• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្មាភិបាលថ្មីនៃបណ្ដាស្ថាប័នចំណុះរដ្ឋសភាសក្តិសមនឹងក្ដីជឿទុកចិត្តរបស់ សមាជិកសភា និងអ្នកបោះឆ្នោត

សម័យប្រជុំរដ្ឋសភា (រូបថត៖ VNA)
 

នារសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានដាក់ជូនបញ្ជីចុះឈ្មោះ សម្រាប់រដ្ឋសភាធ្វើការបោះឆ្នោតជ្រើសតាំងប្រធាននៃគណកម្មាធិការមួយចំនួនរបស់រដ្ឋសភា អគ្គលេខាធិការរដ្ឋសភា អគ្គសវនកររដ្ឋ និងរដ្ឋសភានៅព្រឹកថ្ងៃទី៧ ខែមេសា។

សមាជិក សមាជិការជាច្រើនរូបមានជំនឿជាក់ថា កម្មាភិបាលថ្មី ដែលត្រូវបានបោះឆ្នោតជ្រើសតាំងរបស់ស្ថាប័ននានាចំណុះរដ្ឋសភានឹងពង្រីកបានសមិទ្ធិផល ស្នាដៃ ដែលអាណត្តិរដ្ឋសភានីតិកាលទី ១៤ សម្រេចបានក៏ដូចជាអនុវត្តន៍យ៉ាងល្អនូវរាល់ការងារ ដែលកំពុងអនុវត្តន៍ ជាពិសេសគឺសកម្មភាពឃ្លាំមើលការអនុវត្តគោលនយោបាយ និងការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ១៥ នាពេលខាងមុខផងដែរ។ លោកស្រី Y Khut Nie សមាជិការសភា មកពីខេត្ត Dak Lak បានឲ្យដឹងថា៖

“ខ្ញុំគិតថានៅគ្រប់មុខតំណែងគ្រប់វិស័យរបស់ខ្លួន គឺត្រូវបំពេញការងារជាមួយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ដើម្បីប្រជាជន នៅប្រកៀកជាមួយមូលដ្ឋាន នៅប្រកៀកជាមួយស្ថានភាពជាក់ស្ដែង ដើម្បីកែសំរួលគោលនយោបាយនិងបញ្ហាច្បាប់ ដែលមិនសមស្របសម្រាប់រយៈពេលនីមួយៗ ឲ្យបានទាន់ពេលវេលា។ ទន្ទឹមនឹងនេះធ្វើជាសេនាធិការជូនគណៈកម្មាធិការអចិន្រ្តៃយ៍ រដ្ឋសភាឱ្យទាន់ពេលវេលាដើម្បីកែសម្រួលកំហិតអំពីគោលនយោបាយ ច្បាប់ឲ្យព្រមៗគ្នា ក៏ដូចជាបង្កលក្ខណៈងាយស្រួលបំផុតក្នុងអាណត្តិរដ្ឋសភា នីតិកាលទី ១៥ ផងដែរ”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥ នារសៀលថ្ងៃទី ១៦ ខែកញ្ញា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសម័យសន្ទនាកម្រិតខ្ពស់ ដោយមានការចូលរួមពីគណៈប្រតិភូជិត ១.០០០ នាក់ដែលជាថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន សាខា មូលដ្ឋាន អង្គការអន្តរជាតិ អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងសហគមន៍ធុរកិច្ចឯកជនទូទាំងប្រទេស។

Top