21/06/2019 11:10 GMT+7 Email Print Like 0

កម្ពុជារៀបចំពិធីរំលឹខខួបលើកទី ៤២ នៃទិវាចងចាំដំណើរឆ្ពោះទៅការ ផ្ដួររលំរបបប្រល័យពូចសាសន៍ប៉ុលពត


 នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិអញ្ជើញធ្វើជាអធិតីក្នុងពិធីនេះ
 

 នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ​២០១៩ នៅខេត្តត្បូងឃ្មុំនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាល និង កង​យោធ​ពល​ខេមរ​ភូមិ​ន្ទបានរៀបចំពិធី រំលឹខ​ខួបលើកទី ៤២ នៃ​ ទិវាចង​ចាំ​ដំណើរ​ឆ្ពោះទៅ​ការ​ផ្ដួរ​រលំ​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុលពត​យ៉ាង​មហោឡារឹក។
 
នាយឧត្តមសេនីយ៍ ​ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិអញ្ជើញធ្វើជាអធិតីក្នុងពិធីនេះ ដោយ​មាន​ការ​ចូលរួមយ៉ាងច្រើនកុះករពីសំណាក់មន្ត្រីរាជរដ្ឋាភិបាល កងយោធពលខេមរភូមិន្ទ តំណាង​អង្គទូត​ និងកងទ័ព ប្រជាជនរាប់ពាន់នាក់នៅតំបន់។
 
អញ្ជើញ​ថ្លែងនៅទីនេះនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បាន​រំលឹក​អំពី​ដំណើរ​ដ៏លំបាក និងការប្រេជ្ញាចិត្តចេញដំណើរ ឆ្ពោះទៅរកការ​សង្គ្រោះ​ជាតិ​របស់​សម្រេច​នាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​ ព្រមទាំង​ចាត់ទុកថា សម្ដេចហ៊ុនសែនបានសម្រេច​យ៉ាងឈ្លាស​វៃ ខណៈដែលកាលពី ៤២​ ឆ្នាំមុន សម្ដេច​បាន​នាំយុទ្ធមិត្តទៅកាន់​ប្រទេសវៀត​ណាម ដើម្បីស្នើជំនួយពីរដ្ឋាភិបាលវៀតណាម​។ ហេតុដូច្នេះហើ​យ ប្រការនេះបាន​ឈានទៅដល់ជ័យជំនះនៃការត​ស៊ូរំដោះកម្ពុជា ផ្ដួលរលំរបប​ខ្មែរក្រយម ជួ​យ​សង្គ្រោះ​កម្ពុជា​រួចផុត​ពីរបប​ប្រល័យ​ជពូជ​សាសន៍៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ