• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការលើកតម្កើងបណ្តាប្រភេទសិល្បៈជនជាតិប្រពៃណី


 ទិដ្ឋភាពសម្តែងសិល្បៈក្នុងមហោស្រព 

 នារាត្រីថ្ងៃទី២០ ខែតុលា ឆ្នាំ​២០១៨ មហោស្រពសិល្បៈល្ខោនជំនាញ Tuong, Bai Choi និងល្ខោន​និយាយ​ប្រជា​ប្រិយ​ទូទាំង​ប្រទេសឆ្នាំ២០១៨ ត្រូវបានប្រា​រព្ធនៅទីក្រុង Q​uang Ngai ។ 
 
នេះគឺ​ជាសកម្មភាព​សិល្បៈមួយដែលរួមចំណែកដល់ការអភិ​រក្សនិងអភិវឌ្ឍន៍រា​ល់​បេតិ កភណ្ឌវប្បធម៌​អរូបីយ៍​ប្រពៃណី​ ក្នុងនោះមានសិល្បៈ Ba​i Choi ដែលទើបនឹងបានអង្គការ​ UNESCO លើកតម្កើង​ជាបេតិក​ភ័ណ្ឌវប្បធម៌​អរូបីតំណាង​មនុស្ស​លោក។
 
សិល្បៈករ សិល្បៈ​ការិនីជិត៥០០នាក់ ដែលនាំមកនូវទស្សនីយភាពនៃកា​រសម្តែងចំនួន ១៥រឿង​ ពោរពេញ​ទៅដោយ​អត្តសញ្ញា​ណវប្បធម៌សិល្បៈប្រពៃ​ណី។  លោក Trinh Cong Son នា​យកមជ្ឈមណ្ឌល​អភិរក្សនិង​ពង្រីកសិល្បៈ​ប្រជាប្រិយ​ Bai Choi និងច្រៀង Quang​ Ngai បានឱ្យដឹងថា៖ “បន្ទាប់ពីសិ​ល្បៈ Bai Choi ទទួលបាន​ការលើក​តម្កើង ឥឡូវនេះ យើងបន្តរៀប​ចំមហោស្រព Tuong,  Bai Choi និងល្ខោននិយាយ​ប្រជាប្រិយ​ទូទាំង​ប្រទេស​។ នេះគឺជាស្មារតីថ្មីដែលជាការ​តម្រង់ទិសខ្ពស់សម្រាប់ចំរៀងប្រ​ជាប្រិយ​ Bai Choi អភិវឌ្ឍន៍ដូច​តម្លៃដែល​អង្គការយូ​ណេស្កូបានអះអាង។
​ 
ចំណែក​លោក Le Tien Tho ប្រធាន​សមាគម​វិចិត្រសិល្បៈ​វៀតណាម​និងជា​ប្រធាន​គណៈកម្មាធិការ​រៀបចំមហោ​ស្រពបាន​មានប្រសា​សន៏ថា តាមរយៈមហោស្រពនេះ​ នឹងជួយរួម​ចំណែកឃោសនា​ឲ្យប្រជាជន​ចេះថែរក្សា​យ៉ាង​សកម្ម​និង​លើកកម្ពស់នូវតម្លៃសិល្បៈប្រពៃណីរ​បស់ជន​ជាតិ៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top