• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្ពុជាចាប់ផ្តើមយុទ្ធនាការស្វែងរកសម្លេងគាំទ្រក្នុងការបោះឆ្នោតរដ្ឋសភា


 កម្ពុជាចាប់ផ្តើមយុទ្ធនាការស្វែងរកសម្លេងគាំទ្រក្នុងការបោះឆ្នោតរដ្ឋសភា

នាព្រឹកថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០១៨ នៅកម្ពុជា គណបក្សនយោបាយចំនួន ២០ បានចាប់ផ្តើមយុទ្ធនាការបំផុសសម្លែងគាំទ្រក្នុងការបោះឆ្នោតរដ្ឋសភាដែលគ្រោងនឹងប្រារព្ធឡើងនាថ្ងៃទី ២៩ កក្កដា ខាងមុខ។ តាមសាលាក្រុងរាជធានីភ្នំពេញ គណបក្សប្រជាជនកម្ពុជា (CPP) កាន់អំណាចបានប្រមូលផ្តុំបក្ខជននិងអ្នកគាំទ្រ ចំនួន ៦ សែននាក់នៅមជ្ឈមណ្ឌលតាំងពិពណ៌កោះពេជ្រ បន្ទាប់នោះនឹងដង្ហែក្បួនលើវិថីនៃខ័ណ្ឌស្រុកទាំង ១២ នៅរាជធានី។ ពេលនោះ គណបក្ស FUNCIPEC បានប្រមូលផ្តុំមមនុស្សចំនួន ២ ពាន់នាក់។ យុទ្ធនាការបំផុសសម្លេងគាំទ្រក្នុងការបោះឆ្នោតរដ្ឋសភាលើកនេះនឹងប្រព្រឹត្តទៅក្នុងរយៈពេល ២០ ថ្ងៃ ហើយបញ្ចប់ នាថ្ងៃទី ២៧ កក្កដា ដើម្បីដំណើរការបោះឆ្នោតនាថ្ងៃទី ២៩ កក្កដា។ ក្រសួងមហាផ្ទៃកម្ពុជាបានឲ្យដឹងថា៖ ទាហានប៉ូលីសចំនួន ៨ ម៉ឺននាក់ត្រូវបានដាក់ពង្រាយដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់ក្នុងរយៈពេលប្រព្រឹត្តទៅការបោះ​ឆ្នោត​។ តាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជាបានឲ្យដឹងថា៖ មានអ្នកសង្គេតការចំនួន ៥ ម៉ឺននាក់ ក្នុងនោះ មានអ្នកសង្គេតការអន្តរជាតិចំនួន ៨០០ នាក់ បានចុះបញ្ជីតាមដានការបោះឆ្នោតលើកនេះ។
ក្រៅពីនោះមានអ្នកកាសែតជាតិនិងអន្តរជាតិចំនួន ៩០០ នាក់បានចុះបញ្ជីធ្វើបេសកកម្មនៅការបោះឆ្នោតលើកនេះដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top