• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្ពុជាបន្តផ្តល់ជំនួយឧបត្ថម្ភដល់សហគមន៍វៀតណាមដែលកំពុងប្រឈមនឹងការលំបាកដោយសារធ្វើចត្តាឡីស័កកូវីដ-១៩បង្ការកូវីដ ១៩

ទាំងនេះគឺជាអំណោយពីសម្ព័ន្ធអង្គការមិត្តភាពនៅខេត្ត Dong Thap  ទីរួមស្រុក Tan Chau និងសប្បុរសជនវៀតណាមមួយចំនួនផងដែរ។

ដឹកមីកញ្ចប់ចែកជូនដល់ប្រជាជនដើមកំណើតវៀតណាមនៅខេត្តកណ្តាល (រូបថត៖ TTXVN)


ក្នុងអំឡុងពេលថ្ងៃទី ១៩ និង ២០ ខែមីនា ក្រុមការងារនៃស្ថានទូតវៀតណាមប្រចាំនៅកម្ពុជានិងតំណាងសមាគមខ្មែរ - វៀតណាមនៅកម្ពុជាបានបន្តកម្មភាពផ្តល់ជំនួយឧបត្ថម្ភជាស្បៀងអាហារជូនដល់ប្រជាជនដើមកំណើតវៀតណាមដែលកំពុងប្រឈមនឹងការលំបាកដោយសារតែការធ្វើចត្តាឡីស័កសម្រាប់បង្ការជំងឺរាតត្បាតកូវីដ ១៩ ចាប់ពីថ្ងៃទី ១៣ ខែមីនាឆ្នាំ ២០២១ នៅខេត្តកណ្តាលនិងខេត្តព្រៃវែង។

នាថ្ងៃទី ២០ ខែមិនា សមាគមខ្មែរ - វៀតណាម ខេត្តកណ្តាលបានទទួលនិងផ្ទេរអំណោយចំនួន ៥០០ កញ្ចប់ រួមមានអង្ករនិងមីកញ្ចប់ ជូនដល់គ្រួសារមានដើមកំណើតវៀតណាមចំនួន ៥០០ គ្រួសារនៅក្នុងស្រុកចំនួន ៥ ដែលកំពុងជួបការលំបាក ហើយស្រុកនីមួយៗ មានអង្ករ ១ តោននិងមី ១០០ ធុង របាំង ៤០០ ផងដែរ។ ទាំងនេះគឺជាអំណោយរបស់សម្ព័ន្ធអង្គការមិត្តភាពនៅខេត្ត Dong Thap  ទីរួមស្រុក Tan Chau និងសប្បុរសជនវៀតណាមមួយចំនួនទៀតផង។

មុននោះនៅថ្ងៃទី ១៩ ខែមីនា សាខាខេត្តព្រៃវែងបានប្រគល់អំណោយសង្គ្រោះ វគ្គទី ២ រួមមាន អង្ករនិងមីកញ្ចប់សម្រាប់គ្រួសារចំនួន ៤០៨ គ្រួ ដែលជាប្រជានមានដើមកំណើត វៀតណាមនិងខ្មែរនៅឃុំព្រះសាយខ។ សាខាសមាគមក៏បានផ្តល់អំណោយចំនួន ១៣៥ កញ្ចប់ ជូនដល់អាជ្ញាធរ សន្តិសុខឃុំនិងស្រុក ដើម្បីចែកជូនដល់ប្រជាជនខ្មែរចំនួន ១៣៥ គ្រួសារ ដែលមានស្ថានភាពលំបាកនិងរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ ១៩៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 
 

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ច្បាប់បញ្ញាសិប្បនិម្មិត ពង្រីកនវានុវត្តន៍

ច្បាប់បញ្ញាសិប្បនិម្មិត ពង្រីកនវានុវត្តន៍

នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី១០ រដ្ឋសភាវៀតណាម នីតិកាលទី១៥ សេចក្តីព្រាងច្បាប់ស្តីពីបញ្ញាសិប្បនិម្មិតត្រូវបានរដ្ឋាភិបាលដាក់ជូន រដ្ឋសភាជាលើកដំបូង ដោយបើកផ្លូវសម្រាប់បរិយាកាសនវានុវត្តន៍ប្រកបដោយ សុវត្ថិភាព និងបើកចំហ ដែលនាំបញ្ញាសិប្បនិម្មិត (AI) ក្លាយជាបច្ចេកវិទ្យាយុទ្ធសាស្ត្រ ចម្បងរបស់ប្រទេសវៀតណាម។

Top