• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការងារឃោសនាកិច្ចការបរទេសរួមចំណែកលើកកម្ពស់ការយល់ដឹងជាតិ ការពារអធិបតេយ្យភាព និងបូរណភាពទឹកដី

នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ក្រសួងព័ត៌មាន និងផ្សព្វផ្សាយបានសម្របសម្រួលជាមួយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនរៀបចំសន្និសីទបូកសរុបរយៈពេល ១០ ឆ្នាំនៃការអនុវត្តកម្មវិធីសម្របសម្រួលការងារព័ត៌មាន ការផ្សព្វផ្សាយ និងព័ត៌មានកិច្ចការបរទេសនៅតំបន់ព្រំដែន កោះសមុទ្រដំណាក់កាល ២០១១ - ២០២០និងពិធីចុះហត្ថលេខាលើកម្មវិធីសហប្រតិបត្តិការដំណាក់កាលឆ្នាំ ២០២១-២០៣០។
 

ថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងផ្សព្វផ្សាយអញ្ជើញថ្លែងមតិ
 
សន្និសីទបូកសរុបរយៈពេល ១០ ឆ្នាំនៃការអនុវត្តកម្មវិធីសម្របសម្រួលការងារព័ត៌មាន ការផ្សព្វផ្សាយ និងព័ត៌មានកិច្ចការបរទេសនៅតំបន់ព្រំដែន កោះសមុទ្រដំណាក់កាល ២០១១ - ២០២០


អង្គសន្និសីទបានវាយតម្លៃថា ក្រោយយៈពេល ១០ ឆ្នាំនៃការអនុវត្តកម្មវិធីសម្របសម្រួលការងារឃោសនាព័ត៌មានកិច្ចការបរទេសតំបន់ព្រំដែនបានបង្កើតការផ្លាស់ប្តូរការយល់ដឹង និងសកម្មភាពរបស់សង្គមទាំងមូល និងប្រជាជនគ្រប់ស្រទាប់វណ្ណៈនៅក្នុងនិងក្រៅប្រទេសអំពីការយល់ដឹងជាតិ ព្រំដែនជាតិ ដោយរួមចំណែកអះអាងឋានៈវៀតណាមក្នុងបរិបទដែលវៀតណាមបានធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅនិងខ្លាំងក្លា ព្រមទាំងការពារអធិបតេយ្យភាព និងបូរណភាពទឹកដី សន្តិសុខព្រំដែនជាតិ។

អង្គសន្និបាតបានអនុម័ត និងចុះហត្ថលេខាលើកម្មវិធី សហប្រតិបត្តិការ ដំណាក់កាល ២០២១-២០៣០ ដោយមានខ្លឹមសារសំខាន់ៗចំនួន ៧ ក្នុងនោះមានខ្លឹមសារអំពីការពង្រឹងការឃោសនាព័ត៌មានកិច្ចការបរទេសនោតំបន់ព្រំដែន ការចលនាមហាជននៅតំបន់ព្រំដែនទាំងសង្ខាង តស៊ូប្រឆាំងព័ត៌មានមិនពិតរបស់កងកម្លាំងអមិត្ត ពួកប្រតិកិរិយាព្រមទាំងផ្សព្វផ្សាយរូបភាពវៀតណាមដល់ប្រជាជននៃបណ្ដាប្រទេសដែលមានព្រំដែនជាប់គ្នាផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ធ្វើឱ្យទំនាក់ទំនងវៀតណាម-អូស្ត្រាលីក្លាយជាគំរូសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ធ្វើឱ្យទំនាក់ទំនងវៀតណាម-អូស្ត្រាលីក្លាយជាគំរូសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

វៀតណាម និងអូស្ត្រាលីត្រូវកសាង និងអនុវត្តយុទ្ធសាស្ត្ររយៈពេលវែង សម្រាប់ភ្ជាប់ទំនាក់ទំនងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយចាត់ទុកថា នេះជាសសរស្តម្ភថ្មីនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាមនិងអូស្ត្រាលី។

Top