17/07/2019 12:35 GMT+7 Email Print Like 0

កសាងខ្សែព្រំដែនវៀតណាមនិងកម្ពុជាប្រកបដោយសន្តិភាពនិងមិត្តភាពយូរអង្វែង

 នាថ្ងៃទី១៦​ ខែកក្កដា ឆ្នាំ​២០១៩ នៅទី​ក្រុង Long Xuyen (ខែត្ត An Giang) គណៈកម្មាធិការប្រជាជន​ខេត្ត An Giang បានសហការជាមួយគណៈក​ម្មាធិការព្រំដែនជាតិ នៃក្រសួងការ​បរទេសវៀតណាម រៀបចំ​សន្និសិទ​ដើម្បី​ផ្សព្វផ្សាយ​អំពីកិច្ចកា​របូរណភាពដែនដីឆ្នាំ ២០​១៩ សម្រាប់កម្មាភិបាល​ដែលទទួល​បន្ទុកការ​ងារ​ពាក់ព័ន្ធ​នឹង​ព្រំដែន​នៅខេត្ត​ An Giang ផងដែរ។ 
 
លោក Nguy​en Hoang Hai អនុប្រធាននាយកដ្ឋានព្រំដែនភាគខាងលិច នៃគណៈ កម្មាធិការព្រំដែនជាតិ (ក្រសួងការ​បរទេ​សវៀតណាម) បានលើកឡើងថា: វៀតណាម​តែងតែយកចិត្ត​ទុកដាក់​ដល់ការ​ថែរក្សានិ​ង​ការអភិវឌ្ឍ​ប្រកបដោយ​ស្ថេរភាពនូវទំនាក់ទំន​ង កិច្ចសហប្រតិបត្តិការ​មិត្តភាពជាមួយ​បណ្តាប្រទេស​ជិតខាង​ដែល​មាន​ខ្សែព្រំប្រទល់ជាមួយវៀតណាម ​ក្នុងនោះមានប្រទេសកម្ពុជា។ ​នេះគឺជាគោល​នយោបាយ​យូរអង្វែង​និង​ជាអាទិភាព​ចម្បងក្នុ​ងគោលនយោបាយកិច្ចការបរទេស​របស់វៀតណាម។​

សូម​គូសបញ្ជាក់ថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ មានសន្ធិសញ្ញានិងកិច្ចព្រមព្រៀងជាច្រើន ស្តីពីព្រំដែន រវាង​វៀត​ណាម​និង​កម្ពុជា ត្រូវបានចុះហត្ថលេខា ដោយឈរលើមូលដ្ឋានគោ រពបូសណភាពដែនដីរបស់គ្នាទៅវិញទៅមក ស្របតាម​ច្បាប់​អន្តរជាតិនិងស្ថានភាពអន្តរជាតិជាក់ស្តែង ដើម្បីកសាងព្រំដែនវៀតណាមនិងកម្ពុជា ប្រកប ដោយសន្តិភាព​និង​មិត្តភាពយូរអង្វែង។
 
​គណៈកម្មាធិ​ការព្រំដែនជាតិនៃក្រសួងការបរទេសបានឲ្យដឹងថា បន្ទាប់ពីសន្និសីទ​នេះកម្មាភិបាល​ដែលទទួ​ល​បន្ទុកកិ​ច្ច​ការព្រំដែននៅខេត្ត An Gi​ang នឹងមានព័ត៌មានបន្ថែមជា​ផ្លូវការ ស្តីពីការងា​រគ្រប់​គ្រងបូរ​ណភាពដែនដី ជាពិសេសគឺ​បំពាក់មូលដ្ឋានច្បាប់ស​ម្រាប់គ្រប់លំដាប់​ថ្នាក់និង​កងកម្លាំង​មានសមត្ថ​កិច្ចក្នុ​ងខេ​ត្ត ក្នុង​ការអនុ វត្តន៍ភារកិច្ចកសាង គ្រប់គ្រង និងការពា​ររឹងមាំអធិបតេយ្យភាពព្រំដែនជា​តិផងដែរ​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ