• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ម៉ូដសម្លៀកបំពាក់

សោភ័ណ្ឌភាពសម្លៀកបំពាក់របស់នារីភាគខាងត្បូង

កម្រង “គ្រឿងអលង្ការរបស់នារីភាគខាងត្បូង” រួមមានវត្ថុចំនួន ១.១៥៥ គ្រឿង ជាគ្រឿងអលង្ការសំរាប់តំណាងនិងពិសេស ដែលបង្ហាញពីសោភ័ណ្ឌភាពរបស់នារីក្នុងបណ្តាសម័យប្រវត្តិសាស្ត្រ និងត្រូវបានតាំងពិពណ៌នៅសារមន្ទីរនារីភាគខាងត្បូង បានទាក់ទាញភ្ញៀវមកទស្សនានូវបណ្តាតំលៃវប្បធម៌ពិសេសនេះ។

ចំពោះប្រជាជនវៀតណាមនៅសម័យបុរាណ នៅក្នុងសម័យយុគថ្មរលីង ប្រជាជនបានចេះយកសំបកខ្យង សំបកងាវ ចោះប្រហោងតភ្ជាប់ជាមួយគ្នាដើម្បីធ្វើទៅជាគ្រឿងអលង្ការ បន្ទាប់មកពួកគេចេះអារ ចោះ ស្វាន ដុះខាត ដោយសារមានថ្វីដៃល្អ ពួកគេបានធ្វើក្រវិល កង ចិញ្ចៀន…។

កម្រងគ្រឿងអលង្ការក្នុងបណ្តាខឿនវប្បធម៌ភូងង្វៀន ដុងសើន សាហ្វីញ អកអែ …មានផលិតផលពិសេសដូចជាក្រវិលធ្វើពីថ្ម វត្ថុសៀតសក់ ខ្សែក កងដៃ កងជើង គ្រាប់អង្គាំធ្វើពីកញ្ចក់… គឺជាសក្ខីភាពជាក់ស្តែងរបស់ខឿនវប្បធម៌ដ៏ត្រចះត្រចង់ក្នុងប្រវត្តិសាស្ត្រជនជាតិវៀតណាម។ នារីជនជាតិរស់នៅតំបន់តីង្វៀនចូលចិត្តពាក់កងធ្វើពីលោហធាតុតាមរូបរាងវេញដូចសំបកខ្យង ក្រវិលធ្វើពីស្នែងនិងគ្រាប់អង្គាំមានគ្រប់ពណ៌ក៏​បាន​ឧទ្ទេសនាមក្នុងកម្រង។


ទីស្ថានតាំងពិពណ៌បណ្តាកម្រងគ្រឿងអលង្ការរបស់នារីភាគខាងត្បូងតាមសម័យនិមួយៗ

សោភ័ណ្ឌភាពរបស់គ្រឿងអលង្ការរបស់នារីភាគខាងត្បូង

បណ្តាគ្រឿងអលង្ការរបស់នារីជនជាតិវៀតណាម ជនជាតិចិន និងជនជាតិខ្មែររស់នៅភាគខាងត្បូង


កងក

ខ្សែកធ្វើពីសំបកខ្យង

ដងឆ័ត្រដើម្បីបាំងថ្ងៃក្តៅ និងភ្លៀង

បណ្តាកញ្ចក់ឆ្លុះ

ក្បាច់រចនាដ៏ស្អាតលើប្រអប់ទុកម្សៅផាត់ធ្វើពីស្ពាន់

ក្រវិលរបស់នារីរស់នៅតំបន់តីង្វៀន

កងដៃធ្វើពីស្នែងរបស់នារីតីង្វៀន

គ្រឿងអលង្ការពាក់ត្រចៀករបស់នារីរស់នៅតំបន់តីង្វៀន

ខែ្សកអង្គាំរបស់នារីភាគខាងត្បូង នៅសម័យមុន

គ្រឿងអលង្ការរបស់ជនជាតិចាមគឺបណ្តាខ្សែធ្វើពីថ្លើមថ្ម ប្រាក់ មាសនិងបណ្តាធាតុផ្សេងៗ ទៀត ត្រូវបានពេញនិយមនិងប្រើប្រាស់ក្នុងការច្នៃផលិតគ្រឿងអលង្ការ។ គ្រឿងអលង្ការរបស់នារីជនជាតិខ្មែរបានទទួលឥទ្ធពលពីវប្បធម៌ឥណ្ឌា ប៉ុន្តែគ្រឿងអលង្ការនោះនៅតែមានលក្ខណៈពិសេសរបស់ជាជាតិខ្មែរដោយក្បាច់រចនាត្រូវបានឆ្លាក់យ៉ាងម៉ត់ចត់។

តាមពេលវេលា គ្រឿងអលង្ការនិងការច្នៃផលិតគ្រឿងអលង្ការកាន់តែសុក្រិតជាងអំពីរូបរាង ធាតុនិងពណ៌។ បណ្តាប្រភេទគ្រឿងអលង្ការដូចជា៖ កងដៃ ក្រវិល ចញ្ចៀន … ដែលធ្វើពីស្ពាន់ ប្រាក់ មាសនិងពេជ្រនៅតែយកបន្តរូបរាងបណ្តាគំរូរូបរាងគ្រឿងអលង្ការរបស់មនុស្សបុរាណ រួមចំណែកសំខាន់ក្នុងការរក្សាតំលៃវប្បធម៌ប្រពៃណីរបស់ប្រជាជនវៀតណាម។

មិត្តហៀនត្រឹន និស្សិតសាលាមហាវិទ្យាល័យវ៉ាន់ឡាង បន្ទាប់ពីបានមកទស្សនា ស្វែងយល់កម្រងគ្រឿងអលង្ការបានចែករំលែកថា៖ “ខ្ញុំមានផែនការគូរវត្ថុអនុស្សាវរីយ៍មួយ មានលក្ខណៈពិសេសរបស់វប្បធម៌វៀត ណាមសំរាប់ភ្ញៀវបរទេស។ កម្រងគ្រឿងអលង្ការនេះផ្តល់គំនិតចំណេះដឹងខាងវិចិត្រសិល្បៈនិងគំនិតគូរ ដែល​​ទាក់ទងនឹងសោភ័ណ្ឌភាពរបស់នារីវៀតណាម...”./

អត្ថបទនិងរូបភាព៖ ង្វៀនវូថាញ់ដាត


 

nguyenhuonggiang

សម្រស់សម្លៀកបំពាក់ជនរួមជាតិកុង (Cong) នៅស្រុកមឿងតែ (Muong Te) ខេត្តឡាយចូវ (Lai Chau)

សម្រស់សម្លៀកបំពាក់ជនរួមជាតិកុង (Cong) នៅស្រុកមឿងតែ (Muong Te) ខេត្តឡាយចូវ (Lai Chau)

បានរកឃើញកាលពីសតវត្សរ៍ទី​១៧ ជនជាតិ​កុង (Cong) ​ឆ្ពោះទៅរក​កំពូល​ភ្នំ​ និងដង​ជ្រោះ​​ឆ្ងាយ​​ដាច់​ស្រយា​ល​ ដើម្បី​កសាង​ខឿន​វប្បធម៌​ពោរពេញ​ដោយ​អត្ថសញ្ញាណ​នៅ​លើ​ទឹកដី​វៀតណាម​​។ ផ្តើម​ពី​សម្លៀក​បំពាក់​ឆើត​ឆាយ​ ស្រស់ស្អាត​ រហូតដល់​​បុណ្យទាន​​​។ល។ ទាំង​អស់​​សុទ្ធតែ​បង្កើត​បាន​ជា​សម្រស់​វប្បធម៌លាកបំ​ពួន ​ក្រោម​​ព្រៃភ្នំ​មហិមា​​។​

Top