• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កសាយភាយស្មារតី “ដើម្បីវៀតណាមមួយប្រាកដជាឈ្នះ” របស់កុមារវៀតណាម

ក្នុងឱកាសរំលឹកខួបទិវាគ្រូបង្រៀនវៀតណាម (ថ្ងៃទី២០ វិច្ឆិកា) នៅរសៀលថ្ងៃ ទី១៩ ខែវិច្ឆិកា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបសំណេះសំណាលលើកទឹកចិត្តគណៈប្រតិភូជាកុមារដែលអញ្ជើញ ចូលរួមការប្រកួតគូរគំនូរនិងនិពន្ធអក្សរសាស្ត្រ ក្រោមប្រធានបទ “ដើម្បីវៀតណាម មួយប្រាកដជាឈ្នះ”។
 

លោកប្រធានរដ្ឋ Nguyen Xuan Phuc ថតរូបអនុស្សាវរីយ៍ជាមួយសិស្សានុសិស្សឆ្នើមៗក្នុងការប្រកួតគូរគំនូរនិងនិពន្ធអក្សរសាស្ត្រ "ដើម្បីវៀតណាមមួយប្រាកដជាឈ្នះ”។ (រូបថត៖ TTXVN)

កុមារចំនួន១៦នាក់ តំណាងឲ្យកុមារចំនួនជាង១០០០នាក់ដែលធ្លាប់រងឬកំពុងរងជម្ងឺមហារីកជម្ងឺរាំរ៉ៃ ព្រមទាំងជាអ្នកនិពន្ធដែលអញ្ជើញចូលរួមការ ប្រកួតគូរគំនូរ និងនិពន្ធអក្សរសាស្ត្រក្រោមប្រធានបទ “ដើម្បីវៀតណាមមួយប្រាកដ ជាឈ្នះ”។ ថ្លែងនៅជំនួបសំណេះសំណាល លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖

“យើងត្រូវតែឃើញស្មារតីវៀតណាមនៅគ្រប់វ័យអាយុ ជាពិសេសគឺប្អូនៗកុមារ ដែលមានជីវភាពលំបាក កុមាររងជម្ងឺ។ សូមកោតសរសើរស្មារតីរបស់ប្អូនៗ ទោះជា ជួបការលំបាកជាច្រើន រងជម្ងឺ ឬរស់នៅតំបន់ឆ្ងាយដាច់ស្រយាលក៏ដោយ ប៉ុន្តែប្អូនៗ បានបង្ហាញនូវស្មារតីវៀតណាម តាមរយៈការគូរគំនូររាប់ពាន់ផ្ទាំង ដែលត្រូវបាន មហាជនវាយតម្លៃខ្ពស់និងគាំទ្រ។ ស្នាដៃដ៏អស្ចារ្យពោរពេញទៅដោយលក្ខណៈមនុស្ស សាស្ត្រទាំងនេះរបស់ប្អូនៗ បានបង្ហាញឲ្យឃើញស្មារតីរបស់កុមារវៀតណាម ដែលមិន ចេះរាថយនៅចំពោះមុខការលំបាកឧបសគ្គ ដើម្បីរីកសាយភាយថាមពលដ៏សកម្មក្នុង ជីវភាព”។

នៅជំនួបនេះដែរ លោកប្រធានរដ្ឋ Nguyen Xuan Phuc ក៏បានតម្រូវឲ្យស្ថាប័ន មានសមត្ថកិច្ច សង្គមទាំងមូល ត្រូវលើកកំពស់ស្មារតីទទួលខុសត្រូវក្នុងការថែទាំ ជំនាន់វ័យក្មេង ជាពិសេសគឺកុមារងាយរងគ្រោះ ជួយប្អូនៗចិញ្ចឹមក្ដីសុបិន ជំនះលើការ លំបាកដើម្បីឈានឡើងក្នុងជីវភាព៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់ចម្បងជានិច្ច

វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់ចម្បងជានិច្ច

នៅរសៀលថ្ងៃទី ២ ខែវិច្ឆិកា នៅទីក្រុងហាណូយ អញ្ជើញទទួលជួបលោក Pete Hegseth រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម លោកអគ្គលេខាបក្ស តូ ឡឹម បានបញ្ជាក់ថា វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជា ដៃគូមួយក្នុងចំណោមដៃគូសំខាន់ចម្បងជានិច្ច ដោយមានបំណងចង់បន្តពង្រឹងកិច្ច សហប្រតិបត្តិការទ្វេភាគីយ៉ាងទូលំទូលាយលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍របស់ ប្រជាជននៃប្រទេសទាំងពីរ។

Top