11/05/2021 11:22 GMT+7 Email Print Like 0

ការបងា្ករទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ គឺជាអាទិភាពកំពូលរបស់វៀតណាមនាពេលបច្ចុប្បន្ន

ស្ថានភាពជំងឺរាតត្បាតកូវីដ-១៩ កំពុងកើតឡើងយ៉ាងស្មុគស្មាញនៅលើពិភពលោក ជាពិសេសនៅក្នុងប្រទេសមួយចំនួន ដែលជាប់ព្រំដែនជាមួយវៀតណាមដោយអត្រាអ្នកឆ្លងជំងឺនិងស្លាប់ដោយសារជំងឺរាតត្បាតកាន់តែកើនឡើង។ នៅវៀតណាម ក្រោយ រយៈពេល ៣០ ថ្ងៃ ដែលគ្មានករណីឆ្លងថ្មីជំងឺកូវីដ - ១៩ នៅក្នុង សហគមន៍មក ចាប់តាំងពីថ្ងៃទី ២៧ ខែមេសារហូតមកដល់ពេលនេះ មានករណីឆ្លងកូវីដ ១៩ ជាង៣០០ បានលេចចេញនៅតាមតំបន់ខ្លះ សូម្បីតែនៅតាមមន្ទីរពេទ្យមជ្ឈឹមក៏មានការឆ្លងរាលដាលផងដែរដែរ។ គោលដៅខ្ពស់បំផុតរបស់វៀតណាមនាពេលនេះ គឺត្រូវផ្តោតលើការបង្ការ ទប់ស្កាត់និងជំនះនូវផលវិបាកបណ្តាលមកពីជំងឺកូវីដ ១៩ ដើម្បីធានាសន្តិសុខ សុវត្ថិភាព ការពារសុខភាពប្រជាជននិងសហគមន៍ ដើម្បីអនុវត្តន៍ប្រកបដោយជោគជ័យនូវគោលដៅពីរទន្ទឹមគ្នា គឺបង្ការ ទប់ស្កាត់ជំងឺរាតត្បាតប្រកបដោយសុវត្ថភាព ប្រសិទ្ធភាពនិងអភិវឌ្ឍ ន៍សេដ្ឋកិច្ចសង្គម។

ចំពោះមុខការវិវឌ្ឍដ៏ស្មុគស្មាញនិងពិបាកព្យាករណ៍ ហើយហានិភ័យនៃការរីករាលដាលជំងឺរាត ត្បាតគឺខ្ពស់ណាស់នោះ គណៈកម្មាធិការបក្សនិងអាជ្ញាធរតំបន់ ស្ថាប័នមានសមត្ថកិច្ច ជាពិសេសកម្លាំងខ្សែជួរមុខរបស់វៀតណាម បានអនុវត្តយ៉ាងឆាប់រហ័សនិងយ៉ាងម៉ឺងម៉ាត់នូវវិធានការសមស្រប មានប្រសិទ្ធភាព ក្រោមការដឹកនាំរបស់គណៈលេខា រដ្ឋាភិបាល នាយករដ្ឋមន្ត្រី និងប្រធានគណៈកម្មាធិការជាតិដឹកនាំការបង្ការទប់ស្កាត់ជំងឺរាតត្បាត ដោយប្តេជ្ញាមិនអនុញ្ញាតឱ្យជំងឺរាតត្បាតនេះឆ្លងរាលដាល។

ប្រតិភូដែលចូលរួមកិច្ចប្រជុំចេញផ្សាយពីទីស្នាក់ការនៃគនៈកម្មាធិការប្រជាជនខេត្ត  An Giang (រូបថត៖ VGP/Nhat Bac)
 

យោងតាមព្រឹត្តិការណ៍នាពេលថ្មីៗនេះ នាយករដ្ឋមន្រ្តីលោក Pham Minh Chinh  ក្នុងកិច្ចប្រជុំជាមួយខេត្ត - ក្រុងចំនួន ៦៣ ស្តីពីការងារបង្ការទប់ស្កាត់ជំងឺកូវីដ-១៩បានស្នើដល់គ្រប់គណៈកម្មាធិការបក្សទាំងអស់ លើកកម្ពស់ភាពជាអ្នកដឹកនាំ កៀរគការចូលរួមរបស់ប្រជាជន របស់ប្រព័ន្ធនយោបាយទាំងមូល ដោយស្មារតី ប្រឆាំងនឹងការរីករាតត្បាតដូចជាការប្រឆាំងនឹងសត្រូវអញ្ជឹង។ ដូច្នោះហើយ ការងារបង្ការទប់ស្កាត់ជំងឹរាតត្បាតកូវីដ - ១៩ របស់វៀតណាមបានចាប់ផ្តើមផ្លាស់ប្តូរពីការបង្ការចម្បងទៅជាការសម្រសម្រួលដោយសុខដុមរមនា្យនិងសមផលរវាងការបង្ការនិងការវាយប្រហារលើជំងឺរាតត្បាត ដែលក្នុងនោះយកការវាយប្រហារជាចម្បងនិងសំខាន់។ ទន្ទឹមនឹងនោះ អនុវត្តន៍យ៉ាងតឹងរឹងនូវពាក្យស្លោក “បង្ការយ៉ាងសកម្ម រកឃើញយ៉ាងឆាប់ ធ្វើចត្តាឡីស័កយ៉ាងរហ័ស ព្យាបាលប្រកបដោយប្រសិទ្ធភាព ការដោះស្រាយឲ្យបានចប់សព្វគ្រប់ និងស្ថេរភាពនៃស្ថានភាព”។

តាមសំណើររបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាល ក្រសួង ស្ថាប័ននិងតំបន់នានាត្រូវបង្កើនការត្រួតពិនិត្យនិងឃ្លាំមើលការអនុវត្តការងារបង្ការនិងការទប់ស្កាត់ជំងឺរាតត្បាតតាមមុខងារភារកិច្ចនិងសមត្ថភាពដែលបានកំណត់។ គណៈកម្មាធិការជាតិដឹកនាំការគ្រប់គ្រងនិងទប់ស្កាត់ជំងឺឆ្លងរាតត្បាត កូវីដ-១៩ ត្រូវតែបញ្ជាក់ឱ្យច្បាស់អំពីវិសាលភាពនៃការទទួលខុសត្រូវដោយធានាថា ងាយស្រួល ងាយចងចាំ ងាយធ្វើ ងាយត្រួតពិនិត្យនិងងាយវាយតម្លៃ។ នៅតំបន់ណាដែលធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត និងត្រូវដោះស្រាយទំនួលខុសត្រូវរបស់ខ្លួនស្របតាមបទបញ្ជារបស់បក្សនិងច្បាប់របស់រដ្ឋ។ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានបញ្ជាក់ថា៖  “ដោះស្រាយយ៉ាងតឹងរឹងនិងបើកចំហររាល់ករណីរំលោភបំពាននានា រួមទាំងកម្មាភិបាលនិងនិយោជិក។ នេះជារឿងធម្មតា ព្រោះទទួលបានទំនួលខុសត្រូវ ត្រូវបានផ្តល់សិទ្ធិអំណាច និងមានសិទ្ធប្រើឧបករណ៍របស់រដ្ឋ ហើយក៏មិនធ្វើ គឺត្រូវឈរនៅម្ខាងវិញទុកឲ្យអ្នកដទៃធ្វើ។ អ្វីដែលធ្វើបានត្រឹមត្រូវត្រូវតែមានការលើកទឹកចិត្តឱ្យបានត្រឹមត្រូវ ប៉ុន្តែអ្វីដែលមិនទាន់បានធ្វើត្រូវតែព្យាយាម ប្រសិនបើយើងមិនអាចធ្វើបានយើងត្រូវតែស៊ើបអង្កេតទំនួលខុសត្រូវរបស់ខ្លួន”។

ក្នុងអំឡុងពេលកន្លងមក ក្រសួង ស្ថាប័នមជ្ឈឹម និងគណៈកម្មាធិការប្រជាជននៃមូលដ្ឋាននានារបស់វៀតណាមក៏ត្រូវបានស្នើជាបន្ទាន់ ឲ្យត្រៀមរៀបចំកន្លែងធ្វើចត្តាឡីស័ក តាមដានសុខភាពប្រជាជនក្រោយពេលបញ្ចប់ការធ្វើចត្តាឡីស័កសម្រាប់ទាំងអ្នកឆ្លងចូល តាមគ្រួសារនិងតាមទីកន្លែងស្នាក់នៅ។ យ៉ាងណាមិញ អាជ្ញាធរមូលដ្ឋានជាពិសេសនៅថ្នាក់មូលដ្ឋាន ត្រូវតែឃ្លាំមើលគ្រប់គ្រងប្រជាជនឱ្យបានតឹងរឹងបន្ទាប់ពីបានធ្វើចត្តាឡីស័កក្នុងតំបន់។  រឹតបន្តឹងការគ្រប់គ្រងជនអន្តោប្រវេសន៍ត្រឹមត្រូវ យោងតាមការណែនាំរបស់លោកនាយករដ្ឋមន្រ្តី។ ក្រសួងពាក់ព័ន្ធនិងគណៈកម្មាធិការប្រជាជនថ្នាក់ខេត្ត ត្រូវដឹកនាំការពិនិត្យនិងវាយតំលៃឡើងវិញនូវការត្រួតពិនិត្យការឆ្លងដែនសម្រាប់ជនបរទេស ដោយជំនះរាល់ចំណុចខ្វះខាតក្នុងធ្វើចត្តាឡីស័ក ជនអន្តោប្រវេសន៍និងគ្រប់គ្រងជនបរទេសស្នាក់នៅដោយខុសច្បាប់។ ជាពិសេសពង្រឹងនិងពង្រីកតួនាទី ស្មារតីម្ចាស់ការរបស់ប្រជាជនម្ចាស់នៅក្នុងការងារនេះ។

បណ្តាខេត្តនិងទីក្រុងចំណុះមច្ឈឹមក៏តម្រូវឱ្យមានការបង្កើនសមត្ថភាពធ្វើតេស្ត សមត្ថភាពធ្វើចត្តាឡីស័កក្នុងតំបន់ ធានាការឆ្លើយតបនឹងស្ថានភាពប្រឆាំងនឹងការឆ្លងរាលដាល ស្របតាមទិសដៅរបស់គណៈកម្មាធិការជាតិដឹកនាំ។ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានលើកច្បាស់ថា៖  “ខេត្តដែលសម្រេចចិត្តអនុវត្តន៍វិធានការរក្សាគម្លាតសង្គមតាមវិមជ្ឈការ ត្រូវធានាឱ្យបានថា វិសាលភាពត្រូវមានលក្ខណៈតូចចង្អៀតតាមដែលអាចធ្វើទៅបាន ជៀសវាង ផលប៉ះពាល់សេដ្ឋកិច្ចសង្គមនិងមិនប៉ះពាល់ដល់ការនាំចូលទំនិញ ត្រូវយកចិត្តទុកដាក់លើការធានាវត្ថុធាតុដើមសម្រាប់ផលិតកម្ម”។

លោកនាយករដ្ឋមន្រ្តីក៏បានស្នើឱ្យក្រសួងសុខាភិបាលបន្តធ្វើបច្ចុប្បន្នភាព ដោយមានផែនការនិងសេណារីយ៉ូត្រៀមខ្លួនសម្រាប់គ្រប់ស្ថានការណ៍ទាំងអស់។ ជំរុញការស្រាវជ្រាវស្វែងរកបណ្តាប្រទេសដែលមានវ៉ាក់សាំងដើម្បីទិញវ៉ាក់សាំងបង្ការការរីករាលដាល ដោយធានាថា វ៉ាក់សាំងអាចរកបានឆាប់បំផុតនិងចាក់វ៉ាក់សាំងឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីបញ្ចៀសការរីករាលដាលនៃការឆ្លងកូវីដ ១៩  សំដៅធានារគោលដៅពីរទន្ទឹមគ្នា គឺបង្ការទប់ស្កាត់ជំងឺនិងអភិវឌ្ឍន៍សេដ្ឋកិច្ចនៅវៀតណាម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ