• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការដោះស្រាយជម្លោះនៅសមុទ្រខាងកើតត្រូវផ្អែកលើច្បាប់អន្តរជាតិ


បណ្ដាតំណាងចូលរួមសិក្ខាសាលា។ (រូបថត៖ TTXVN)
 

នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានឯករាជ្យអ៊ុយក្រែន (UNIAN) បានប្រារព្ធធ្វើឡើងសិក្ខាសាលាក្រោមមូលបទ “យុត្តាធិការនៅសមុទ្រនៅតាមតំបន់ជម្លោះនិងតំបន់ប្រកួតប្រជែងនានានៅសមុទ្រខ្មៅ សមុទ្រ Azov និងសមុទ្រខាងកើត” ដោយមានការចូលរួមរបស់អ្នកវិទ្យាសាស្ត្រ អ្នកជំនាញនិងមេធាវីអ៊ុយក្រែនជាង២០នាក់។

ពាក់ព័ន្ធដល់សមុទ្រខាងកើត តំណាងជាច្រើនបានចាត់ទុកថា បញ្ហានេះមិនត្រឹមតែជាបញ្ហាតំបន់ប៉ុណ្ណោះទេ ថែមទាំងជាបញ្ហាអន្តរជាតិដែលពាក់ព័ន្ធដល់ស្ថិរភាព សន្តិសុខនិងសេរីភាពខាងនាវាចរណ៍របស់ប្រទេសទាំងអស់ដែលមានផលប្រយោជន៍នៅក្នុងតំបន់។ ហេតុនេះហើយ ការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិទាំងមូលដល់បញ្ហាសមុទ្រខាងកើតគឺជាការងារចាំបាច់។

លោកសាស្ត្រាចារ្យរង Viktor Konstantinov នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិចំណុះសាកលវិទ្យាល័យជាតិ Kiev បានចាត់ទុកថា ប្រទេសទាំងអស់ចាំបាច់ត្រូវគោរពច្បាប់អន្តរជាតិ។ តាមលោករូបនេះថា ទោះបីជាតុលារការអន្តរជាតិបានចេញសាលក្រមស្ដីពីករណីបណ្ដឹងរបស់ហ្វីលីពីនកាលពីឆ្នាំ២០១៦ក៏ដោយ ប៉ុន្តែស្ថានភាពនិងគោលជំហររបស់ភាគីនានានៅសមុទ្រខាងកើតមិនទាន់មានការផ្លាស់ប្ដូរជាច្រើននៅឡើយទេ។

ចំណែក អ្នកវិទ្យាសាស្ត្រនយោបាយ Volodymyr Volya ជាអ្នកជំនាញផ្នែកបញ្ហាអន្តរជាតិ បានចាត់ទុកថា ទស្សនៈរបស់វៀតណាមចំពោះបញ្ហាជម្លោះដែនសមុទ្រគឺឥតងាករេជានិច្ច ដោយប្រកាន់ខ្ជាប់នូវការរក្សាភាពអត់ធ្មត់ ជៀសវាងសកម្មភាពដែលអាចញាំងឲ្យស្ថានភាពកាន់តែស្មុគស្មាញ។ គោលជំហររបស់វៀតណាមនោះគឺដោះស្រាយជម្លោះនៅសមុទ្រខាងកើតតាមរយៈវិធានការនយោបាយ-ការទូតដោយផ្អែកលើការគោរពច្បាប់អន្តរជាតិ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top