08/04/2020 13:22 GMT+7 Email Print Like 0

កម្ពុជាផ្អាកពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ


 សម្ដេច ហ៊ុន សែន និងលោកជំទាវអញ្ជើញចូលរួមពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ២០១៨នៅសៀមរាម (រូបថត៖ VOV
 

សំដៅទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច តេជោ ហ៊ុន សែនបានសម្រេច​ឲ្យមាន​ការផ្អាក​ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ មេសា ខាងមុខនេះ។ 

នៅក្នុ​ង​សន្និសីទសារព័ត៌មានពាក់ព័ន្ធដល់បច្ចុប្បន្នភាពនៃជំងឺ Covid-19 នៅកម្ពុជា ដែល​បាន​រៀប​ចំ​ឡើង​នាថ្ងៃ​ទី​៧ មេសា សម្ដេច ហ៊ុន សែនបានសង្កត់ធ្ងន់ថា ការសម្រេចនេះគឺសំដៅរាំងស្កាត់ការប្រមូលផ្ដុំគ្នា ហើយ​កាត់​បន្ថយ​ការធ្វើដំណើររវាងខេត្ត ក្រុង ឬរមនីយដ្ឋាននានានៅកម្ពុជា ក្នុងរយៈពេល​ប្រព្រឹត្ត​ទៅពិធី​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​។ សម្ដេចក៏បាន អះអាងសារជាថ្មីម្ដងទៀតថា នឹងមិនបិទផ្សារទំនើប ភោជនីយដ្ឋាន ហាង លក់កាហ្វេនិង​រោងចក្រវាយនភ័ណ្ឌនោះឡើយ។
 
តាមសម្ដេច ហ៊ុន​ សែនបានបញ្ជាក់ថា កម្ពុជានឹងត្រៀមបម្រុងម៉ាស់ ចំនួន១០លានម៉ាស់ អាវគ្រូពេទ្យចំនួន៥ពាន់សម្រាប់និង​អាល់កុលសម្លាប់ មេរោគឡើងដល់ទៅ១លានលីត្រ។ ប្រទេសអាស៊ីអាគ្នេយ៍នេះក៏បាន សម្រេចឲ្យមានការ​ផ្អាកការនាំចេញត្រីសំដៅធានាប្រភពផ្គត់ផ្គង់ក្នុងប្រទេសផង​ដែរ៕ 

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ