08/12/2020 14:07 GMT+7 Email Print Like 0

ការទូតសេដ្ឋកិច្ចរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍប្រទេសជាតិ

អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ការបរទេសលោក Bui Thanh Son  (រូបថត៖ baoquocte.vn)

ព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ នៅទីក្រុងហាណូយ ក្រសួងការបរទេសបានរៀបចំសិក្ខាសាលា“ការទូតសេដ្ឋកិច្ចចូលរួមវិភាគទានជាវិជ្ជមានក្នុងការអភិវឌ្ឍប្រទេសជាតិ” ។

អញ្ជើញថ្លែងនៅក្នុងសិក្ខាសាលានេះ អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ការបរទេសលោក Bui Thanh Son បានអះអាងថា សមិទ្ធិផលដែលការទូតសេដ្ឋកិច្ចទទួលបានរហូតមកដល់ពេលនេះ គឺអាស្រ័យដោយការយកចិត្តទុកដាក់ និងការណែនាំយ៉ាងដិតដល់របស់ថ្នាក់ដឹកនាំបក្ស រដ្ឋ ថ្នាក់ដឹកនាំក្រសួងការបរទេស និងការសម្របសម្រួលយ៉ាងជិតស្និទ្ធពីក្រសួង ស្ថាប័ន ខេត្ត ក្រុង និងសហគ្រាស។ ក្រសួងការបរទេសបានធ្វើការស្រាវជ្រាវយ៉ាងសកម្មនូវគំរូអភិវឌ្ឍន៍សេដ្ឋកិច្ច និងនិន្នាការអភិវឌ្ឍន៍នៃសេដ្ឋកិច្ចពិភពលោកហើយតាមនោះធ្វើជាសេនាធិការជូនបក្ស និងរដ្ឋាភិបាលក្នុងការងារកំណត់គោលមាគ៌ាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាម។

ក្រសួងការបរទេសក៏បានធ្វើការចលនាយ៉ាងសកម្ម ដើម្បីទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ពីដៃគូឈានមុខគេនៅលើពិភពលោក ដោយរួមចំណែកក្នុងការបង្កើនទុន FDI ពី ១,៦ លានដុល្លារអាមេរិក (ឆ្នាំ ១៩៨៦) ឡើងដល់ ៣៨ ពាន់លានដុល្លារអាមេរិក (ឆ្នាំ ២០១៩)។ រហូតមកដល់ពេលនេះ វៀតណាមមានទំនាក់ទំនងការទូតជាមួយប្រទេសជាសមាជិកអង្គការសហប្រជាជាតិចំនួន ១៨៩/១៩៣ និងបានបង្កើតក្របខ័ណ្ឌទំនាក់ទំនងប្រកបដោយស្ថេរភាពជាមួយដៃគូយុទ្ធសាស្ត្រនិងគ្រប់ជ្រុងជ្រោយចំនួន ៣០ ។
នៅក្នុងសិក្ខាសាលានេះ អ្នកចូលរួមជាច្រើនរូបបានវាយតម្លៃថា ក្នុងបរិបទដែលអន្តរជាតិ និងតំបន់កំពុងមានការវិវឌ្ឍយ៉ាងស្មុគស្មាញ និងឆាប់រហ័ស មិនអាចប៉ាន់ស្មានបាន ដូចជាជំងឺរាតត្បាតកូវីដ ១៩ និន្នាការផ្លាស់ប្តូរ ការវិនិយោគ ខ្សែសង្វាក់ផលិតកម្ម ផ្គត់ផ្គង់។ ប្រការទាំងនេះបានដាក់ចេញបញ្ហាសាកល្បង និងឱកាសថ្មី ដែលទាមទារឲ្យ ការទូតសេដ្ឋកិច្ចត្រូវមានការផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លា អំពីរបៀបធ្វើ ដើម្បីឆ្លើយតបនឹងស្ថានភាពថ្មី ក៏ដូចជាបន្តលើកកម្ពស់ប្រសិទ្ធភាពផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ