្រដែលលាតសន្ធឹង ពីខេត្ត Thanh Hoa​ ដល់ខេត្ត Binh Thuan ដោយប្រវែងជិត១​៩០០គីឡូម៉ែត្រ​។ ក្នុងឆ្នាំ២០១៨ ក្នុងចំណោមភ្ញៀវទេសចរជាតិជាង៨០​លាននាក់និងភ្ញៀវទេសចរ អន្តរជាតិចំនួ​ន១៥,៥លាន​នាក់ក្នុងទូទាំងប្រទេសវៀតណាម គឺតំ​បន់ភាគ កណ្ដាល-តី ង្វៀន ស្រូបយកភ្ញៀវជាតិចំនួន៥​៦លាននាក់​និង​ភ្ញៀវអន្តរជាតិ ៩,៥លាន​នាក់។
 
ថ្លែងមតិ​នៅកិច្ចប្រជុំនេះ សាស្ត្រាចារ្យរងបណ្ឌិត Pham ​Trung Luong អតីត ប្រធានវិទ្យាស្ថានស្រា​វជ្រាវ​ទេសចរណ៍​វៀត​ណាមបានចាត់​ទុកថា ចាំបាច់រៀបចំ រចនាសម្ព័ន្ធផលិតផលទេស​ចរណ៍នៅតំបន់ភាគកណ្ដាល-​តី ង្វៀនឡើ​ង​វិញ។
 
“យើងត្រូវផ្ដោត​ទៅលើការអភិវឌ្ឍខ្សែសង្វាក់ផលិតផលទេសច​រណ៍នៃតំបន់ ភាគកណ្ដាល មិនមែ​នជាការ​អភិវឌ្ឍ​តំបន់នីមួយៗដាច់ដោយឡែងពីគ្នា​ទេ។ ខ្សែ សង្វាក់ផលិតផល​នេះរួម​មានផលិត​ផល​ពិសេស​ដោយ​ឡែក​នៃ​តំបន់នីមួយៗ ហើ​យផ្ដល់អាទិភាពដល់វិស័យទេសច​រណ៍​សម្រាក​លំហែ​កាយ​នៅកោះ​សមុទ្រ​​ ដែល​ក្នុង​នោះ​ផ្ដោត​លើ​ផលិតផលដោយ​លំដាប់ខ្ពស់”។
 
អញ្ជើញ​ថ្លែងនៅកិច្ចប្រជុំនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានចាត់ទុកថា តំបន់​ភាគ​កណ្ដាល​-តី​ ង្វៀន ជាតំបន់ប្រមូលផ្ដុំ ឧត្តមភាពសឹងតែទាំងអស់នៃទេសចរណ៍ វៀតណាម ដូចជាកោះសមុទ្រ វប្បធម៌​ ប្រ​វត្តិសាស្ត្រ ព្រៃឈើ រូងភ្នំ បេតិកភណ្ឌវប្បធម៌ពិភព​លោកចំនួន១១ និងឆ្នេរ​ សមុទ្រ​ស្អាត​បំផុត​នៅវៀត​ណាម​ចំនួន២០០០គីឡូម៉ែត្រ។ តំ​បន់នេះក៏មានជន ជាតិចំនួន៤៧កំ​ពុងរស់​នៅ ដែលបាន​បង្កើត​ឡើង​អត្តសញ្ញាណ​វប្បធម៌ដ៏វិសេស វិសាលនៃតំបន់​ទាំងមូល។ ជាមួយធនធានទាំងនោះ លោ​កនាយក​រដ្ឋមន្ត្រីបាន​ ចាត់ទុកថា តំបន់ភាគកណ្ដាល-តី​ ង្វៀន មានលក្ខខ័ណ្ឌគ្រប់គ្រាន់ដើ​ម្បី អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍យ៉ាង​ខ្លាំងក្លានិងប្រកបដោយចីរ​ភាព៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ