ការរត់ប្រណាំងនៃពាណិជ្ជសញ្ញាម៉ូដសម្លៀកបំពាក់វៀតណាម
រួមជាមួយបរិយកាសទទួចរងចាំនៃទស្សនិកជន វត្តមានអ្នករចនាម៉ូដបើកឆាកសម្រាប់សប្តាហ៍ម៉ូដសម្លៀកបំពាក់ប្រណិត និង ទំនុកចិត្តលំដាប់ខ្ពស់បំផុតវៀតណាម សព្វថ្ងៃ គឺអ្នករចនាម៉ូដវ័យក្មេងឆ្នើម ឡឹមយ៉ាខាង (Lam Gia Khang)។ សម្តែងបង្ហាញឈុតសម្លៀកបំពាក់ថ្មីលើកដំបូង នៅសប្តាហ៍ម៉ូដសម្លៀកបំពាក់អន្តរជាតិវៀតណាម រដូវសម្រកឆ្នាំ២០១៨ អ្នករចនាម៉ូដ ឡឹមយ៉ាខាង (Lam Gia Khanh) ជាមួយនឹងពាណិជ្ជសញ្ញា GIA STUDIOS នាំមកនូវផលិតផលសម្លៀកបំពាក់ យកអារម្មណ៍ច្នៃពីរបាំពោរពេញទៅដោយសម្រស់សុភាព ពេញលក្ខណៈអត់ធ្មត់ បានគ្របដណ្តប់ក្រោមអារម្មណ៍ខ្លាំងក្លាបង្ហាញពីចរិយាថ្លៃថ្នូរ។ បៀបនឹងការរៀបចំលើកមុន រដូវសម្រកឆ្នាំនេះ ជាការប្រឡងប្រណាំងសម្រាប់តែពាណិជ្ជសញ្ញាវៀតណាម។ អាចនិយាយបានថា នេះជាលក្ខណៈពិសេសមួយនៃទីផ្សារម៉ូដសម្លៀកបំពាក់នៅរដ្ឋធានីហាណូយ ជាមួយនឹងការអភិវឌ្ឍខ្លាំងក្លាជាង នៃក្រុមហ៊ុនសម្លៀកបំពាក់សម្រាប់មន្ទីរ ក្រសួង ជំនួសឱ្យពាណិជ្ជសញ្ញារចនាឯកជន។
បើប៉ុន្មានឆ្នាំកន្លង ភាគច្រើនកម្រងប្រមូលផ្តុំបានឧទ្តេសនាម នៅសប្តាហ៍សម្លៀកបំពាក់អន្តរជាតិវៀតណាម សុទ្ធតែផ្តល់សម្រាប់ស្រ្តីភេទ រដូវសម្រកឆ្នាំនេះ មហាជននឹងបានទស្សនាផ្ទាល់ នូវការយាត្រានៃពាណិជ្ជសញ្ញាម៉ូដសម្លៀកបំពាក់ សម្រាប់ភេទប្រុសក្នុងស្រុកនិងអន្តរជាតិ នោះគឺវៀតតៀន (Viet Tien) Veston Ngoc Lan អាវស្បែក Butuni និង Owen។ ទន្ទឹមនោះ ការរចនាពោរពេញទៅដោយភាពច្នៃប្រឌិត នៃអ្នករចនាម៉ូដល្អឆ្នើមទាំងប្រាំ នៅឆ្នាំ២០១៨ នៃវិទ្យាស្ថានរចនា និង ម៉ូដសម្លៀកបំពាក់ទីក្រុងឡុងដ៍ ក៏នាំមកនូវពណ៌សម្បុរពិសេសជូនសប្តាហ៍ម៉ូដសម្លៀកបំពាក់អន្តរជាតិ រដូវសម្រកឆ្នាំ២០១៨ដែរ។ ប្រការនេះបញ្ជាក់ឱ្យឃើញថាសប្តាហ៍ម៉ូដសម្លៀកបំពាក់អន្តរជាតិវៀតណាម បានពាណិជ្ជសញ្ញាម៉ូដសម្លៀកបំពាក់វៀតណាម និង អ្នករចនាម៉ូដ ក្នុងអនាគតមានទំនុកចិត្តជ្រើស ដើម្បីក្លាយជា ពាណិជ្ជសញ្ញាដែលកេរ្តិ៍ឈ្មោះទៅជិតនឹងមហាជន ហើយបន្តគោលដៅខិតជិតមុខសញ្ញាអតិថិជន នៃពាណិជ្ជសញ្ញានីមួយៗ។ មិនសាមញ្ញជាទីលានលេងម៉ូដសម្លៀកបំពាក់ ជាទីកន្លែងសម្តែងបង្ហាញរចនាពិសេសនិង ច្នៃប្រឌិត សប្តាហ៍ម៉ូដសម្លៀកបំពាក់អន្តរជាតិវៀតណាម បានក្លាយជាចំណុះរួមប្រាស្រ័យវប្បធម៌ម៉ូដសម្លៀកបំពាក់ រវាងវៀត ណាម និងប្រទេសជាមិត្ត។ ហេតុនេះហើយ ទន្ទឹមចំណែកសម្តែងបង្ហាញនៃកម្រងប្រមូលផ្តុំមកពីអ្នករចនាម៉ូដវៀតណាម ទស្សនិកជននៅបានគយគន់ឈុតសម្លៀកបំពាក់ប្លែកភ្នែក នៃពាណិជ្ជសញ្ញ Duquevelez មកពីអ្នករចនាម៉ូដជនជាតិកូឡាំប៊ី Jorge Duque Veslez ពាណិជ្ជសញ្ញា Jovana Louis នៃអ្នករចនា Jovana Benoit មកពីសាធារណរដ្ឋហៃទី។ ពិសេស ដើម្បីរួមចំណែកអបអរសាទរគម្រប់១៤ឆ្នាំ បង្កើតទំនាក់ទំនងរវាងវៀតណាម តួកគី និង អ្នករចនាម៉ូដ Mehmet Koymen បាននាំមកនូវឈុតម៉ូដរចនាទាំង៣២ ក្នុងកម្រងប្រមូលផ្តុំ “Love Land” ជាមួយនឹងគោលបំណងទំនាក់ទំនង រវាងប្រទេសទាំងពីរ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែប្រសើរ និង រឹងមាំជាងទៅអនាគត តាមរយៈវិស័យម៉ូដសម្លៀកបំពាក់។ លោកស្រីឡេធីក្វិញត្រាង (Le Thi Quynh Trang) - ប្រធានសប្តាហ៍ម៉ូដសម្លៀកបំពាក់អន្តរជាតិវៀតណាមឱ្យដឹងថា៖ “ប្រសិនបើនៅទីណា មានសប្តាហ៍ម៉ូដសម្លៀកបំពាក់ នៅទីនោះមានអរិយធម៌ និង សមាហរណកម្ម សប្តាហ៍ម៉ូដសម្លៀកបំពាក់អន្តរជាតិវៀតណាម - Vietnam International Fashion Week លើកទី៧ រៀបចំបាននិងកំពុងជាភស្តុតាងបញ្ជាក់បានប្រការនោះ។ កម្មវិធីបានបើកចេញច្រកសមាហរណកម្មម៉ូដសម្លៀកបំពាក់វៀតណាម នឹងពិភពលោក ក្លែងសុបិននាំវៀតណាមក្លាយជាប្រទេសមួយ មានខឿនឧស្សាហកម្មម៉ូដសម្លៀកបំពាក់ទៅអនាគត សន្សឹមក្លាយជាការពិត./.
អនុវត្ត៖ ខាញឡុង
សំពត់សង្កិមយីហោ ហ័រទៀន Brocade (Hoa Tien)
សម្លៀកបំពាក់អារក្សសម្តែងនៅលើឆាកម៉ូដសម្លៀកបំពាក់អន្តរជាតិ
នាំសម្លៀកបំពាក់បុរាណវៀតណាម មកជាមួយមជ្ឈដ្ឋានយុវវ័យ
Tiny Ink - គំនូរគូរលើសម្លៀកបំពាក់
អ្នករចនារចនាម៉ូតសំលៀកបំពាក់អាវផាយបង្កើត ក្នុងទសវត្សរ៍ 90 រៀបរាប់អំពីប្រវត្តិសាស្ត្រវៀតណាមលើអាវផាយ
សម្រស់ត្រកាលអាវបាបា (ba ba)
រាត្រីបង្ហាញម៉ូដសក់ “KellaHairshow”ឆ្នាំ២០១៨
ភាពពិសេសនៃសិល្បៈចម្លាក់លើសក់របស់យុវជនកើតក្នុងទសវត្សរ៏ ៩០
ទាក់ភ្នែកដោយសារការបង្ហាញម៉ូដសម្លៀកបំពាក់សំរាប់កុមារ របស់ម៉ាក់ EllieVu
កម្រងម៉ូដសម្លៀកបំពាក់ធ្វើពីសូត្រវៀតណាម - អ៊ីតាលី
អាវផាយពាក់ក្នុងបុណ្យចូលឆ្នាំប្រពៃណីវៀតណាម
លើកស្ទួយសំពត់វៀតណាមក្នុងម៉ូដសម្លៀកបំពាក់
ចំណាប់អារម្មណ៍ចំពោះ “The Innovators –ឈានមុខគេអំពីនិន្នាការ”
ជនជាតិលឺ (Lu) និងលក្ខណៈម៉ូដទាន់សម័យនៃសម្លៀកបំពាក់ប្រពៃណី
VIFW SS កំណត់រូបរាងនិន្នាការម៉ូដសម្លៀកបំពាក់និទាឃរដូវ រដូវប្រាំង ឆ្នាំ២០១៧
សប្តាហ៍បង្ហាញម៉ូដសំលៀកបំពាក់វៀតណាម នៅសរទរដូវ - រដូវរងារ
ភាពប្រណិតអាវផាយវៀតណាម
ចំណាប់អារម្មណ៍រាត្រីសម្តែង “Limitless-គ្មានព្រំដែន”
អ្នក "បន្តអណ្តាតភ្លើង” ជូនម៉ូដសំលៀកបំពាក់វៀតណាម
ច្នៃប្រឌិតឥតព្រំដែនសម្រាប់ម៉ូដសក់វៀតណាម
ការសម្តែងម៉ូដលោកខាងកើត-លិចដ៏ស្រស់ឆើតឆាយ
ទីក្រុងនៃអាវផាយ
សោភ័ណ្ឌភាពសម្លៀកបំពាក់របស់នារីភាគខាងត្បូង
I am- បញ្ជាក់ដោយខ្លូនឯងផ្ទាល់
សោភណ្ឌភាពពីកម្រង “ផ្តៅឫស្សីត្បាញ”