• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កសាង Da Nang ក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ


កសាង Da Nang ក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ

នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦  នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២០ទិវាបង្កើត​ទីក្រុង ​Da Nang (ថ្ងៃទី១ ខែមករា ឆ្នាំ១៩៩៧-២០១៧)​។ ​ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី ​លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ ក្រោយរយៈពេល ២០ឆ្នាំ ​ក្លាយទៅជាទីក្រុង​ចំណុះមជ្ឈឹម Da Nang បានឡើងកំរិតថ្មី អះអាងថានះ​និង​ជា​ទីក្រុងមានការទាក់ទាញខ្លាំងសំរាប់ភ្ញៀវ
ទេសចរណ៌​ជាតិ​និងអន្តរជាតិ។ នាយករដ្ឋ​មន្ត្រីបានស្នើអោយ Da Nang ត្រូវក្លាយទៅ
ជាទីក្រុងសម្បូរស្អាតថែមទៀត ​សុខសាន្ត្រត្រាណ អារិយ្យធម៌ ទំនើប និងជាមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ ​និងជាទីមកដល់គួរអោយទាក់ទាញសំ​រាប់​វិនិយោគិនបរទេស៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន បញ្ចប់ប្រកប​ដោយជោគជ័យ​នូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន​

ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន បញ្ចប់ប្រកប​ដោយជោគជ័យ​នូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន​

នៅរសៀលថ្ងៃទី១៥ ខែតុលា (ម៉ោងក្នុងស្រុក) លោកប្រធានរដ្ឋសភា ជិន ថាញ់​មិន និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងស៊ីអាន ខេត្តសានស៊ី (ចិន​) វិល​ត្រឡប់មកវៀតណាមវិញ បញ្ចប់ប្រកប​ដោយជោគជ័យនូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន និងធ្វើជាសហ​អធិបតីនៃ​សម័យប្រជុំលើកទី២ នៃគណៈកម្មាធិការសហប្រតិបត្តិការរវាងរដ្ឋសភា វៀតណាម និងសភាតំណាង​ប្រជាជនទូទាំង​ប្រទែស​ចិន តាមការអញ្ជើញរបស់លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភា​តំណាង​ប្រជាជនទូទាំងប្រទេស​ចិន​។

Top