20/11/2019 14:50 GMT+7 Email Print Like 0

កសិករចូលរួមនៅក្នុងទីលានសកល: ឱកាសជាច្រើនប៉ុន្តែបញ្ហាប្រឈមក៏ច្រើនដែរ

បន្ទាប់ពីការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) កាលពីឆ្នាំ ២០០៧ មក ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ វៀតណាមបានបន្តចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសំខាន់ៗជាច្រើន ជាមួយដៃគូសេដ្ឋកិច្ចធំៗ ជាពិសេស គឺកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿន លឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) និងកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីវៀតណាម-អឺរ៉ុប (EVFTA), បើកចេញ “ឱកាសនាំចេញដ៏អច្ចារ្យ” សម្រាប់ផលិតផលកសិកម្ម។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញក្នុងស្រុកនិងបរទេសរួមទាំងអ្នករៀបចំផែនការសេដ្ឋកិច្ចជាច្រើន ក៏បានព្រមានផងដែរថា ទន្ទឹមនឹងឱកាសដ៏អស្ចារ្យទាំងនេះ នឹងមានបញ្ហាប្រឈមមិនតិច សម្រាប់វិស័យកសិកម្មនិងកសិករវៀតណាមនោះឡើយ។
 

កសិករចូលរួមនៅក្នុងទីលានសកល: ឱកាសជាច្រើនប៉ុន្តែបញ្ហាប្រឈមក៏ច្រើនដែរ


យោងតាមតួរលេខស្ថិតិបានអោយដឹងថា ទំហំពាណិជ្ជកម្មនៃការនាំចេញផលិតផលកសិកម្មពីខែមករាដល់ខែសីហានាឆ្នាំ ២០១៩នេះរបស់វៀតណាម សម្រេចបានជាង ២៦ ពាន់លានដុល្លារអាមេរិក កើនឡើង ១,៦ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នាឆ្នាំមុន ដែលក្នុងនោះមុខទំនិញមួយចំនួន បានឈានដល់ចំណុចកំពូល គឺ ពាន់ លានដុល្លារអាមេរិកតែម្តង។ លទ្ធផលនេះបានជួយវៀតណាម បន្តពង្រឹងចំណាត់ថ្នាក់ Top 15 ប្រទេសដែលនាំចេញកសិកម្មច្រើននៅលើពិភពលោក។

យ៉ាងណាមិញ ការនាំចូលផលិតផលកសិកម្មពីក្រៅប្រទេសក៏បានកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ដែលជាផលវិបាកដែលជៀសមិនរួចនៃដំណើរការសមាហរណកម្ម សកលទូលំទូលាយ។ យោងតាម Belgapom (ដែលជាសមាគមតំណាងឱ្យឧស្សាហកម្មកែច្នៃនិងធ្វើពាណិជ្ជកម្មដំឡូងបារាំងរបស់បែលហ្ស៊ិក) ការប្រើប្រាស់ដំឡូងបារាំង​របស់បែលហ្ស៊ិកនៅវៀតណាមបានកើនឡើង ៧ ដង ក្នុងរយៈពេល ១០ ឆ្នាំកន្លងមក ពោលគឺ ពី ៣៨៥ តោនក្នុងឆ្នាំ ២០១០ ដល់ ២៨១៥ តោនក្នុងឆ្នាំ ២០១៨។ ដោយ ឡែក ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០១៩ គឺប្រើប្រាស់ចំនួនជាង ៣៥០០ តោនផងដែរ។

ឧទាហរណ៍មួយទៀតគឺក្នុងរយៈពេល ៦ ខែដើមឆ្នាំនេះ ការនាំចូលផលិតផលកសិកម្មពីសហរដ្ឋអាមេរិកបានកើនឡើង ៧០% បើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនឈានដល់ ១១៦ លានដុល្លារ។ ផលិតផលដូចជា ទំពាំងបាយជូ ផ្លែប៉ោម សូម្បីតែបសុបក្សី បង្កង ... តម្លៃគឺទាបជាងមុនច្រើនដែរ។ ជាការពិតនេះគឺជាដំណឹងល្អសម្រាប់អ្នកប្រើប្រាស់ក្នុងស្រុក។ ប៉ុន្តែ សម្រាប់ផ្នែកកសិកម្មនិងកសិករវៀតណាមវាមិនមែនជាដំណឹងល្អទេ។ ដោយសារតែ វៀតណាមគឺជាប្រទេសមួយដែលមានប្រៀបខ្លាំងខាងកសិកម្ម ដោយប្រជាជនចំនួន ៧០% កំពុងធ្វើការក្នុងវិស័យកសិកម្មហើយឥឡូវនេះវាកំពុងស្ថិតក្នុងគ្រោះថ្នាក់នៃការទុកទីផ្សារសម្រាប់ផលិតផលកសិកម្មនាំចូល។ កម្លាំងប្រកួតប្រជែងទាបគឺជាភាពទន់ខ្សោយនៃផលិតផលកសិកម្មក្នុងស្រុកជាច្រើននាពេលបច្ចុប្បន្ននេះ។

នៅក្នុងវេទិកាកសិករថ្នាក់ជាតិលើកទី ៤ ក្រោមប្រធានបទ “ពី CPTPP រហូតដល់ EVFTA: រួមជាមួយកសិករនៅទៅផ្សារពិភពលោក” ដោយក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមសហការជាមួយមជ្ឈឹមសមាគមកសិកររៀបចំឡើងនាខែតុលាកន្លងមកសំណួរចោទថា “កសិករវៀតណាមបានចូលរួមទីលានពិភពលោក - តើវាពិបាកឬងាយស្រួល? បទបង្ហាញទាំងអស់បានចែករំលែកនូវមតិយោបល់រួមជាមួយ “ឱកាសមាស”។ ម្យ៉ាងវិញទៀត  កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយចំនួនក៏បាននាំមកនូវបញ្ហាប្រឈមដល់កសិករវៀតណាមរួម ទាំងបញ្ហាប្រឈមនៃ “ការផ្លាស់ប្តូរ” ទៀតផង។ ចូលរួមក្នុងទីលានពិភពលោកនេះ កសិករក៏ត្រូវមានគំនិតច្នៃប្រឌិតថ្មី ក្នុងការផ្លាស់ប្តូរវិធីសាស្រ្តកសិកម្ម ផ្សារភ្ជាប់ការអនុវត្តន៍បច្ចេកទេសជឿនលឿន និងឆ្ពោះទៅរកផលិតកម្មទំនិញ ក៏ដូចជាលើកកម្ពស់គុណភាពផលិតផលដើម្បីឆ្លើយតបនឹងតម្រូវការនៃទីផ្សារប្រើប្រាស់និងនាំចេញ។

យោងតាមការវិភាគរបស់អ្នកជំនាញកសិកម្មថា ផលិតផលកសិកម្មគឺជាឧស្សាហកម្មដែលនឹងរងផលប៉ះពាល់ច្រើនបំផុតនៅក្នុងទិសដៅអវិជ្ជមានខណៈពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី ដែលវៀតណាមបានចុះហត្ថលេខាជាមួយដៃគូនានា មានប្រសិទ្ធិភាព ពីព្រោះអស់រយៈពេលជាយូរមកហើយ ផលិតកម្មកសិកម្មនៅតែស្ថិតក្នុងទ្រង់ទ្រាយតូច បច្ចេកវិទ្យាហួសសម័យ។ យោងតាមតួរលេខស្ថិតិបង្ហាញថា គ្រួសារភាគច្រើនសព្វថ្ងៃមានទំហំធ្វើកសិកម្មត្រឹមតែ ០.៣ ទៅ ០.៥ ហិកតាដែលពឹងផ្អែកលើប្រភេទកសិកម្មគឺមានដើមអ្វីដាំដើមនោះ និងមានសត្វអ្វីចិញ្ចឹមសត្វនោះ ហើយគ្មានចំណេះដឹង ថែមទាំងព្រងើយកន្តើយចំពោះរឿងសមាហរណកម្មសេដ្ឋកិច្ច។

ហេតុដូច្នេះ ចាំបាច់ត្រូវមានគោលនយោបាយជំរុញប្រសិទ្ធភាពនៃការផ្សារភ្ជាប់ក្នុងផលិតកម្មកសិកម្ម។
និយាយម៉្យាងទៀត ធ្វើយ៉ាងម៉េចដើម្បីផ្សារភ្ជាប់កសិករតូចៗ រាប់លាននាក់សព្វថ្ងៃនេះ ដើម្បីបង្កើតខ្សែសង្វាក់ផលិតកម្មទ្រង់ទ្រាយធំនិងមាន “តំណភ្ជាប់” គ្រប់គ្រាន់ ដែលផ្សារភ្ជាប់យ៉ាងជិតស្និទ្ធពីផលិតកម្មទៅដល់ការប្រើប្រាស់និងចែកចាយ។  មានតែសម្រេចបានតាមបែបនេះការធ្វើសមាហរណកម្មសេដ្ឋកិច្ចពិភពលោកនឹងក្លាយជា “ឱកាសមាស”សម្រាប់ផលិតផលកសិកម្ម កសិកម្មនិងកសិករវៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ