• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការចរចាក្នុងក្របខណ្ឌនៃគណៈកម្មាធិការរដ្ឋធម្មនុញ្ញស៊ីរីទទួលបរាជ័យ

នារសៀលថ្ងៃទី២៧ ខែតុលា (ម៉ោងនៅញូវយ៉ក) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានជួបប្រជុំប្រចាំខែស្តីពីស្ថានការណ៍នៅប្រទេសស៊ីរី។

ឯកអគ្គរដ្ឋទូតលោក Pham Hai Anh ថ្លែងនៅកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.បអំពីស្ថាភាពស៊ីរី។
(រូបថត៖ VOV)


អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូតលោក Pham Hai Anh ភារៈធារីស្ដីទីវៀតណាមនៅអង្គការសហប្រជាជាតិបានបញ្ជាក់ពីការគាំទ្រចំពោះដំណោះស្រាយនយោបាយដែលដឹកនាំនិងគ្រប់គ្រងដោយប្រជាជនស៊ីរី ហើយបានអំពាវនាវឱ្យភាគីនានាធ្វើការចរចាដោយមានលក្ខណៈស្ថាបនា ក៏ដូចជាជំរុញវិធានការកសាងទំនុកចិត្តផងដែរ។ លោកឯកអគ្គរដ្ឋទូត Pham Hai Anh បានសម្តែងក្តីបារម្ភអំពីស្ថានភាពរបស់ប្រជាជនស៊ីរី នៅចំពោះមុខអសន្តិសុខ វិបត្តិសេដ្ឋកិច្ច ជាពិសេសគឺការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃជំងឺកូវីដ១៩។ តំណាង វៀតណាមបានគាំទ្រចំពោះការជំរុញកិច្ចសហប្រតិបត្តិការដើម្បីរក្សាកិច្ចខិតខំប្រឹងប្រែងជំនួយមនុស្សធម៌ ក៏ដូចជាពង្រឹងភាពធន់របស់ប្រជាជនស៊ីរីក្រោយវិបត្តិផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

មូលដ្ឋានជាច្រើនសម្រេចការប៉ាន់ប្រមាណចំណូលថវិកាឆ្នាំ២០២៦ មុនកាលកំណត់

មូលដ្ឋានជាច្រើនសម្រេចការប៉ាន់ប្រមាណចំណូលថវិកាឆ្នាំ២០២៦ មុនកាលកំណត់

យោងតាមក្រសួងហិរញ្ញវត្ថុ ក្នុងរយៈពេល១០ខែដើមឆ្នាំ២០២៦ ចំណូលថវិការដ្ឋសម្រេចបាន ៩៦,៤% នៃការប៉ាន់ប្រមាណ។ មូលដ្ឋានជាច្រើនបានសម្រេចការប៉ាន់ប្រមាណចំណូលថវិកាពេញមួយឆ្នាំរួចរាល់ ចាប់​តាំងពី​ដំណាច់ខែតុលា។ ក្នុងនោះ ចំណូលពីអចលនទ្រព្យ ជាពិសេសពន្ធប្រើប្រាស់ដីធ្លី បានរួមចំណែកយ៉ាងសំខាន់ ដោយនៅតំបន់ខ្លះ​រួមចំណែកលើសពី ៣៧% នៃចំណូលថវិកាសរុប។

Top