18/07/2020 14:14 GMT+7 Email Print Like 0

កសាងខេត្ត Gia Lai ឲ្យក្លាយទៅជាតំបន់ជំរុញកម្លាំងចលករក្នុង តំបន់​ត្រីកោណ​អភិវឌ្ឍន៍វៀតណាម - ឡាវ - កម្ពុជា

ការរៀបចំផែនការជាមេ ដោយមានចក្ខុវិស័យដល់ឆ្នាំ ២០៥០ នឹងជួយខេត្តប្រមូលផ្ដុំប្រភពកម្លាំងរបស់ខ្លួន តភ្ជាប់ជាមួយប្រភពកម្លាំងក្នុងស្រុក និងបរទេសឲ្យមានប្រសិទ្ធភាព ដើម្បីអភិវឌ្ឍន៍ប្រកបដោយចីរភាពអំពីសេដ្ឋកិច្ច លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ការពារបរិស្ថាន ក៏ដូចជាបង្កើនទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ និងការពាររឹងមាំនូវ អធិបតេយ្យភាពព្រំដែន។

ទិដ្ឋភាពនៃខេត្ត Gia Lai (រូបថត៖ baogialai.com.vn)


នាថ្ងៃទី ១៦ ខែកក្កដា គណៈកម្មាធិការប្រជាជនខេត្ត Gia Lai បានពន្លឿនការបង្កើត“ ផែនការខេត្ត Gia Lai សម្រាប់ដំណាក់កាល ២០២១-២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៥០” បន្ទាប់ពីនាយករដ្ឋមន្រ្តីបានចេញសេចក្តីសម្រេចចិត្តស្ដីពីការអនុម័តលើភារកិច្ច។ តម្រូវការមួយក្នុងការរៀបចំផែនការមេគឺកសាងខេត្ត Gia Lai ឲ្យក្លាយទៅជាខេត្តជំរុញកម្លាំងចលករក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ វៀតណាម - ឡាវ - កម្ពុជា។

សូមបញ្ជាក់ដែរថា ការរៀបចំផែនការជាមេ ដោយមានចក្ខុវិស័យដល់ឆ្នាំ ២០៥០ នឹងជួយខេត្តប្រមូលផ្ដុំប្រភពកម្លាំងរបស់ខ្លួនតភ្ជាប់ជាមួយប្រភពកម្លាំងក្នុងស្រុកនិងបរទេសឲ្យមានប្រសិទ្ធភាព ដើម្បីអភិវឌ្ឍន៍ប្រកបដោយចីរភាពអំពីសេដ្ឋកិច្ច លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ការពារបរិស្ថាន ក៏ដូចជាបង្កើនទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍និងការពាររឹងមាំនូវ អធិបតេយ្យភាពព្រំដែន។ ដោយហេតុនេះ ការកសាងខេត្ត Gia Lai ឲ្យក្លាយទៅជាមជ្ឈមណ្ឌលនៃតំបន់ Tay Nguyen ខាងជើង ក៏ដូចជាក្លាយ ជំរុញកម្លាំងចលករក្នុង តំបន់ត្រីកោណអភិវឌ្ឍន៍វៀតណាម - ឡាវ - កម្ពុជាផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ