25/11/2021 08:28 GMT+7 Email Print Like 0

កាសែតអាល្លឺម៉ង់វាយតំលៃខ្ពស់ចំពោះយថាទស្សន៍សេដ្ឋកិច្ច និង​​ទីផ្សារមូល​បត្រ​វៀតណាម

គេហទំព័រព័ត៌មានមូលបត្រ Börse-online.de របស់អាល្លឺម៉ង់ កាលពីថ្ងៃទី ២២ វិច្ឆិកាបានចុះផ្សាយអត្ថបទសរសេរដោយវាយតម្លៃខ្ពស់ចំពោះឱកាសរីកចម្រើននៃទីផ្សារមូលបត្រ និងខឿនសេដ្ឋកិច្ចវៀតណាម ក្នុងបរិបទដ៏លំបាក ដែលបណ្ដាលមកពីជំងឺកូវីដ១៩។

(រូបថត៖ VNA)

អត្ថបទសរសេរបានវាយតម្លៃថា កំណើន សេដ្ឋកិច្ចនៃប្រទេសអាស៊ីអាគ្នេយ៍នេះអាចសម្រេចបាន ៨% នាឆ្នាំ ២០២២។ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននោះ រដ្ឋាភិបាលវៀតណាមកំពុងធ្វើភាគហ៊ុនភារូបនីយកម្មមួយផ្នែកនៃសហគ្រាសរដ្ឋនិងចុះបញ្ជីសហគ្រាសទាំងនេះនៅលើទីផ្សារមូលបត្រ។ ប្រការនេះបានជួយវៀតណាមកាន់តែទាក់ទាញវិនិយោគិនបរទេសថែមទៀត។ នាពេលអនាគត រដ្ឋាភិបាលវៀតណាមមានគោលបំណងចង់ពន្លឿនការធ្វើកំណែទម្រង់ថែមទៀត។

អត្ថបទសរសេរសង្កត់ធ្ងន់ថា៖ វិនិយោគិនមានជំនឿជាក់ថា នារយៈពេលប៉ុន្មានឆ្នាំខាងមុខវៀតណាមនឹងស្ថិតក្នុងក្រុមទីផ្សារទើបលេចចេញ។ ទោះបីបានវិនិយោគច្រើនហើយក៏ដោយ ប៉ុន្តែវិនិយោគិននៅតែមានគោលបំណងចង់ពង្រីកសកម្មភាពនៅវៀតណាមថែមទៀត។ វៀតណាមបានទាក់ទាញបណ្ដាក្រុមហ៊ុនបរទេសមកវិនិយោគមិនត្រឹមតែដោយសារតម្លៃពលកម្មចោកប៉ុណ្ណោះទេ ថែមទាំងជាទីផ្សារប្រើប្រាស់ទំនិញគួរឲ្យទាក់ទាញទៀតផង។ ទន្ទឹមនឹងនេះវិនិយោគិនក៏បានចាប់អារម្មណ៍ចំពោះការដែលរដ្ឋាភិបាលវៀតណាមមានការយល់ដឹងអំពីសារៈសំខាន់នៃទីផ្សារមូលបត្រចំពោះការអភិវឌ្ឍសេដ្ឋកិច្ច ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ