03/01/2020 10:48 GMT+7 Email Print Like 0

កសិផលវៀតណាមបង្កើនកម្លាំងប្រកួតប្រជែងលើទីផ្សារអន្តរជាតិ


 ទិដ្ឋភាពនៃសន្និសីទ (រូបថតៈ VGP)
 

ជោគ​ជ័យ​នោះគឺអាស្រ័យទៅលើការដែល វៀតណាមបានចាប់យកយ៉ាងឆាប់រហ័សនូវតម្រូវការនៃ ទីផ្សារពិភព​លោក​លើ​វិស័យជាច្រើនដូចជា ជលផល ផ្លែឈើ តាមនោះបើកចេញឱកាសសម្រាប់ការនាំចេញ និងលើក កំពស់​តម្លៃ​ទំនិញ។
 
នុងឆ្នាំ​២០១៩ ទំហំនាំចេញ កសិ រុក្ខជលផលសរុបរបស់ វៀតណាម បានទទួលកំណត់ត្រាថ្មី ដោយសម្រេច បាន​ចំនួន​៤១,៣ពាន់លាន ដុល្លាអាមេរិក កើន៣,៥% បើធៀបនឹងឆ្នាំ ២០១៨។ ក្នុងនោះទទួល បានអតិ រេក​ពាណិជ្ជ​កម្ម​ ចំនួន៩,៩ ពាន់លានដុល្លា អាមេរិក កើន ១,១២ពាន់ លានដុល្លាអាមេរិក បើធៀបនឹងឆ្នាំទៅមិញ។
 
ជោគជ័យ​នោះគឺអាស្រ័យទៅលើការដែលវៀតណាមបានចាប់យកយ៉ាងឆាប់រហ័ស នូវតម្រូវការ​នៃទី​ផ្សារ​ពិភព​លោក​លើវិស័យ​ជាច្រើនដូចជាជលផល ផ្លែឈើ តាមនោះ បើក ចេញឱកាសសម្រាប់ការនាំចេញ និងលើក កំពស់តម្លៃ​ទំនិញ។
 
រដ្ឋមន្រ្តីក្រសួង​កសិកម្មនិងអភិវឌ្ឍជនបទវៀតណាមលោក Nguyen Xuan Cuong បានអះអាងថា នាពេលខាង​មុខ ត្រូវការចាត់ទុកពិភពលោក ជាទីផ្សារ ជាកម្លាំងចលករដើម្បីអភិវឌ្ឍ។ វៀតណាមត្រូវ​ចូល​រួម​យ៉ាង​ជ្រាល​ ជ្រៅថែមទៀតក្នុងខ្សែសង្វាក់តម្លៃកសិផលសកល ជួយសម្រួលដល់ការ តភ្ជាប់ប្រជា​កសិករ​ជាមួយ​សហគ្រាស​និង​រដ្ឋយ៉ាងស្អិតរមួត បង្កើតតំបន់ ផលិតកម្មល្អ កែច្នៃល្អ រៀបចំពាណិជ្ជកម្មល្អ។
 
រដ្ឋាភិបាលវៀត​ណាម​បាន សំណូមពរអោយផ្នែកកសិកម្មត្រូវនាំវៀតណាមចូលក្នុងក្រុមប្រទេសទាំង ១៥ដែលមានកសិកម្ម​រីកចម្រើន​បំផុតលើពិភពលោក ក្នុងនោះវិស័យកែច្នៃក សិ​ផលស្ថិត​នៅក្នុង​ក្រុម​ប្រទេស​ជួរ​មុខ​ទាំង​១០។ ទន្ទឹមនឹងនោះ វៀតណាម ជាមជ្ឈមណ្ឌលកែច្នៃរបស់កសិកម្មពិភពលោក និងជាមជ្ឈមណ្ឌល logistics ​កសិផលលើពិភព​លោកផងដែ​រ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ