02/05/2021 14:39 GMT+7 Email Print Like 0

កម្មករពលករវៀតណាម សាមគ្គីភាព ច្នៃប្រឌិតនិងអភិវឌ្ឍន៍

អនុប្រធានអចិន្ត្រៃយ៍នៃសហព័ន្ធសហជីពពលកម្មវៀតណាម លោក Tran Thanh Hai និងតំណាងគណៈកម្មាធិការឃោសនាការ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច-សង្គម ក្នុងសិក្ខាសាលាតាមអ៊ិនធឺរណែត ( រូបថត៖ laodong.vn)
 

នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ វណ្ណៈកម្មករនិងពលករនៅលើពិភពលោកបានប្រារព្ធខួបលើកទី ១៣៥ ឆ្នាំនៃទិវាពលកម្មអន្តរជាតិ (១ ឧសភា ១៩៨៦ - ១ ឧសភា ២០២១)។ នៅវៀតណាម វណ្ណៈពលករគឺជាកម្លាំងត្រួសត្រាយផ្លូវនៃបដិវត្តន៍ ដែលតែងតែឈរនៅជាមជ្ឈភាពនៃព្រឹត្តិការណ៍នយោបាយសំខាន់ៗរបស់ប្រទេសជាតិ។ អបអរសាទរទិវាពលកម្មអន្តរជាតិឆ្នាំនេះ វៀតណាមបានបំផុសចលនាជាច្រើនដើម្បីថែទាំដល់ជីវភាពទាំងខាងសម្ភារៈ និងខាងស្មារតីរបស់កម្មករ ដោយរួមចំណែកកសាងវណ្ណៈកម្មករកាន់តែខ្លាំងមាំមួន។

វណ្ណៈកម្មករស្រូបយក ១៤% នៃចំនួនប្រជាជននិង ២៧% នៃកម្លាំងពលករក្នុងសង្គមប៉ុន្តែការចូលរួមវិភាគទានប្រចាំឆ្នាំរបស់វណ្ណៈកម្មករសម្រាប់ប្រទេសនេះ ស្រូបយកច្រើនជាង ៦៥% នៃផលិតផលជាតិសរុបនិងច្រើនជាង ៧០% នៃថវិការដ្ឋ។

បំផុសកម្លាំងពលំរបស់វណ្ណៈកម្មករក្នុងការអភិវឌ្ឍប្រទេសជាតិ

ខែពលករដោយសហព័ន្ធសហជីពវៀតណាមបំផុសឡើងគឺជាព្រឹត្តិការណ៍សំខាន់ ឆ្ពោះទៅរកកម្មករក្នុងឆ្នាំ ២០២១។ ជាមួយនឹងប្រធានបទ “សាមគ្គីភាព ការច្នៃប្រឌិតជំនះពុះពារលើការលំបាក និងអភិវឌ្ឍន៍” ខែកម្មករឆ្នាំ ២០២១ បានសង្កត់ធ្ងន់លើតួនាទីរបស់វណ្ណៈកម្មករក្នុងបុព្វហេតុអភិវឌ្ឍន៍ប្រទេសជាតិនិងជាឱកាសសម្រាប់អង្គការសហជីពនៅក្នុងខេត្ត បង្ហាញតួនាទីរបស់ខ្លួនការថែរក្សានិងការពារផលប្រយោជន៍របស់សមាជិកសហជីពនិងនិយោជិក។ លោក Tran Thanh Hai អនុប្រធានអចិន្ត្រៃយ៍នៃសហព័ន្ធសហជីព វៀតណាមបានឲ្យដឹងថា៖ “សតិអារម្មណ៍អំពីសាមគ្គីភាព សតិអារម្មណ៍អំពីតួនាទីរបស់វណ្ណៈកម្មករចំពោះភារកិច្ចជាប្រវត្តិសាស្ត្ររបស់ប្រទេសជាតិនៅក្នុងដំណាក់កាលនីមួយៗ គឺនាំប្រទេសជាតិឆ្ពោះទៅមុខនិងបង្កើតការអភិវឌ្ឍរឹងមាំ។ ហេតុដូច្នេះ ពីរពាក្យដំបូងដែលខែកម្មករ ២០២១ បានលើកឡើង (សាមគ្គីភាព) គឺជាស្មារតីនៃទិវាពលកម្មអន្តរជាតិរបស់វៀតណាម ដែលត្រូវបានលោកប្រធានហូជីមិញស្នើរឡើងតាំងពីឆ្នាំ ១៩៤៦ ហើយក៏ជាភារកិច្ចដែលសហព័ន្ធសហជីពវៀតណាមតែងតែចងចាំជានិច្ចនិងអនុវត្តន៍ឲ្យបានជាក់ស្តែង”។

ក្នុងកិច្ចការផ្លាស់ប្តូរថ្មីនាបច្ចុប្បន្ន បក្សកុម្មុយនិស្តវៀតណាមបានកំណត់ថា វណ្ណៈកម្មករ គឺជាវណ្ណៈតំណាងឲ្យវិធីផលិតកម្ម​កម្រិតជឿនលឿន និងជាកម្លាំងត្រួសត្រាយផ្លូវក្នុងបុព្វហេតុឧស្សាហូបនីយកម្ម ទំនើបកម្មនិងសមាហរណកម្មអន្តរជាតិ។ ភាពវាងវៃនៃវណ្ណៈកម្មករ ដែលចេះអនុវត្តការជឿនលឿនខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាចូលក្នុងផលិតកម្មនិងអាជីវកម្ម បង្កើតការអភិវឌ្ឍលើគ្រប់វិស័យ។ ហេតុដូច្នេះ ខែកម្មករឆ្នាំ ២០២១ រួមចំណែកបង្កើតសន្ទុះ ដើម្បីបង្កើតសមត្ថភាព “ច្នៃប្រឌិត” ក្នុងវណ្ណៈកម្មករ។ លោក Tran Thanh Hai អនុប្រធានអចិន្ត្រៃយ៍នៃសហព័ន្ធសហជីពវៀតណាមបានវិភាគថា៖ “ភាពច្នៃប្រឌិតគឺជាចរិតលក្ខណៈរបស់និយោជិក។ និយោជិកបង្កើតលទ្ធផលការងារមិនត្រឹមតែសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែវាក៏សម្រាប់សង្គមទៀតផងដែរ។ កម្លាំងពលកម្មនិងលទ្ធផលរបស់វាបានរួមចំណែកដល់ការអភិវឌ្ឍថ្មី។ ដូច្នេះ យើងចង់អោយនិយោជិកទាំងអស់ ធ្វើការតាមរបៀបដែលមានប្រសិទ្ធភាពបំផុត។ កម្លាំងពលកម្មដែលមានប្រសិទ្ធិភាពបែបនេះ គឺជាគ្រឹះក្នុងការជំរុញការអភិវឌ្ឍប្រទេសជាតិ។ ហើយ កម្លាំងពលកម្មច្នៃប្រឌិតមានការអភិវឌ្ឍយូរអង្វែង ប៉ុន្តែភាពច្នៃប្រឌិត ឆ្នាំ ២០២១ គឺជាជំហានអភិវឌ្ឍន៍ថ្មីមួយដែរ”។

ទន្ទឹមជាមួយគ្នានោះ ដោយសារផលប៉ះពាល់នៃការរីករាលដាលជំងឺរាតត្បាតកូវីដ ១៩  ដូច្នេះ ក្រុមហ៊ុន អង្គភាព សមាជិកសម្ព័ន្ធយុវជននិងកម្មករជាច្រើនបានរងផលប៉ះពាល់យ៉ាងខ្លាំង តាមនោះការ “ជំនះពុះពារលើការលំបាក” នៅក្នុងប្រធានបទខែកម្មករប្រកបអត្ថន័យជ្រាលជ្រៅដល់កម្មករនិងសហគ្រាស ពោលគឺរួមជាមួយគ្នាដើម្បីជំនះនូវការលំបាកជាបន្ទាន់និងមានស្មារតីខិតខំប្រឹងប្រែងងើបឡើង មានក្តីប្រាថ្នា ចង់អភិវឌ្ឍដើម្បីសុភមង្គលផ្ទាល់ខ្លួន របស់គ្រួសារខ្លួន និងការងើបឡើងវិញ ការអភិវឌ្ឍរបស់អង្គភាពអាជីវកម្មនិងវិបុលភាពរបស់ប្រទេសជាតិ។

រីកសាយភាយយ៉ាងទូលំទូលាយនៅតាមមូលដ្ឋាន

ពីគោលនយោបាយរបស់សហព័ន្ធសហជីពពលកម្មវៀតណាម សហព័ន្ធសហជីពគ្រប់ជាន់ថ្នាក់បានអនុវត្តសកម្មភាពសំខាន់ៗចំនួន ៤ រួមមាន៖ កម្មវិធី “គំនិតផ្តួចផ្តើម ៧៥ ពាន់ ការជំនះរាល់ការលំបាកនិងការអភិវឌ្ឍ”; កម្មវិធី “ការផ្ទៀងស្តាប់ - ការយោគយល់ - ការចែករំលែក” ជាមួយសមាជិកសម្ព័ន្ធយុវជននិងនិយោជិក រួមទាំងរៀបចំសកម្មភាពជាច្រើនទៀតផងដែរ។  កម្មវិធីនិងសកម្មភាពនីមួយៗ សុទ្ធតែមានគំនួសពណ៌ផ្ទាល់ខ្លួន។ ដោយសំដៅទៅលើកម្មវិធី “គំនិតផ្តួចផ្តើម ៧៥ ពាន់ ការជំនះរាល់ការលំបាកនិងការអភិវឌ្ឍ” លោកស្រី Vu Thi Huong Giang ប្រធានស្តីទី គណៈកម្មាធិការឃោសនាការ នៃសហព័ន្ធសហជីព ពលកម្មវៀតណាមបានឲ្យដឹងថា៖ “កម្មវិធីនេះត្រូវបានរៀបចំឡើងដោយមានការរំពឹងទុកថា និយោជិកដែលមានគុណសម្បត្តិក្នុងការងារ មានភាពច្នៃប្រឌិត និងស្នេហាជាតិ តែងតែបានជំរុញស្មារតីជំនះរាល់ការលំបាកក្នុងគ្រាឆ្លងរាលដាលជំងឺកូវីដ ១៩។ ទន្ទឹមនឹងនេះ រួមជាមួយធុរកិច្ច ទីភ្នាក់ងារនិងអង្គភាពនានាដើម្បីរួមគ្នាប្រកៀកស្មាជាមួយអង្គភាពអាជីវកម្មអភិវឌ្ឍរឹងមាំ ដើម្បីជាផលប្រយោជន៍របស់ទាំងនិយោជិកនិងនិយោជកផងដែរ”។

បក្សកុម្មុយនិស្តវៀតណាមកំណត់វណ្ណៈកម្មករជាវណ្ណៈដឹកនាំបដិវត្តន៍ឈានមុខគេ តាមរយៈក្រុមអ្នកត្រួសត្រាយឈានមុខរបស់ខ្លួនគឺបក្សកុម្មុយនិស្តវៀតណាម។ វណ្ណៈកម្មករតំណាងឱ្យវិធីសាស្រ្តផលិតកម្មជឿន លឿននិងទំនើប; វណ្ណៈត្រួសត្រាយក្នុងបុព្វហេតុនៃការកសាងសង្គមនិយម; ជាកម្លាំងស្នូលក្នុងក្រុមវណ្ណៈកម្មករ ជាមួយវណ្ណៈកសិករនិងបញ្ញវ័ន្តក្រោមការដឹកនាំរបស់បក្ស។ ការរីកចម្រើននៃវណ្ណៈកម្មករគឺជាលក្ខខ័ណ្ឌចម្បងសម្រាប់ធានាភាពជោគជ័យនៃកិច្ចការផ្លាស់ប្តូរថ្មី ឧស្សាហូបនីយកម្មនិងទំនើបកម្ម។ ដូច្នេះការកសាង ការបង្កើតគំនិតច្នៃប្រឌិតនិងលើកកម្ពស់តួនាទីរបស់វណ្ណៈកម្មករវៀតណាមនឹងរួមចំណែកដល់ការសម្រេចគោលដៅអភិវឌ្ឍន៍ដែលមហាសន្និបាតបក្សលើកទី ១៣ បានដាក់ចេញ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ