20/01/2021 15:07 GMT+7 Email Print Like 0

ការតាំងពិព័រណ៍ក្រោមប្រធានបទ “បក្សកុម្មុយនិស្តវៀតណាម - ពីមហាសន្និបាតដល់មហាសន្និបាត”

ការតាំងពិព័រណ៍នេះត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃទី ១៩ ខែមករា នៅសារមន្ទីរប្រវត្តិសាស្ត្រជាតិលេខ ២៥ វិថី Tong Dan នៃរដ្ឋធានីហាណូយ។

ពិធីកាត់ខ្សែបូបើកការតាំងពិព័រណ៍


ជាមួយនឹងវត្ថុ ឯកសារ និងរូបភាពជាង ២០០នោះ បានបែងចែកទៅជា ៣ ផ្នែក ដែលក្នុងនោះមានស្នាដៃ រូបភាព ជំនួបសំណេះសំណាលនិងអត្ថបទស្តីពីការកសាងនិងការធ្វើនិយ័តកម្មបក្ស ក៏ដូចជាបណ្តុះបណ្តាលកម្មាភិបាលរបស់លោកប្រធានហូជីមិញជា ដើម។ ជាពិសេសក្នុងពិព័រណ៍លើក សារមន្ទីរប្រវត្តិសាស្ត្រជាតិបានអនុវត្តបច្ចេកវិទ្យាព័ត៌មានទំនើបដើម្បីផ្តល់ព័ត៌មានឲ្យកាន់តែសម្បូរបែប។ បណ្ឌិត Nguyen Van Doan នាយកសារមន្ទីរប្រវត្តិសាស្ត្រជាតិបានសង្កត់ធ្ងន់ថា៖ “ចាប់តាំងពីបានបង្កើតនៅថ្ងៃទី ៣ ខែកុម្ភៈឆ្នាំ ១៩៣០ រហូតមកដល់ពេលនេះ បក្សបានឆ្លងកាត់មហាសន្និបាតចំនួន ១២ ហើយ។ មហាសន្និបាតនីមួយៗ គឺជារបត់សម្គាល់ដ៏សំខាន់មួយ ដែលបានបូកសរុបនូវសមិទ្ធិផល មេរៀនបទពិសោធន៍ ក៏ដូចជាដាក់ចេញនូវគោលមាគ៌ា គោលនយោបាយនិងសេចក្តីសម្រេចចិត្ត ដើម្បីដឹកនាំប្រទេសជាតិ ក្នុងដំណាក់កាលបន្តបន្ទាប់ ដោយឈរលើគោលដៅខ្ជាប់ខ្ជួននូវឧត្តមគតិឯករាជ្យភាពជាតិ ដែលផ្សាភ្ជាប់ជាមួយសង្គមនិយម លទ្ធិម៉ាក្ស - លេនីន និងសតិអារម្មណ៍ហូជីមិញ។ 

ការតាំងពិព័រណ៍ដែលក្រោមប្រធានបទ “បក្សកុម្មុយនិស្តវៀតណាម - ពីមហាសន្និបាតដល់មហាសន្និបាត” បានបើកទ្វារទទួលភ្ញៀវចូលទស្សនាចាប់ពីថ្ងៃទី ១៩ ខែមករាឆ្នាំ ២០២១ រហូតដល់ចុងខែឧសភាឆ្នាំ ២០២១៕

បណ្តាព័ត៌មានបានផ្សាយ