• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំលើកទី៥ រដ្ឋសភាវៀតណាមនីតិកាលទី១៤បានបិទបញ្ចប់ប្រកបដោយជោគជ័យ

ទិដ្ឋភាពនៃសម័យប្រជុំលើកទី៥ រដ្ឋសភាវៀតណាមនីតិកាលទី១៤ 

នាព្រឹកថ្ងៃទី១៥ ខែមិថុនា​ ឆ្នាំ​២០១៨ នៅវិមានរដ្ឋសភា​នៃរដ្ឋ​ធានីហាណូយ រដ្ឋ​សភាវៀតណាមនីតិកាលទី១៤បា​នបើក​សម័យ​ប្រជុំបិទបញ្ចប់កិច្ចប្រជុំលើក​ទី៥។ 
 
អញ្ជើញថ្លែងមតិនៅក្នុង​ពិធីនេះ ប្រធានរដ្ឋសភា លោ​កស្រី Nguyen Thi Kim N​gan បានឲ្យដឹងថា៖ នៅ​ក្នុង​សម័យ​ប្រជុំលើក​នេះ រដ្ឋស​ភាបានអនុម័តលើច្បាប់ចំនួ​ន៧ ដើម្បីបន្ត​សុក្រិដ្ឋ​ប្រព័ន្ធ​ច្បាប់ស្តីពីការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ សិទ្ធិមនុស្សនិងកាតព្វកិច្ចជាសារវ័ន្ន​របស់ពលរដ្ឋ ព្រមទាំងផ្តល់មតិលើគម្រោង​ច្បាប់ចំនួន៩ទៀត សំ​ដៅធ្វើជា​មូលដ្ឋាន​ដើម្បីស្ថាប័នចងក្រង ស្ថាប័ន​ត្រួតពិនិត្យបន្តការស្រាវជ្រាវ ​សុក្រិដ្ឋដាក់​ជូនរដ្ឋសភា​អនុម័តនៅ​សម័យ​ប្រជុំខាងមុខ។ លោកស្រីអញ្ជើញផ្តល់អនុសាសន៍​ថា៖
 
“គម្រោងច្បាប់ទាំង​អស់ដែលត្រូវបានពិនិត្យ  ផ្តល់ម​តិ និងអនុម័តក្នុងសម័យប្រ​ជុំនេះ គឺសុទ្ធតែ​បានសមាជិក​សភាពិភាក្សាយ៉ាង​មត់ចត់ មានការទទួលខុស​ត្រូវ បង្ហាញច្បាស់នូវមតិរបស់ខ្លួ​ន ហើយ​សម្រេច​ចិត្ត​អនុម័ត​ដោយសម្លេង​គាំទ្រខ្ពស់​។ សម្រាប់គម្រោងច្បាប់អង្គ​ការរដ្ឋបាល សេដ្ឋកិច្ចពិសេស​ រដ្ឋសភា​បាន​សម្រេច​ចិត្ត កែតម្រូវពេលវេលាអនុម័​តលើគម្រោងច្បាប់នេះពីសម័យប្រជុំ​ទី៥ទៅសម័យប្រជុំទី​៦ ដើម្បី​មាន​ពេល​វេលា​ស្រាវ​ជ្រាវ​”។​
 
នៅក្នុងកិច្ចប្រជុំនេះ រដ្ឋសភាបា​នពិភាក្សា​ វាយតម្លៃ បំពេញបន្ថែម​នូវ​លទ្ធផលអនុវត្ត​ផែនការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ សង្គម ថវិការរដ្ឋឆ្នាំ២០១៧ ​និងស្ថានភាពអនុវត្តន៍​ផែនការនាប៉ុន្មានខែដើមឆ្នាំ​២០១៨​។
 
មុននឹង​បិទបញ្ចប់សម័យប្រជុំ រដ្ឋសភាបាន​អនុម័តលើច្បាប់ធ្វើវិសោធនកម្ម ​បំពេញ​បន្ថែម​លើមាត្រា​មួយ​ចំនួន​នៃច្បាប់ពាក់​ព័ន្ធនឹងច្បាប់រៀបចំផែន​ការមេ សេចក្តិសម្រេចចិត្ត​មួយចំនួន ក្នុងនោះមាន​សេចក្តី​សម្រេច​ចិត្តស្តីពីសកម្មភាព​សួរដេញដោលនៅសម័យប្រជុំលើ​កទី៥ រដ្ឋសភាវៀតណាមនីតិកាលទី១​៤ផងដែរ៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​

វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងអាស៊ាន

វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងអាស៊ាន

នាថ្ងៃទី ៩ កក្កដា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៨ បានបើកជាផ្លូវការនៅមជ្ឈមណ្ឌលសន្និបាតទីក្រុងគូឡាឡាំពួ។

Top