10/01/2020 14:57 GMT+7 Email Print Like 0

ការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅវៀតណាមទទួលបានលទ្ធផលវិជ្ជមាន


 ចាប់ពីដើមអាណត្តិនីតិកាលទី១២មក អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong ដើរតួនាទីសំខាន់ជួរមុខក្នុងការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនិងពង្រឹងបក្ស (រូបថត៖ tapchicongsan.org.vn)
 

ក្នុង​ឆ្នាំ២០១៩ នៅវៀតណាមមានរឿងក្ដីជាង២០០ជាមួយនឹងជន ជាប់ចោទប្រមាណ៥០០នា​ក់​ត្រូវ​យកមក​កាត់​ទោសពីអំពើពុករលួយ។ ក្នុងនោះមានរឿងក្ដីធំៗដែលជន​ជាប់ចោទ​បាន​ទន្ទ្រាន​កាន់​កាប់​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ​ ឬដីធ្លីមានទីតាំងអំណោយផលនៅតាមខេត្តក្រុងធំៗ រំលោភបំពានទៅលើបទបញ្ញត្តិស្ដីពីសេដ្ឋកិច្ច ឬរំលោភបំពាន​អំណាច ជះឥទ្ធិពលទៅលើអ្នកដទៃដើម្បីដណ្ដើមយកផលប្រយោជន៍។ 
 
ក្នុងប៉ុន្មានថ្ងៃ​ចុងក្រោយនៃឆ្នាំ២០១៩ អតីតរដ្ឋមន្រ្តីទាំងពីររូបនៃ ក្រសួងព័ត៌មាននិងទូរគ មនាគមន៍វៀត​ណាម​ រួមជាមួយអ្នកសមគំនិត ចំនួន១២នាក់ទៀតក្នុងរឿងក្ដី MobiFone ទិញ ៩៥%ភាគហ៊ុននៃក្រុមហ៊ុន AVG ត្រូវបានកាត់ទោសពីអំពើរំលោភបំពានទៅលើបទបញ្ញត្តិស្ដីពី ការគ្រប់គ្រងការវិនិយោគសាធារណៈ ដែល​បណ្ដាល​ឡើង​ផលវិបាក ធ្ងន់ធ្ងរ និងអំពើទទួលយកសំណូក។ តាមរយៈរឿងក្ដីនេះបានសរ អោយឃើញថា ការងារប្រយុទ្ធប្រឆាំង​នឹងអំពើពុករលួយនៅវៀតណាមបន្តត្រូវបានជំរុញ យ៉ាងខ្លាំងហើយច្បាប់ប្រយុទ្ធ​ប្រឆាំង​នឹ​ង​អំពើពុករលួយក៏ត្រូវបានអនុវត្តយ៉ាងពិតជាក់ ស្ដែងផងដែរ។ ប្រកា​រ​នេះ​ជាសក្ខីភាព​ដ៏រស់​រវើក​នៃកា​រ​ប្ដេជ្ញា​ចិត្ត​របស់ បក្សនិងរដ្ឋវៀតណាមក្នុងការបន្តរក្សា ជំរុញខ្លាំងការងារប្រយុទ្ធប្រឆាំង នឹងអំពើ​ពុករ​លួយនៅក្នុង​ក្បាលម៉ាស៊ីន​របស់បក្សនិងរដ្ឋ។
 
ក្នុងឆ្នាំ២០១៩​ នៅវៀតណាមមានរឿងក្ដីជាង២០០ជាមួយនឹងជន ជាប់ចោទប្រមាណ៥០០នាក់ត្រូ​វយ​ក​មក​កាត់ទោ​សពី​អំពើពុករលួយ។ ក្នុងនោះមានរឿងក្ដីធំៗដែលជនជាប់​ចោទបាន​ទន្ទ្រាន​កាន់​កាប់​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ ឬដី​ធ្លីមានទីតាំងអំណោយផលនៅតាមខេត្តក្រុងធំៗ រំលោ​ភបំពានទៅលើបទបញ្ញត្តិស្ដីពីសេ​ដ្ឋកិច្ច ឬរំលោភ​បំពាន​អំណាច ជះឥទ្ធិពលទៅលើអ្នកដទៃដើម្បីដណ្ដើមយក ផលប្រយោជន៍។ លទ្ធ ផលនោះបាន​សរអោយ​ឃើញជាថ្មីម្ដងទៀតថា ការងារប្រយុទ្ធប្រឆាំង នឹងអំពើពុករលួយ​ត្រូវបាន​បក្សនិ​ង​រដ្ឋ​វៀត​ណាម​ជំរុញ​យ៉ាង​ខ្លាំង​ក្លាក្នុងឆ្នាំ២០១៩។ ប្រការនេះជួយអោយប្រជាជនគាំទ្រនិងជឿជាក់កាន់តែ មុតមាំចំពោះ​ការដឹក​នាំរបស់​បក្សក្នុងការងារនេះពីមួយថ្ងៃទៅមួយថ្ងៃ។ លោក Luu Van Manh ពលរដ្ឋមួយ​នាក់នៅ​រដ្ឋធា​នី​ហាណូយ​បាន​ អោយដឹងថា៖
 
“ជាបក្ខ​ជនម្នាក់ ខ្ញុំឃើញថាក្នុងឆ្នាំកន្លងទៅ ការប្ដេជ្ញាចិត្តរបស់ មជ្ឈឹម​បក្សក្នុង​ការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយគឺធំធេងណាស់ អញ្ចឹងបាន​ជាទទួ​​លបាន​ការគាំទ្រ​របស់​ប្រជាជន​ទាំង​មូល​។ រាល់កម្មា ភិបាលមានអំពើរំលោភបំពាន មិនថាកំពុងកាន់អំណាចឬបានចូល និវត្តន៍នោះទេ សុទ្ធតែ​ត្រូវយ​កមកកាត់​ទោសយ៉ាងតឹងរឹង។ ប្ដេជ្ញាចិត្ត រាំងស្កាត់អំពើពុករលួយ បក្សបាននិយាយគឺធ្វើជាពុំខាន”។
 
ចាប់តាំងពីដើម​អាណត្តិការងារមក គណៈកម្មាធិការមជ្ឈឹមបក្ស ការិយាល័យនយោបាយ គណៈលេខា និងគណៈកម្មាធិការ​ត្រួតពិនិត្យ មជ្ឈឹមបានដាក់វិន័យទៅលើកម្មាភិបាលជាន់ខ្ពស់ក្រោមការគ្រប់គ្រង របស់មជ្ឈឹមប្រមាណ​៧០នាក់។ លោកសាស្ត្រាចាររងបណ្ឌិត Nguyen Trong Phuc អតីតប្រធានវិទ្យា​ស្ថានប្រវត្តិ​សាស្ត្របក្ស​ នៃសភាបណ្ឌិត នយោបាយជាតិហូជីមិញ បានចាត់ទុកថា៖         “ការដាក់វិន័យលើ​បក្ខជន​រហូតដល់​កម្មាភិបាលជាន់ខ្ពស់ គឺ ការងារចាំបាច់ណាស់ ក្នុងដំណើរការពង្រឹង កសាងនិងអភិវឌ្ឍរបស់ បក្ស ដែលជួយ​អោយ​បក្សស្អាតស្អំនិងរឹងមាំជាពិតប្រាកដ។ មិនថា កំពុងកាន់មុខតំណែងណាក៏ដោយ ប្រសិនបើមានអំពើ​រំលោភ គឺត្រូវ ដាក់វិន័យយ៉ាងតឹងរឹង។ ចំមនុស្ស ចំទោស”។
 
ដោយមានស្មារតីប្ដេ​ជ្ញាចិត្ត “មិនបញ្ឈប់” “មិនសម្រាក” “មិនបន្ធូរ ស្រាល” ក្នុងការងារប្រយុទ្ធ​ប្រឆាំងនឹង​អំពើពុក​រលួយ​ ក្នុងឆ្នាំ២០១៩ រាល់ចន្លោះប្រហោងខាងយន្តការ គោលនយោបាយនិងច្បាប់ ត្រូវបាន ពុះពារជំនះ​ជាបណ្ដើរៗ តាមនោះបង្កើតឡើងយន្តការ “មិនអាច មិន ហ៊ាន មិនត្រូវការនិងមិនត្រូវ​បាន​អនុញ្ញាត​” អោយមានអំពើពុករលួយ ក្នុងជួរកម្មាភិបាល និយោជិត រួមចំណែកពង្រឹងភាពរឹងមាំរបស់បក្ស និងជំនឿទុ​ក​ចិត្តរបស់ប្រជាជន។ លោកសាស្ត្រាចារ្យ បណ្ឌិត Hoang Chi Bao នៅសភាបណ្ឌិត​នយោបាយ​ជាតិហូជីមិញ​បានវាយ​តម្លៃថា៖

“បក្សកុម្មុយនិស្តវៀតណាមបានប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវការប្ដេជ្ញាចិត្តនយោបាយ ចំពោះមុខប្រជាជន​នោះគឺ​គ្មាន​​តំបន់ហាមឃាត់ក្នុងការងារប្រយុទ្ធប្រឆាំងនោះឡើយ។ អាកប្ប​កិរិយានៃរបស់បក្សគឺជាអាកប្ប កិរិយា​ត្រឹម​ត្រូវ ដែលប្ដេជ្ញាចិត្តធ្វើអោយបក្សស្អាតស្អំ រឹងមាំ ដើម្បីសក្តិ សមនឹង​ប្រជាជន។ រាល់រឿង​ក្ដីពុករលួយ​ត្រូវបាន​យកមកជំនុំជម្រះជា សាធារណៈ។ ប្រការនេះ​ក៏ជា​ចំណុច​ថ្មីក្នុង​បក្សផង​ដែរ។ កម្មាភិបាល បក្ខជន រួមទាំង​កម្មាភិបាលជាន់ខ្ពស់ ប្រសិនបើមានអំពើពុករលួយ នោះ គឺសុទ្ធ​តែត្រូវ​យក​មកកាត់ទោសយ៉ាងតឹងរឹងដោយច្បាប់។ ហេតុ ដូច្នេះបានជា ការងារប្រយុទ្ធ​ប្រឆាំង​នឹង​អំពើពុក​រលួយ​នេះ ​បាន​ជះឥទ្ធិ ពលដ៏ធំធេងណាស់។ នេះដូចជាការវាយជួងមួយធ្វើអោ​យអ្នក​មាន ចេតនាពុក​រលួយត្រូវ​តែភ្ញាក់​ឡើង​​និងញញើត”។
 
ឆ្នាំ២០២០ជា​ឆ្នាំនៃមហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់ ឆ្ពោះទៅ មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៣របស់បក្ស​កុម្មុយ​និស្ត​វៀតណាម។ ការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនឹងរួមចំណែក ក្នុងការជ្រើសរើស​កម្មាភិបាល​ឆ្នើម មានសមត្ថភាព ហើយស្មោះត្រង់ ជាមួយបក្សនិងប្រជាជនយ៉ាងពិតប្រាកដ ឆ្លើយតបនឹងសំណូម​ពរ​និង ការទាមទាររបស់ប្រជាជនចំពោះបក្ស៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ