• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការជ្រាបចូលជាតិប្រៃនៅវាលសណ្តរទន្លេ Cuu Long មាននិន្នាការថយចុះ

មជ្ឈមណ្ឌលព្យាករណ៍ឧតុនិយមជាតិរបស់វៀតណាម បានឲ្យដឹងថា ចាប់ពីថ្ងៃទី ២២ ខែមីនា ដល់ថ្ងៃទី ៤ ខែមេសា ការជ្រាបចូលជាតិប្រៃនៅតំបន់វាល      សណ្តរទន្លេ Cuu Long មាននិន្នាការកើនឡើងបន្តិចបន្តូចចាប់ពីថ្ងៃ ទី ២២ដល់ថ្ងៃទី ២៦ ខែមីនា បន្ទាប់មកនឹងមានការ​ថយចុះបន្តិចម្តងៗផងដែរ។

Cong Vung Liem - គម្រោងមួយក្នុងចំណោមគម្រោង ៣ ស្តីពីការគ្រប់គ្រងធនធានទឹកនិងបន្សាំនឹងការប្រែប្រួលអាកាសធាតុនៅ Nam Mang Thi (ខេត្ត Vinh Long) (រូបថត៖ TTXVN)


កំរិតជាតិប្រៃខ្ពស់បំផុត ក្នុងដំណាក់កាលនេះគឺទាបជាងកំរិតជាតិប្រៃកាលពី ថ្ងៃទី ១១ ដល់ ថ្ងៃទី២០ ខែមីនា រីឯកំរិតជាតិប្រៃនៅស្ថានីយ៍មួយចំនួន ដូចជាខេត្ត Long An  និង Ca Mau ត្រូវបានរក្សាបាននៅកំរិតស្ទើតែប្រហាក់ប្រហែលគ្នា និងខ្ពស់ជាងសប្តាហ៍មុនផងដែរ។

ចាប់ពីពេលនេះដល់ខែឧសភា លំហូរ ពីទន្លេមេគង្គលើមកកាន់វាលសណ្ដទន្លេ Cuu Long  គឺមានកំរិតទាបជាងបើប្រៀបធៀបនឹងកំរិតមធ្យមក្នុងរយៈពេលជាច្រើនឆ្នាំ ពី៥ % ទៅ ២០%។

ទន្ទឹមនឹងនេះ ការជ្រាបចូលជាតិប្រៃនៅមាត់ទន្លេ Cuu Long មាននិន្នាការថយចុះបន្តិចម្តងៗ ប៉ុន្តែនៅតែស្ថិតនៅកំរិតខ្ពស់រហូតដល់ចុងខែមីនាផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-ម៉ាឡេស៊ី

ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-ម៉ាឡេស៊ី

នា​ព្រឹកថ្ងៃទី៦ ខែសីហា នៅទីស្នាក់ការក្រសួងការពារប្រទេស (ហាណូយ) នាយឧត្តមសេនីយ៍ ផាន់ វ៉ាន់យ៉ាង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញជាអធិបតីក្នុងពិធីស្វាគមន៍ជាផ្លូវការ​ចំពោះលោក Dato' Seri Mohamed Khaled bin Nordin រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី និងសមាជិកគណៈប្រតិភូ ដែលមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី៥-៦ ខែសីហា។ បន្ទាប់ពីពិធីស្វាគមន៍ ភាគីទាំងពីរបានជួបពិភាក្សាការងារ​។

Top