04/07/2019 11:20 GMT+7 Email Print Like 0

ការព្យាករណ៍អំពីអតិផរណាជាមធ្យមរបស់វៀតណាមក្នុងឆ្នាំ ២០១៩ ចាប់ពី ៣,១៧ - ៣,៤១%


 ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vuong Dinh Hue
 

 នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ​២០១៩​ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vuong Dinh Hue បាន​អញ្ជើញ​ធ្វើអធិបតី​ក្នុង​កិច្ច​ប្រជុំ​ស្តីពីការបញ្ជាណែនាំអនុវត្តភារកិ​ច្ចនា​ប៉ុន្មានខែសេសសល់​ឆ្នាំ​២០១៩។
 
នៅសម័យ​ប្រជុំនេះ គណៈកម្មការបញ្ជាណែនាំផ្នែកគ្រប់គ្រងតម្លៃបាន​ព្យាករណ៍​ថាចាប់​ពីពេល​នេះរហូត​ដល់ចុង​ឆ្នាំ នឹ​ងមានកត្តាមួយចំនួនដែលដាក់សម្ពាធលើកម្រិតតម្លៃរបស់វៀតណា​ម ដូចជា​ការ​ប្រែប្រួល​តម្លៃប្រេង​សាំងនៅ​លើពិភពលោក រួមទាំ​ងការប្រែប្រួលតម្លៃមុខទំនិញមួយចំនួនដែលគ្រប់គ្រង​ដោយ​រដ្ឋ (រួមមាន​សេវាកម្ម​សុខាភិបាល និងការអប់រំជាដើម)​ យោងតាមផែនការទីផ្សារ និង​ការកែ​សម្រួល​ប្រាក់​ខែមូលដ្ឋាន​ ព្រមទាំងកត្តាហានិភ័យសម្រាប់គ្រោះមហន្ត​រាយធម្មជាតិនិងអាកាសធាតុមិន​ល្អ។ ប៉ុន្តែនៅតែមាន​កត្តាមួយ​ចំនួនដែលធ្វើ ការកាត់បន្ថយសម្ពា​ធលើកម្រិតតម្លៃដែរ ដូច​ជាការព្យាករណ៍​តម្លៃអង្ករ​ក្នុង​ប្រទេសនិងនៅលើពិភ​ពលោក ដែលទំនងជានឹងធ្លាក់ចុះ​ដោយសារតម្រូវការ​ទាប ប្រភព​ផ្គត់ផ្គង់​ច្រើន​ ក៏ដូចជាសំភារៈសំ​ណង់មានស្ថេរភាព និង​អត្រាប្តូរ​ប្រាក់​និង​អត្រាការ​ប្រាក់​នៅតែត្រូវ​បាន​គ្រប់​គ្រង​ដោយ​ស្ថិរភាព​ផងដែរ។ គណៈកម្មការបញ្ជាណែនាំផ្នែកគ្រប់​គ្រងតម្លៃព្យាករណ៍សេណារីយ៉ូ​ចំនួន​ ២ នៃអតិផរណាជា​មធ្យមក្នុង​ឆ្នាំ ២០១៩ គឺស្ថិតក្នុងច​ន្លោះ ៣,១៧ -៣,៤១% ។ ​ជាមួយនឹង​សេណារីយ៉ូនេះសន្ទស្សន៍ CPI​ ឆ្នាំ​២០១៩ នឹងកើនឡើងទាបជាងឆ្នាំ ២០១៨ ហេតុដូច្នេះហើយ​ទំនិញ​ដែលគ្រប់​គ្រងត​ម្លៃនឹង​ត្រូវបាន​យកមក​ពិចារណា​នៅក្នុងត្រីមាសទី ៤ ឆ្នាំ ២០១៩ ផ​ងដែរ៕​

 

តាម VOV5 - វិទ្យុ​សំឡេងវៀតណាម​

បណ្តាព័ត៌មានបានផ្សាយ