23/12/2020 15:51 GMT+7 Email Print Like 0

កាសែតឥណ្ឌា៖ ចក្ខុវិស័យរួមឆ្នាំ២០២១-២០២៣ ជាសារស្ដីពីទំនាក់ទំនងដ៏ស៊ីជម្រៅរវាងឥណ្ឌា-វៀតណាម

វៀតណាមជាសសរស្តម្ភនៅក្នុងគោលនយោបាយធ្វើសកម្មភាពឆ្ពោះទៅទិសខាងកើតរបស់ឥណ្ឌា ហើយក៏ជាដៃគូដ៏សំខាន់នៅក្នុងចក្ខុវិស័យ តំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិករបស់ប្រទេសនេះផងដែរ។

គេហទំព័រ Wion ចុះផ្សាយអត្ថបទសរសេរស្ដីពីជំនួបពិភាក្សាការងារជាន់ខ្ពស់រវាងនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi និងនាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc។


នេះបើតាម ការចុះផ្សាយរបស់សារព័ត៌មានឥណ្ឌា បន្ទាប់ពីជំនួបពិភាក្សាការងារជាន់ ខ្ពស់តាមប្រព័ន្ធវីដេអូរវាងនាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Xuan Phuc និងនាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi កាលពីថ្ងៃទី២១ ខែធ្នូ។ គេហទំព័រ Wion បានដកស្រង់ប្រសាសន៍របស់លោកនាយករដ្ឋមន្រ្តី Narendra Modi នៅក្នុងជំនួបពិភាក្សានេះយ៉ាងដូច្នេះថា វៀតណាមគឺជាដៃគូ សំខាន់របស់ឥណ្ឌានៅក្នុងចក្ខុវិស័យតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក ហើយជាសសរស្តម្ភនៅក្នុងគោលនយោបាយធ្វើសកម្មភាពឆ្ពោះទៅទិស ខាងកើតរបស់រដ្ឋាភិបាលឥណ្ឌាផងដែរ។ នៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃ ដដែល អនុរដ្ឋមន្រ្តីការបរទេសឥណ្ឌាលោក Riva Ganguly Das បានចាត់ទុកថា៖

“ជាទូទៅ នេះជាជំនួបពិភាក្សាការងារប្រកបដោយប្រសិទ្ធភាព ដែល ក្នុងនោះថ្នាក់ដឹកនាំទាំងពីររូបបានវាយតម្លៃឡើងវិញចំពោះទំនាក់ទំនងទ្វេ ភាគីទាំងស្រុង ហើយតម្រង់ទិសដៅសម្រាប់ពេលអនាគត។ ភាគីទាំងពីរ បានអះអាងសារជាថ្មីម្ដងទៀតនូវការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី លើគ្រប់វិស័យ ជួយគាំទ្រដល់ការអភិវឌ្ឍរបស់គ្នាទៅវិញទៅមក ហើយពង្រឹងកិច្ចសហប្រតិបត្តិការឆ្លើយតបនឹងបញ្ហាប្រឈមសកលនានា។ ថ្នាក់ដឹកនាំទាំងពីរ ក៏បានអះអាងនូវសារសំខាន់នៃការជំរុញសណ្ដាប់ធ្នាប់ដោយ ផ្អែកលើច្បាប់នៅក្នុងតំបន់ រួមទាំងការគាំទ្រចំពោះច្បាប់អន្តរជាតិ ជាពិសេសគឺ UNCLOS ១៩៨២ ផងដែរ។ ភាគីទាំងពីរបានឯកភាពគ្នាថា តំបន់ មួយដែលមានសន្តិភាព ស្ថិរភាព សន្តិសុខ សេរីភាព ការបើកចំហ បរិយាប័ន្ន ហើយផ្អែកលើមូលដ្ឋានច្បាប់នោះ គឺផលប្រយោជន៍រួមរបស់ ប្រទេសទាំងឡាយ”។

កាសែត Hindu Business Line បានចុះផ្សាយថា នាយករដ្ឋមន្រ្តីឥណ្ឌានិងវៀតណាមបានចុះហត្ថលេខាលើចក្ខុវិស័យរួមឥណ្ឌា-វៀតណាមស្ដីពី សន្តិភាព វិបុលភាពនិងប្រជាជន និងកម្មវិធីធ្វើសកម្មភាពសម្រាប់ទំនាក់ ទំនងទ្វេភាគីដំណាក់កាលឆ្នាំ២០២១-២០២៣ ដែលត្រូវបានចាត់ទុកថា ជាការផ្ញើរសារស្ដីពីទំនាក់ទំនងដ៏ស៊ីជម្រៅរវាងឥណ្ឌានិងវៀតណាម៕

បណ្តាព័ត៌មានបានផ្សាយ