15/02/2020 13:03 GMT+7 Email Print Like 0

ការិយាល័យនយោបាយផ្ដល់យោបល់ដើម្បីសុក្រិតសេចក្ដីព្រាងនៃឯកសារមហាសន្និបាតលើកទី១៣របស់បក្សដាក់ជូនមហាសន្និបាតបក្សភាគមូលដ្ឋាន


 អគ្គលេខាបក្សកុម្មុយនិស្ត ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong (នៅកណ្ដាល) ធ្វើជាប្រធាននៅកិច្ចប្រជុំរបស់ការិយាល័យនយោបាយ (រូបថត៖ TTXVN) 
 

នាព្រឹកថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្នាក់ការមជ្ឈឹមបក្ស អគ្គលេខាបក្សកុម្មុយនិស្ត ប្រធានរដ្ឋវៀត​ណាម​លោក​ Nguyen Phu Trong បាន​អញ្ជើញ​ធ្វើជាប្រធាន​នៅកិច្ចប្រជុំ​ការិយាល័យ​នយោបាយ​អំពី​ការ​ផ្ដល់​យោបល់​សុក្រិត​សេចក្ដី​ព្រាងនៃឯកសារមហាសន្និបាតលើកទី១៣របស់បក្ស ដាក់ជូនមហាសន្និបាត​បក្សភាគ​នៅតាម​មូលដ្ឋាន​ផ្ដល់​យោបល់។
 
លោកអគ្គលេ​ខាបក្ស ប្រធានរដ្ឋ បានស្នើអោយបន្តត្រួតពិនិត្យម្ដង ទៀតនូវសេចក្ដីព្រាងឯកសារទាំងអស់ ដើម្បីធានា​ឯកភាព ខាងទស្សនៈ សតិអារម្មណ៍ ព្រមទាំងមានពាក្យពេជ្រដ៏ត្រឹមត្រូវនិង ងាយយល់។
 
លោក Nguyen Phu Trong បានក្រើនរំលឹកថា “ឯកសារក៏ជាសិលា ចរិតដែលមរតកជូនជំនាន់ក្រោយៗដែរ”។ ហេតុដូច្នេះ​ ការទទួលយកមតិ យោបល់ត្រូវតែមានទស្សនៈ គោលការណ៍ ដោយឈរលើទិសស្លោកគឺ នឹងនរចិត្ត​ផ្ទៀង​ស្ដាប់ គោរពមតិយោបល់ទាំងអស់ ពិចារណាយ៉ាងហ្មត់ចត់ ហើយទទួលយកជាអតិបរមា។ ការទទួល​យក​មតិ​ត្រូវ​មានទឡ្ហីករណ៍ ដោយឈរលើការពិតជាក់ស្ដែងគួរអោយបញ្ចុះបញ្ចូល ស្របតាមគោល ការណ៍ មានការ​ទទួល​ខុស​ត្រូវហើយការពារមតិត្រឹមត្រូវយ៉ាងដាច់​ខាត៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ