• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កាសែតម៉ាឡេស៊ីលើកត្រដែត​នូវការចូល​រួមចំណែក​របស់​វៀតណាម​ក្នុងអាស៊ាន

នាពេលថ្មីៗនេះ កាសែត New Straits Times of Malaysia បានចុះផ្សាយអត្ថបទសរសេរ ដោយវាយតម្លៃថា ក្នុងបរិបទ ដែលជំងឺរាតត្បាត COVID-19 បានផ្ទុះឡើងនោះ ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ ២០២០  វៀតណាមបានរៀបចំផែនការស្តារសេដ្ឋកិច្ចដ៏ទូលំទូលាយ សម្រាប់តំបន់ទាំងមូល។

សម័យប្រជុំថ្នាក់ដឹកនាំអាស៊ានជាមួយក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចអាស៊ានក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ (រូបថត៖ VNA )


អត្ថបទសរសេរនេះក៏បានលើកត្រដែតនូវការចូលរួមចំណែករបស់វៀតណាម ចាប់តាំងពីរពេលចូលជាសមាជិកអាស៊ានមក។ ជាក់ស្ដែង វៀតណាមបានទទួលរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៦ ឆ្នាំ ២០១៨ ប្រកបដោយជោគជ័យ។ ទន្ទឹមនឹងនេះ វៀតណាមក៏ទទួលបានសមិទ្ធិផលជាច្រើនក្នុងនាមជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍អាស៊ានឆ្នាំ ២០០១ និងក្នុងតំណែងចាប្រធានអាស៊ានឆ្នាំ ២០១០។ ក្នុងតំណែងទាំងពីរនេះ វៀតណាមបានចូលរួមចំណែកយ៉ាងធំធេងទៅក្នុងការបង្កើតសហគមន៍អាស៊ាននាឆ្នាំ ២០១៥។  អាស្រ័យហេតុនេះ ជួយពង្រឹង និងពង្រីកតួនាទី និងឋានៈអន្តរជាតិរបស់ប្លុកអាស៊ាន។

ក្រៅពីនេះវៀតណាមក៏បានចូលរួមចំណែកទៅក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរបស់អាស៊ានតាមរយៈយន្តការសហប្រតិបត្តិការជាន់ខ្ពស់អាស៊ីបូព៌ាដោយមានការចូលរួមពីសំណាកប្រទេសរុស្ស៊ី សហរដ្ឋអាមេរិក ក៏ដូចជាកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាននិងការដែលអាស៊ានបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលក្រុមខឿនសេដ្ឋកិច្ចអភិវដ្ឍន៍ និងលេចចេញថ្មីទាំង ២០ នៅលើពិភពលោក (G20)។
លើលពីនេះទៅទៀត វៀតណាមបាននាំចេញគំនិតផ្ដួចផ្ដើម និងកម្មវិធីជាច្រើនដូចជា “ ចក្ខុវិស័យ ២០២០ និងផែនការអនុវត្ត”“ សេចក្តីថ្លែងការណ៍អាស៊ាន ២” “ ធម្មនុញ្ញអាស៊ាន”“ ទិសដៅអភិវឌ្ឍន៍សហគមន៍អាស៊ាន (២០០៩ - ២០១៥) ” “គំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន” និង“ ផែនការមេនិងការតភ្ជាប់អាស៊ាន” ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

វៀតណាមប្រកាន់ខ្ជាប់នូវវិធីសាស្ត្រ យកមនុស្សជាមជ្ឈមណ្ឌល ក្នុងការគ្រប់គ្រងការធ្វើចំណាកស្រុក

វៀតណាមប្រកាន់ខ្ជាប់នូវវិធីសាស្ត្រ "យកមនុស្សជាមជ្ឈមណ្ឌល" ក្នុងការគ្រប់គ្រងការធ្វើចំណាកស្រុក

វេទិកាត្រួត​ពិនិត្យការធ្វើចំណាកស្រុកអន្តរជាតិ (IMRF) លើកទី ២ បានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្នុង​បរិបទដែលការធ្វើចំណាកស្រុកអន្តរជាតិបន្តប្រឈមមុខនឹងបញ្ហា​ប្រឈមដ៏​ស្មុគស្មាញជាច្រើន។ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមពីប្រទេសជិត ១៣០ រួមជាមួយ​អង្គការអន្តរជាតិ និង​ភាគី​ពាក់ព័ន្ធ​ជាច្រើន​។

Top