កាវ មិញហៀន (Cao Minh Hien) ជាសិល្បការិនីរក្សាសំនៀងបំពេដោយប្រាំភាសា
ជាប្រភេទរូបភាពសិល្បៈចេះតៗគ្នាមានតាំងពីបុរាណ ទំនុកចម្រៀងបំពេមានតាំងពីជីដូនជីតាបង្គាប់ឪពុកម្តាយ ឪពុកម្តាយបង្គាប់បន្តមកដល់កូនចៅ ពីជំនាន់មួយទៅជំនាន់មួយ។ មិនត្រឹមតែជាបទចម្រៀងស្រទន់ពីរោះរណ្តំ សម្រាប់កូនក្មេងងាយលង់លក់ តាមរយៈការច្រៀងបំពេ បទកំណាព្យចាប់ចួន ពាក្យប្រៀនប្រដៅងាយៗ ងាយយល់បានដាក់លាយចម្រុះទៅក្នុងនោះ ដើម្បីអប់រំកូនចៅ តាំងពីនៅជាកូនង៉ា។ កើតឆ្នាំ១៩៥៣ នៅខេត្តថាញហ្វ័រ (Thanh Hoa) សិល្បការិនី កាវ មិញហៀន (Cao Minh Hien) តាមឪពុកម្តាយទៅកាន់តំបន់ពាយព្យ ផ្តើមធ្វើការងារតាំងពីតូច។ ក្រៅពីបទចម្រៀងបំពេរបស់ម៉ែ ដែលចេះចាំតាំងពីតូចក្រូចឆ្មា កាវ មិញហៀន (Cao Minh Hien) នៅចេះបន្ថែមទំនុកចម្រៀងបំពេនៃជនជាតិទាំងបី ម៉ុង (Mong) តៃ (Tay) ថៃ (Thai) នៅទីកន្លែងដែលលោកយាយរួមនឹងគ្រួសាររស់នៅតំបន់ព្រៃភ្នំពាយព្យ។ បទចម្រៀងសំនៀងរបស់ម៉ែ ជាមនុស្សម្នាក់បង្កប់ស៊ីជម្រៅក្នុងអារម្មណ៍របស់លោកយាយ ចិញ្ចឹមឱ្យចំណេះដឹងលោកយាយ ធ្វើឱ្យលោកយាយមានចិត្តស្រឡាញ់ និង ផ្សារភ្ជាប់សំនៀងបទចម្រៀងរបស់ជនជាតិ។
ចាប់ពីឆ្នាំ១៩៩៧ សិល្បការិនី កាវ មិញហៀន (Cao Minh Hien) ចាប់ផ្តើមចូលរួមស្វែងយល់រូបភាពតន្រ្តីជនជាតិមួយចំនួន ក្នុងនោះមានចម្រៀងបំពេ។ លោកយាយបានធ្វើដំណើរទៅគ្រប់កន្លែងនៅតាមខេត្តខាងជើង ជាមួយបំណងជំនួប រួមប្រាស្រ័យ សម្តែងចម្រៀងបំពេជាមួយនឹងជនជាតិនៅមូលដ្ឋាន ទន្ទឹមនោះប្រមួលផ្តុំ កត់ត្រាទុកនូវទំនុកចង្វាក់ចម្រៀងបំពេនៃជនជាតិនីមួយៗ។ សព្វថ្ងៃ សិល្បការិនី កាវ មិញហៀន (Cao Minh Hien) រៀនដោយខ្លួនឯងនូវបទចម្រៀងបំពេនៃជនជាតិទាំង៥ រួមមានជនជាតិថៃ (Thai) កាវឡាន (Cao lan) ម៉ុង (Mong) តៃ (Tay) និង គិញ (Kinh)។ លោកយាយសិល្បការិនី មានគុណបំណាចខាងប្រមូលផ្តុំឯកសារចម្រៀងបំពេនៅច្រើនមូលដ្ឋានផង មានទេពកោសល្យសម្តែងពិពិធចម្រៀងបំពេនៃជនជាតិមួយចំនួន ដែលរស់នៅប្រទេសវៀតណាម ត្រឹមត្រូវតាមក្បួនខ្នាតផង។ សិល្បការិនី កាវ មិញហៀន (Cao Minh Hien) ក៏តែងចូលរួមសម្តែង ឧទ្ទេសនាមទំនុកចម្រៀងបំពេដល់មហាជន និង ភ្ញៀវទេសចរ តាមរយៈព្រឹត្តិការណ៍វប្បធម៌ ដែលរៀបចំនៅទីក្រុងហូជីមិញដូចជា៖ ទំនុកចម្រៀងបំពេរបស់ម៉ែ ទិវាវប្បធម៌សន្តិភាពទីក្រុងហូជីមិញ អំបោះសូត្រជាសម័យកាលមួយ ជាដើម។ ពេលសម្តែងនូវទំនុកចម្រៀងបំពេនៃជនជាតិនីមួយៗ សិល្បការិនី កាវ មិញហៀន (Cao Minh Hien) ពាក់សម្លៀកបំពាក់ពិសេសនៃជនជាតិនោះ ហើយចំពោះលោកយាយ នោះក៏ជារបៀបឧទ្ទេសនាមដល់ទស្សនិកជន យល់បន្ថែមអំពីវប្បធម៌នៃជនជាតិនីមួយនៅប្រទេសវៀតណាម។ បទបំពេមនោសញ្ចេតនា កក់ក្តៅរបស់សិល្បការិនី កាវ មិញហៀន (Cao Minh Hien) ផ្សំនឹងបរិបទអ្នកម៉ែអង្គុយក្បែរអង្រឹងច្រៀងផង បក់ខ្យល់ឱ្យកូនផង ឬឱបកូននឹងទ្រូងផង ច្រៀងបំពេផង ជាមួយនឹងបទភ្លេងរណ្តំចេញពីឧបករណ៍តន្រ្តីជនជាតិ បង្កើតភាពស្និទ្ធស្នាល អនុស្សាវរីយ៍វ័យកុមារ នរណាក៏ធ្លាប់ឆ្លងកាត់មកលើទស្សនិកជន។
ក្រៅពីនោះ សិល្បការិនីច្រៀងបទបំពេ នៅទាំងចូលរួមក្លឹបចាប៉ីខ្សែបី ចម្រៀនធែន ក្រុមអ្នកម្តាយ តែងបានរៀបចំនូវថ្នាក់បង្រៀនចម្រៀងបំពេ ការសម្តែងសិល្បៈ ឧទ្ទេសនាមបទបំពេទៅដល់មហាជន ពិសេសជាអ្នកត្រៀមធ្វើម្តាយ។ ជាអ្នកចូលរួមកម្មវិធីសម្តែងបទចម្រៀងបំពេជាច្រើន របស់សិល្បការិនី កាវ មិញហៀន (Cao Minh Hien) លោកស្រី ឡេតូកឹម (Le Tu Cam) ប្រធានសហគមបេតិកភណ្ឌវប្បធម៌វៀតណាមចែករំលែកថា៖ “ប្រឈមមុខនឹងហានិភ័យតម្លៃវប្បធម៌ជនជាតិ (ក្នុងនោះមានបទច្រៀងបំពេ) ពីមួយថ្ងៃទៅមួយថ្ងៃកាន់សាបសូន្យទៅ សិល្បការិនីម្នាក់ដែលមានទេពកោសល្យសម្តែងចម្រៀងបទបំពេដូច សិល្បការិនី កាវ មិញហៀន (Cao Minh Hien) បានបណ្តុះពន្លកបង្កាត់ភ្លើងសាឡើងវិញ សម្រាប់ជំនាន់ពួកយើង រួមចំណែកសាយពន្លឺដល់មនុស្សគ្រប់គ្នា ដើម្បីមនុស្សគ្រប់គ្នា រួមគ្នារក្សាបទបំពេ “បេតិកភណ្ឌពិសេស” មួយ របស់ជនជាតិ៕
អត្ថបទ៖ សើនងៀ រូបថត៖ សើនងៀ និង ឯកសារ
សាស្រ្តាចារ្យ បណ្ឌិត ឡេ ធីហើប (Le Thi Hop) និងដំណើរដើម្បីជំហរនៃប្រជាជនវៀតណាម
វេជ្ជបណ្ឌិត ង្វៀន ថៃហា (Nguyen Thai Ha) – “ដើមម្ជុលមាស” ខាងវិស័យចាក់ម្ជុលវិទ្យាសាស្រ្តព្យាបាលជំងឺ
លោកស្រី ង្វៀនធីថាញអាន (Nguyen Thi Thanh An) និងដំណើរកែលំអជីវភាពរបស់កសិករវៀតណាម
សាស្រ្តាចារ្យ បណ្ឌិត ត្រឹន ប៊ីញយ៉ាង (Tran Binh Giang)៖ អ្នកឯកទេសជួរមុខ ខាងវិស័យវះកាត់ឆ្លុះនៅវៀតណាម
ង្វៀន វ៉ាន់អាន (Nguyen Van An) និងដំណើរសាយតម្លៃសកម្ម នៃសៀវភៅសម្រាប់សហគមន៍
លោកស្រី វេជ្ជបណ្ឌិត ត្រឹនធីថាញ់ហៀន (Tran Thi Thanh Huyen) និងគម្រោងការស្រាវជ្រាវនានា ដើម្បីការស្តាប់សម្រាប់កុមារ
ចូវ ថាញត្វ័ន (Chau Thanh Toan) និងទឹកចិត្ត “លះបង់មិនគិតតបស្នង”
ង្វៀនធូ (Nguyen Thu)៖ វិចិត្រករមួយជីវិតដើម្បីគូរគំនូរសំពត់
លោកថៃតុន (Thai Ton) "ស្តេចចុងភៅអាស៊ី" និងនិស្ស័យជាមួយខេត្ត ភូអៀន (Phu Yen)
សហគ្រិន កាវសាវលឹក (Kao Sieu Luc) និងក្រុមហ៊ុនផលិតនំប៉័ងមានតែមួយគត់“ប្លែកៗ”នៅប្រទេសវៀតណាម
នារី ហាអាញភឿង (Ha Anh Phuong)៖ អ្នកគ្រូ ជនជាតិ មឿង (Muong) ម្នាក់ ស្ថិតក្នុងចំណោម "គ្រូបង្រៀនឆ្នើមទាំង ៥០ នៅទូទាំងពិភពលោក" ក្នុងឆ្នាំ ២០២០
អ្នកចំរៀងខាញ់លី (Khanh Ly)- អ្នកចម្រៀងវៀតណាមនៅឯបរទេសដ៏ល្បី ឈ្មោះម្នាក់
បណ្ឌិត ង្វៀន ធៀនតាវ (Nguyen Thien Tao) ជាអ្នកឯកទេសលំដាប់នៃការស្រាវជ្រាវអំពីសត្វពស់ ដែលមានពិសនៅវៀតណាម
អ្នកឯកទេសលោក វូ ង៉ុកថាញ (Vu Ngoc Thanh) ៖ ជាង២៥ឆ្នាំ តាមដានស្នាមជើង “រាជិនី” វានរសត្វ
សាស្រ្តាចារ្យ បណ្ឌិត ង្វៀន ថាញឡិម (Nguyen Thanh Liem)៖ វេជ្ជបណ្ឌិតជាមួយនឹង “ដៃមាស” ក្នុងការវះកាត់ផ្នែកពេទ្យកុមារ
សាស្រ្តាចារ្យ បណ្ឌិត លោកង្វៀន ធេហ័ង (Nguyen The Hoang)បង្កើតអព្ភូតហេតុនៃការវះកាត់ប្តូរដៃពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត
សាស្រ្តាចារ្យ សិល្បករ Piano តោន ថឹកទ្រិម (Ton That Triem)៖ នាំយកតន្រ្តីតភ្ជាប់ចំណងមិត្តភាពវៀតណាម និងមិត្តភក្តិអន្តរជាតិ
លោកស្រី ង្វី ធីខាញ (Nguy Thi Khanh) - នារីនៃការច្នៃប្រឌិតបៃតង
វីរបុរសពលកម្ម លោក ឡេ វ៉ាន់តាម (Le Van Tam) - អ្នកនាំយក "ផ្លែឈើផ្អែម" ទៅកាន់តំបន់ជនបទអំពៅស្ករ
ពាណិជ្ជករ ង្វៀន ហ្វ័រប៊ិញ (Nguyen Hoa Binh) និង ប្រព័ន្ធអេកូឡូស៊ី NextTech
Jessica Minh Anh ជាអ្នកបំផុសលើវេទិកាម៉ូដសម្លៀកបំពាក់ មិនអាចស្មានបាន
ជីវិតតូច ប៉ុន្តែអនុវត្តន៍បានក្តីសុបិនធំៗ
អ្នកចងស្ពានវប្បធម៌ និង អប់រំ រវាងវៀតណាម - ជប៉ុន
សិល្បការិនី ត្រឹនលីលី (Tran Li Li) - សិល្បការិនីម្នាក់ជក់ចិត្តនឹងការរាំនៃសហសម័យវៀតណាម
សុបិនគណិតវិទ្យារបស់បងស្រី ផាន ហាយឿង (Phan Ha Duong)