• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ទេសចរណ៍

“អាថ៌កំបាំងសួគ៌ា” ស្ថិតនៅល្អាងភ្នំហាងតៀន (Hang Tien)

ខ្ញុំមានវត្តមាននៅខេត្តក្វាងប៊ិញ (Quang Binh) ដើម្បីពិសោធន៍វិថីសុបិន៖ ស្វែងយល់ល្អាងភ្នំហាង​តៀន (Hang Tien)។

ល្អាងភ្នំហាងតៀន (Hang Tien) (ឃុំកាវក្វាង - Cao Quang ស្រុកត្វៀនហ្វ័រ - Tuyen Hoa) ជាល្អាងភ្នំធំបំផុតនៃប្រព័ន្ធល្អាងភ្នំទូឡាន (Tu Lan) មានប្រវែង៣គីឡូម៉ែត្រ ជម្រៅ១០០ម៉ែត្រ។ រដូវវស្សា ចរន្តទឹកសម្ងាត់ហូរក្រោមដីដែលនៅជុំវិញ សុទ្ធតែហូរចាក់ចូលមកបង្កើតជាព្រែកសម្ងាត់ នៅនឹងល្អាងភ្នំ ដល់ពេលទឹកស្រកទៅ ស្រះ​ទឹកធម្មជាតិបានកកើតឡើង តំណាលនោះបង្កើតជាស្រទាប់កាំនិចុតសិលាមានសណ្ឋានដូចជាស្រែកាំជណ្តើរ។ ចរន្តទឹកជ្រាបពីខាងក្រៅភ្នំកំបោល ក៏រួមចំណែកមួយក្នុងបទដ្ឋានបង្កើតល្អាងភ្នំ ឆ្លងកាត់ពេលវេលាយូរអង្វែង បានកកើតទៅជារង្វង់កួច ដ៏ចំណាប់អារម្មណ៍នៅលើពិតានល្អាងភ្នំ។

ព្រំរុក្ខជាតិនៅក្នុងល្អាងភ្នំមានយ៉ាងសម្បូរបែប ជាមួយនឹងប្រភេទស្លែ ផ្សិត បង្កើតជាប្រព័ន្ធអេកូឡូស៊ីសម្បូរបែប ខុសប្លែកនឹងល្អាងភ្នំដទៃ ពួកវាលូតលាស់រហ័ស ច្បាមតោងនៅលើនិចុតសិលាដែលកើតឡើងទាំងពីយូរ បង្កើតជាទំពាំងសិលាបញ្ចេញពណ៌ឆើតដ៏ចំណាប់អារម្មណ៍៕



ផ្ទាំងនិចុតសិលាចំណាប់អារម្មណ៍ទាក់ទាញភ្ញៀវទេសចរ។ រូបថត៖ លី ហ្វាងឡុង


នៅទី​ស្រះ​ទឹកខៀវ ជាទីកន្លែងដែលភ្ញៀវទេសចរអាចងុតទឹក បោះតង់សម្រាកនៅក្បែរទីនោះ មុននឹងចូលទៅល្អាងភ្នំហាងតៀន (Hang Tien)។ រូបថត៖ លី ហ្វាងឡុង


ព្រំរុក្ខជាតិនៅក្នុងល្អាងភ្នំហាងតៀន (Hang Tien) មានច្រើនសម្បូរបែបណាស់ បង្កើតជាប្រព័ន្ធអេកូឡូស៊ីសម្បូរបែប ខុសប្លែកនឹងល្អាងភ្នំដទៃ។ រូបថត៖ លី ហ្វាងឡុង


ភ្ញៀវទេសចរស្វែងយល់អំពីបឹង ម៉ាក់ង៉ុក (Mat Ngoc - កែវចរណៃ) មុនពេលធ្វើដំណើរចូលទៅកាន់ល្អាងភ្នំហាងតៀន (Hang Tien) និងស្វែងយល់អំពីប្រព័ន្ធរុក្ខជាតិដ៏សម្បូរបែបនៅក្នុងល្អាងភ្នំនេះ។ រូបថត៖ លី ហ្វាងឡុង


ច្រកចូលនៃល្អាងភ្នំហាងតៀន (Hang Tien) មានពិតានខ្ពស់ និងនិចុតសិលាភ្លឺផ្លេកដូចជាសណ្ឋានស្រែកកាំជណ្តើរ។ រូបថត៖ លី ហ្វាងឡុង


រង្វង់មូលកួចនៅលើពិតានក្នុងល្អាងភ្នំហាងតៀន (Hang Tien) ។ រូបថត៖ លី ហ្វាងឡុង
 

អត្ថបទនិងរូបថត៖ លី ហ្វាងឡុង

អាងទឹកហាងដូវ (Hang Dau)៖ ស្ថាបត្យកម្មបុរាណនៅកណ្តាលរដ្ឋធានី

អាងទឹកហាងដូវ (Hang Dau)៖ ស្ថាបត្យកម្មបុរាណនៅកណ្តាលរដ្ឋធានី

មានអាយុកាល​ជិត​១៣០ឆ្នាំ ​អាងទឹក​ហាងដូវ​ (Hang Dau) បាន​ចាត់ទុក​ជា​កេរដំណែល​ស្ថាបត្យកម្ម​បុរាណមួយ​នៅ​ហាណូយ​។

Top