04/04/2019 06:30 GMT+7 Email Print Like 0

កសាងយុទ្ធសាស្រ្តកម្មសិទ្ធិបញ្ញា បង្កើតកម្លាំងចលករអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម


 (រូបថត៖ TTXVN)
 

 កម្មសិទ្ធិបញ្ញាគឺជាកម្លាំងចលករ ​ឧបករណ៍​បំរើយុទ្ធសាស្ត្រ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​ក៏ដូច​ជាយុទ្ធសាស្ត្រ​អភិវឌ្ឍន៍​​សហគ្រាស​ផងដែរ​។​ ការ​កសាងយុទ្ធសាស្រ្តអំពី​កម្មសិទ្ធិបញ្ញានឹងជាមូលដ្ឋាន​គ្រឹះ បង្កើតកម្លាំង​ចលករ ជំរុញ​សេដ្ឋកិច្ច​ សង្គមអភិវឌ្ឍន៍ នាំវៀត​ណាមក្លាយទៅជាប្រទេសផ្លាស់ប្ដូរថ្មី ​ច្នៃប្រឌិត​ក្នុង​ដំណាក់​កាល​ខាងមុខ​។ នេះ​គឺជាខ្លឹមសារ​សំខាន់​ នៅក្នុង​កិច្ចសន្ទនា​ស្ដីពីការ​ផ្ដល់មតិ​យោបល់​លើពង្រាង​យុទ្ធសាស្រ្ត​កម្ម​សិទ្ធិ​បញ្ញា​ដល់​ឆ្នាំ​ ២០៣០ ដែលរៀបចំដោយនាយកដ្ឋា​នកម្មសិទ្ធិបញ្ញា នៃក្រសួងវិទ្យាសាស្ត្រ និងប​ច្ចេកវិទ្យានា​ថ្ងៃទី ៣ ខែមេសា​ ឆ្នាំ២០១៩ ​នៅទីក្រុងហូជីមិញ។

ពង្រាន​យុទ្ធសាស្ត្រកម្មសិទិ្ធបញ្ញាដល់ឆ្នាំ ២០៣០ បានដាក់ចេញគោលដៅជាក់ស្ដែងដូចជា៖ ខិតខំប្រឹង​ប្រែង​ដល់​ឆ្នាំ​២០៣០ សន្ទស្សន៍អំពីទ្រព្យសម្បត្តិបញ្ញាក្នុង សន្ទស្សន៍ច្នៃប្រឌិតសកល (GII) នឹងកើនជាមធ្យម ១០%  ខិតខំ​ប្រឹងប្រែងមានសហគ្រាសវៀតណាម យ៉ាងហោចណាស់ ២៥ % នាឆ្នាំ២០២៥ និង ៥០ % នាឆ្នាំ ២០៣០ ប្រើប្រាស់​ ឧបករណ៍កម្មសិទ្ធិបញ្ញាទៅក្នុងយុទ្ធសាស្ត្រផលិតក​ម្ម ​ធ្វើអាជីវកម្ម​តាម​អ្នកជំនាញ Tran Viet Thanh​ ជាអតីត​អនុរដ្ឋមន្ត្រីក្រសួង​វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ​ថា កម្មសិទ្ធិបញ្ញាគឺជាកម្លាំងច​លករ ឧបករណ៍​បំរើយុទ្ធសាស្ត្រ​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម ក៏ដូចជាយុទ្ធសាស្ត្រអភិវឌ្ឍន៍សហគ្រាសផងដែរ​។ ហេតុដុច្នេះហើយ ការកសាង​យុទ្ធសាស្រ្តមេស្ដីពីកម្មសិទ្ធិបញ្ញាគឺមាន​សារៈសំខាន់ណាស់ដើម្បី អ​ភវិឌ្ឍន៍ប្រទេស​ជាតិ៕ ​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ