12/03/2021 12:47 GMT+7 Email Print Like 0

កសាងជួរថ្នាក់ដឹកនាំដែលមានឆន្ទៈមោះមុតនិងយល់ពីចិត្តរបស់ប្រជាជន

សន្និបាតលើកទី ២ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមបានប្រព្រឹត្តទៅនាថ្ងៃទី ៨ និង៩ ខែមីនាឆ្នាំ ២០២១ (រូបថត៖ VGP/Nhat Bac)
 

ខ្លឹមសារសំខាន់ពិសេសនៃសន្និបាតលើកទី ២ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ៨ និងទី ៩ ខែមីនាឆ្នាំ ២០២១ នេះ គឺគណៈកម្មាធិការមជ្ឈិមបានបោះឆ្នោត ឧទ្ទេសនាមបេក្ខជនឈរឈ្មោះជាបេក្ខភាពដំណែងប្រធានរដ្ឋ នាយករដ្ឋមន្រ្តីនិងប្រធានរដ្ឋសភា គឺជាមុខដំណែងថ្នាក់ដឹកនាំសំខាន់ៗរបស់រដ្ឋ។ កម្មាភិបាល បក្ខជននិងប្រជាជនមានក្តីសង្ឃឹមជាច្រើនទៅលើជួរអ្នកដឹកនាំ ដែលជាអ្នកមានឆន្ទៈមោះមុតនិង យល់ពីចិត្តរបស់ប្រជាជន ដោយប្រាថ្នានាំប្រទេសមានការអភិវឌ្ឍខ្លាំងក្លា។

ដោយបានតាមដានសន្និបាតមជ្ឈិមលើកទី ២ ជាញឹកញាប់ អតីតអចិន្រ្តៃយ៍ការិយាល័យនយោបាយ និងជាអតីតប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Pham The Duyet បានវាយតម្លៃ ថា៖ គណៈកម្មាធិការមជ្ឈិមលើកនេះ បានឧទ្ទេសនាមបេក្ខជនឈរឈ្មោះជាបេក្ខភាពសម្រាប់តំណែងប្រធានរដ្ឋ នាយករដ្ឋមន្រ្តីរដ្ឋាភិបាល  ប្រធានរដ្ឋសភា ដែលជាមុខតំណែងថ្នាក់ដឹកនាំសំខាន់ៗ របស់រដ្ឋដែលមានសំឡេងគាំទ្រខ្ពស់។ យោងតាមលោក Pham The Duyet បញ្ហាសំខាន់ជួរមុខ ត្រូវកសាងសមូហភាពមានសាមគ្គីភាពពិតប្រាកដ ពិសេសផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយប្រជាជន។

“ប្រជាជនមានក្តីសង្ឃឹមខ្ពស់ទៅលើថ្នាក់ដឹកនាំបក្ស រដ្ឋ និងរដ្ឋសភា។ ខ្ញុំគិតថា ថ្នាក់ដឹកនាំទាំងនេះ ខិតខំព្យាយាមស្វែងយល់ពីចិត្តរបស់ប្រជាជន។ ថ្នាក់ដឹកនាំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់និងមានកិត្យានុភាពគ្រប់គ្រាន់ចំពោះប្រជាជន។ កិត្យានុភាពបង្ហាញពីក្រមសីលធម៌ គុណសម្បត្តិនយោបាយ និងមានផ្នត់រស់នៅជិតស្និទ្ធនឹងមហាជន។ ពោលគឺ អ្នកទាំងនោះ ជាបេក្ខភាពឆ្នើមបំផុត ដែលត្រូវបានជ្រើសរើសធ្វើជានាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភានិងប្រធានរដ្ឋ។ ប្រការនោះគឺសំខាន់ណាស់! អាស្រ័យហេតុនេះត្រូវធ្វើឲ្យបានត្រឹមត្រូវ”។ នេះបើយោងតាមប្រសាសន៍របស់លោក Pham The Duyet។

សន្និបាតមជ្ឈិមលើកទី ២ គឺជាជំហានមួយដើម្បីត្រៀមរៀបចំឡើងវិញក្បាលម៉ាស៊ីនរដ្ឋ និងមុខតំណែងថ្នាក់ដឹកនាំសំខាន់ៗរបស់រដ្ឋ បន្ទាប់ពីជោគជ័យនៃមហាសន្និបាតលើកទី ១៣ របស់បក្ស។ ការដែលការិយាល័យនយោបាយអនុម័តលើបេក្ខជន សម្រាប់ឈរឈ្មោះមុខតំណែងប្រធានរដ្ឋ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលនិងប្រធានរដ្ឋសភា បានបង្ហាញអំពីលក្ខណៈវិទ្យាសាស្ត្រ ប្រជាធិបតេយ្យនិងភាពហ្មត់ចត់ សម្រាប់ដាក់ជូនសម័យប្រជុំលើកទី ១១ រដ្ឋសភានីតិកាលទី ១៤ ធ្វើការពិចារណា ជ្រើសរើសបោះឆ្នោតឬផ្តល់សច្ចាប័ន ដោយអនុលោមតាមបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញនិង ច្បាប់។ បក្ខជន Nguyen Manh Thang នៅខ័ណ្ឌ Hoang Mai នៃទីក្រុងហាណូយ បានចាត់ទុកថា៖ “មិនត្រឹមតែប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ ប្រជាធិបតេយ្យប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញពីភាពហ្មត់ចត់ក្នុងការងារត្រៀមរៀបចំកម្មាភិបាលទៀតផង។ ពីព្រោះថា បន្ទាប់ពីសម័យប្រជុំលើកទី ១១ គឺនៅខែឧសភានឹងចាប់ផ្តើមប្រព្រឹត្តទៅការបោះឆ្នោតជ្រើសរើសសមាជិកសភានិងសមាជិកក្រុមប្រឹក្សាប្រជាជន ហើយនៅត្រឹមខែកក្កដា យើងនឹងចាប់ផ្តើមបោះឆ្នោតជ្រើសរើសមុខតំណែងក្បាលម៉ាស៊ីនក្នុងរដ្ឋសភា និងរដ្ឋាភិបាល។ ដូច្នេះទោះបីក្នុងរយៈពេល ៤ ខែក៏ដោយ បេក្ខភាពរដ្ឋាភិបាលដែលត្រូវបានបោះឆ្នោតជ្រើសរើសនៅសម័យប្រជុំលើកទី ១១ នោះ បើខិតខំប្រឹងប្រែងនិងព្យាយាមគឺនៅខែកក្កដាខាងមុខ យើងនឹងបោះឆ្នោតឡើងវិញ។ លទ្ធផលទាំងនេះ ដើម្បីបង្ហាញថា  សមាជិកសភា មានការវាយតម្លៃកាន់តែច្រើន ដើម្បីជ្រើសរើសក្បាលម៉ាស៊ីនរដ្ឋសភា រដ្ឋាភិបាលកាន់តែតឹងរឹង ប្រជាធិបតេយ្យ វិទ្យាសាស្ត្រនិងមានគុណភាពកាន់តែជិតស្និទ្ធនឹងប្រជាជន”។

បន្ទាប់ពីបានតាមដាននៃសន្និបាតមជ្ឈិមលើកទី ២ មក កម្មាភិបាល បក្ខជននិងប្រជាជនបានលើកឡើងថា៖ ប្រទេសជាតិទទួលបានឯកភាពអស់រយៈពេល ៤៥ ឆ្នាំមកហើយ រហូតមកដល់ពេលនេះ ថ្នាក់ដឹកនាំជំនាន់ថ្មី អ្នកដែលមានលក្ខខណ្ឌសិក្សានិងទទួលបានការបណ្តុះបណ្តាលជាមូលដ្ឋាន មានជំនាញ មានចំណេះដឹងខ្ពស់។ ម្យ៉ាងវិញទៀត ជួរថ្នាក់ដឹកនាំនេះមានភាពក្លៀវក្លា មានឆន្ទៈមោះមុត និងមានបំណងប្រាថ្នា នាំប្រទេសជាតិ អភិវឌ្ឍន៍យ៉ាងខ្លាំងក្លានាពេលខាងមុខ។

លោក Nguyen Quoc Bao សង្កាត់ Nghia Tan ខ័ណ្ឌ Cau Giay នៃរដ្ឋធានីហាណូយបានលើកមតិថា៖ “សន្និ បាតមជ្ឈិមមានលក្ខណៈប្រជាធិបតេយ្យនិងបញ្ញាវាងវៃ ដើម្បីជ្រើសរើសប្រមុខរដ្ឋដឹកនាំ ដែលមានគុណសម្បត្តិនិងមានគុណធម៌។ នេះគឺជាក្តីសង្ឃឹមរបស់ប្រជាជន ក្តីសង្ឈឹមរបស់បក្ស និងជាការរំពឹងទុករបស់សង្គមទាំងមូល ទៅលើជួរថ្នាក់ដឹកនាំទាំងនេះ។ ប្រសិនបើអ្នកមានកិត្យានុភាពរួចហើយ សង្ឃឹមថា នៅពេលឡើងកាន់តំណែង អ្នកនឹងបន្តលើកកម្ពស់ការរួមចំណែកនិងវិភាគទានរបស់អ្នកចំពោះបក្ស ចំពោះបដិវត្ត។ សំខាន់ជាងនេះទៅទៀត គឺតែងតែយកប្រជាជនធ្វើជាឬសគល់ ហើយអ្វីៗទាំងអស់គឺដើម្បីប្រជាជន ដើម្បីប្រទេសជាតិ និងដើម្បីបុព្វហេតុផ្លាស់ប្តូរថ្មីប្រទេសជាតិ”។

ប្រជាជនទូទាំងប្រទេសមានបំណងចង់ឲ្យថ្នាក់ដឹកនាំបក្ស រដ្ឋនិងរដ្ឋសភា ដែលជាអ្នកមានភាពឆន្ទៈមោះមុត យល់ពីទឹកចិត្តរបស់ប្រជាជន និងមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រជាជន។ ក្នុងនោះថ្នាក់ដឹកនាំម្នាក់ៗ ត្រូវតែជាអ្នកតំណាងរបស់បក្ស អំពីប្ញទ្ធានុភាពនយោបាយ គុណធម៌និងសមត្ថភាពការងារ។ ពោលគឺ ត្រូវតែមានទាំងគុណធម៌និងទេពកោសល្យ ក្នុងនោះគុណធម៌ ជាឬសគល់នៃការដឹកនាំប្រទេសជាតិក្នុងដំណាក់កាលនៃការអភិវឌ្ឍ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ