28/12/2019 18:42 GMT+7 Email Print Like 0

កសិករវៀតណាមកសាងសង្គមជនបទប្រកបដោយអារិយ្យធម៌និងទំនើប

នាថ្ងៃទី២៧ ខែធ្នូ នៅរដ្ឋធានីហាណូយ មជ្ឈឹមសមាគមន៍កសិករវៀតណាមបានរៀបចំសិក្ខាសាលាក្រោមប្រធានបទ “សមាគមន៍កសិករវៀត ណាមចូលរួមកសាងសង្គមជនបទប្រកបដោយអារិយ្យធម៌និងទំនើប”។

ថ្លែងនៅទីនេះ ប្រធានមជ្ឈឹមសម្ព័ន្ធសមាគមន៍កសិករវៀតណាមលោក Thao Xuan Sung បានសង្កត់ធ្ងន់ថា សមាគមន៍កសិករវៀតណាមត្រូវការបន្តដឹកនាំប្រជាកសិករក្នុងការសិក្សាស្រាវជ្រាវ ដោះស្រាយបញ្ហាជំពាក់ជំពិន សំដៅ​សម្រេចបានសេចក្ដីប្រាថ្នាថ្មី។ នោះគឺអភិវឌ្ឍកសិកម្មតាមទិស “សម្បូររុងរឿង - ប្រជាកសិករសម្បូរធូធារ - ជនបទអារិយ្យធម៌”។

បណ្ដាតំណាងបានចាត់ទុកថា ក្នុងកាលៈទេសៈដែលវៀតណាមកំពុងធ្វើសមាហរណកម្មកាន់តែស៊ីជំរៅក្នុងខឿនសេដ្ឋកិច្ចសកលនាបច្ចុប្បន្ន គឺសង្គមជនបទនៅតែជួបការលំបាកជាច្រើននៅចំពោះមុខបដិវត្តន៍ឧស្សាហកម្មលើកទី ៤ ។ សិក្ខាសាលាបានផ្ដោតទៅលើការផ្ដល់មតិស្ដីពីរាល់តម្លៃខាងវប្បធម៌ សម្ភារៈនិងស្មារតីដែលប្រជាកសិករ​វៀតណាមត្រូវការពង្រីក ក៏ដូចជាការលំបាកសាកល្បងក្នុងដំណាក់កាលថ្មីផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ