10/11/2019 12:19 GMT+7 Email Print Like 0

កម្ពុជារំលឹកខួបអនុស្សាវរីយ៍លើកទី៦៦ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិ


 ទិដ្ឋភាពនៃពិធីគោរពទង់ជាតិនៅក្នុងពិធីមិទ្ទិញអបអរសាទរខួបលើកទី៦៦ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា (រូបថត៖ VOV) 
 

នាថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ពិធីមិទ្ទីញពិសេសអបអរសាទរខួបលើកទី៦៦នៃទិវា បុណ្យ​ឯករាជ្យ​ជាតិ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា (ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១​៩៥៣-ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​) ត្រូវ​បាន​រៀប​ចំ​ឡើង​យ៉ាង​ឱឡារិក​នៅវិមាន​ឯករាជ្យ រាជធានី ភ្នំពេញ ដោយមានការអញ្ជើញចូលរួមរ​បស់ ព្រះមហាក្សត្រព្រះបាទ នរោត្តម​ សីហមុនី នាយករដ្ឋមន្រ្តីសម្ដេច តេជោ ហ៊ុន សែន ប្រធានរដ្ឋសភាសម្ដេង ហេង សំរិន ប្រធានព្រឹទ្ធ​សភាស​ម្ដេច​ សាយ ឈុំ រួមជាមួយមន្ត្រីរដ្ឋសភា ព្រឹទ្ធសភា រាជ រដ្ឋាភិបាលយ៉ាងច្រើនកុះករ តំណាងក្រុមអង្គ​ទូតនៃ​ប្រទេស​នានា និងប្រជាជន រាប់ហ្មឺននាក់។ មុននេះ៦៦ឆ្នាំ នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ក្រោមការដឹក​នាំដ៏​ ឈ្លា​សវៃរបស់ព្រះមហាក្សត្រព្រះបាទ នរោត្តម សីហនុ ព្រះរាជាណាចក្រ​ កម្ពុជាត្រូវ​បាន​រំដោះ​ទាំង​ស្រុង​ពីនឹមត្រួ​តត្រារ​បស់អាណានិគមបារាំង។ នាបច្ចុប្បន្ន ក្រោមការគ្រងរាជដ៏ឈ្លាសវៃរបស់ព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុនី ការដឹកនាំនិងប្រតិបត្តិរបស់រាជរដ្ឋាភិបាលកម្ពុជាដោយគណៈ បក្សប្រជាជនកម្ពុជា (CPP) ធ្វើជាស្នូល​នោះ ព្រះរាជាណាចក្រកម្ពុជាបន្តរក្សា រឹងមាំនូវស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់សង្គម កំណើន​សេដ្ឋកិច្ច​ត្រូវ​បានរក្សា នៅកម្រិតប្រមាណ៧%ជាប្រចាំឆ្នាំ អត្រាគ្រួសារក្រីក្រថយចុះតិចជាង១០% ហើយឋានៈរបស់​ប្រទេស​កាន់តែត្រូវបានលើកកំពស់ពីមួយថ្ងៃទៅមួយថ្ងៃ​ នៅលើឆាកអន្តរជាតិផងដែរ​៕
 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ