• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រគល់ប័ណ្ណមាតុភូមិកត់ត្រាគុណូបការៈសម្រាប់សាច់ញាតិយុទ្ធជនពលី


 ប្រគល់ប័ណ្ណមាតុភូមិកត់ត្រាគុណូបការៈសម្រាប់សាច់ញាតិយុទ្ធជនពលី (internet) 

នាល្ងាចថ្ងៃទី១៨ ខែកក្ដដា ឆ្នាំ​២០១៧ នៅទីក្រុងហាណូយ បានប្រព្រឹត្តិ​ទៅពិធីប្រគល់ ប័ណ្ណមាតុភូមិកត់​ត្រា​គុណូបការៈ​ សម្រាប់សាច់​ញាតិយុទ្ធជនពលីចំនួន ៤៩៨ ​នាក់។ អញ្ជើញថ្លែងមតិ​នៅទីនេះ ប្រធានរដ្ឋ​សភា​វៀត​ណាម​ លោ​កស្រី Nguyen Thi Kim Ngan បានអះអាងថា​ មាតុភូមិ និងប្រជាជន​វៀតណាម មិន ដែល​ភ្លេច​គុណូបការៈ​របស់​ជន ដែលពលីជីវិត  ហើយជានិច្ចកាលខិត​ខំប្រឹងប្រែង អស់​ពីកម្លាំង​កាយចិត្ត​ក្នុងការ​រិះរករ​រាល់​វិធាន​ការ​ ដំណោះស្រាយ ដើម្បីបញ្ជាក់ឲ្យ​បានឆាប់ៗ និងអនុវត្តគោល​នយោបាយ​អាទិភាព ចំពោះជន​មាន​គុណូបការៈ​ និងសា​ច់ញាតិរបស់គេ។ លោកស្រីបានអះអា​ងថាការ​អាទិភាព សម្រាប់ជនមាន​គុណូបការៈ​ជាមួយ​បដិវត្តន៍ គឺជា​ភារកិច្ចដ៏ឧត្តុង្គឧត្តម និងការយកចិត្តទុកដាក់យ៉ា​ងជ្រាល​ជ្រៅ របស់រដ្ឋ និង​សង្គម​ទាំង​មូល។ លោក​ស្រីស្នើឲ្យថ្នា​ក់ដឹកនាំផ្នែកការងារ យុទ្ធជ​នពិការ និងសង្គមបន្តស្រាវជ្រាវ សម្រេច​រួចរាល់​គោល​នយោបា​យ​ និងអនុវត្តការប​ញ្ជាក់គោលនយោបាយ សម្រាប់ជន​មាន​គុណូបការៈ ជាមួយ​បដិវត្តន៍ ​ដើម្បីត​បស្នង​សងគុណ ចំពោះការឈឺ​ចាប់ និងលះបង់របស់​ជនមានគុណូបការៈ និង​ក្រុម​គ្រួសា​ររបស់​គេ៕
 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ នាយឧត្តមសេនីយ៍ Vo Nguyen Giap - អ្នកយុទ្ធសាស្ត្រដ៏ឈ្លាសវៃ

៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ នាយឧត្តមសេនីយ៍ Vo Nguyen Giap - អ្នកយុទ្ធសាស្ត្រដ៏ឈ្លាសវៃ

ជ័យជំនះ Dien Bien Phu មិនត្រឹមតែបញ្ចប់សង្រ្គាមតស៊ូ ប្រឆាំងអាណានិគម រយៈពេល ៩ ឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែក្នុងទិដ្ឋភាពជាច្រើនក៏ជាទ្រឹស្តី និងមូលដ្ឋានជាក់ស្តែងដ៏រឹងមាំសម្រាប់ការតស៊ូដណ្តើមឯករាជ្យ របស់ប្រជាជន វៀតណាមផងដែរ។

Top