• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ទេសចរណ៍

ហូយអាន - រាត្រីពោរពេញទៅដោយក្តីនឹករលឹក

បន្ទាប់ពីប៉ុន្មានខែធ្លាក់ក្នុងបរិបទដន់ដាប់ដោយសារជំងឺរាតត្បាត់ - ១៩ អូសបន្លាយ ជិតនឹងដល់ថ្ងៃចូលឆ្នាំឆ្លូវ ឆ្នាំថ្មីវៀតណាម ទីប្រជុំជនបុរាណហូយអាន កំពុងសន្សឹមៗធ្វើដំណើរចូលគន្លងផ្លូវដែលធ្លាប់ដើរ ជាមួយនឹងសម្រស់បុរាណវ័យចំណាស់ពាន់ឆ្នាំ ចាស់តែពោរពេញទៅដោយក្តីនឹករលឹកនៅក្នុងសន្តានចិត្ត នៃភ្ញៀវទេសចរគ្រប់ៗគ្នា ពេលមានឱកាសអញ្ជើញមកទស្សនាកំពង់ផែបុរាណបំផុត នៅភូមិភាគកណ្តាលនេះ។

ជំងឺរាតត្បាតពាសពេញ ហូយអានទីប្រជុំជនស្ងាត់ រាត្រីកំសត់ អូសបន្លាយជាយូរ អវត្តមានភ្ញៀវទេសចរ។ រាត្រីនៃទីប្រជុំជនតូច ស្ងាត់ជ្រងំគ្មានសូរដានជើងអ្នកដំណើរទៅវិញទៅមក។ ល្វែងផ្ទះបុរាណដែលកាន់ទៅដោយស្លែ មិនស្រអាប់ដោយពន្លឺចែងចាងពណ៌ក្រហមនៃចង្កៀងគោមព្យួរខ្ពស់ៗ និងក្លិនចន្ទន៍ក្រអូបរសាត់ភាយតាមជំនោរខ្យល់នៃព្រែកហ្វាយ (Hoai) នៅរាត្រីពេញបូរណ៌មី ពន្លឺព្រះចន្ទចែងចាំងបំភ្លឺលោកិយ៍ ...។

គិតថាភាពអាប់អួរនេះ នឹងជាប់តាមទីប្រជុំជនហូយអាន មិនដឹងពេលណាទើបបញ្ចប់ តែភព្វសំណាងជំងឺរាតត្បាត ថយចុះជាបណ្តោះអាសន្ន ទុកឱ្យរាត្រីនៃទីប្រជុំជនមានពន្លឺសាឡើងវិញ ហាងក៏បើកសាឡើងវិញ ដើម្បីទទួលភ្ញៀវទេសចរអញ្ជើញមកពិសា ក្រេបយកនូវរសជាតិនៃស្រុកក្វាងណាម (Quang Nam)។

 

យុវតីទីប្រជុំជនហូយអាន ចូលរួមរាត្រីដង្ហែប្រទីប អបអរសាទរទីប្រជុំជនបុរាណមានភាពសុខស្ងប់ឡើងវិញ បន្ទាប់ពីរងទទួលជំងឺរាតត្បាត។ រូបថត៖ ថាញហ្វ័រ
 

ក្រុមដង្ហែប្រទីបទៅកាន់វិហារគួនអ៊ីន។ រូបថត៖ ថាញហ្វ័រ

 

ស្រមោលអាវផាយឆ្លងកាត់ច្រកផ្លូវតូចនៅទីប្រជុំជន ហាក់ដូចជាដាស់ទីប្រជុំជនបុរាណ ក្រោយពេលដេកលង់លក់ដ៏យូរ។ រូបថត៖ ថាញហ្វ័រ

 

ផ្ទះអុជចង្កៀងនិងហាងចាប់ផ្តើមបម្រើភ្ញៀវឡើងវិញ។ រូបថត៖ ថាញហ្វ័រ

 

របាំស្រទន់ក្បែរព្រែកហ្វាយ (Hoai)។ រូបថត៖ ថាញហ្វ័រ

 

ភ្ញៀវទេសចររកឃើញនូវអារម្មណ៍ជាមួយនឹងបរិយាកាសបុណ្យទានដ៏មហោឡារឹក។ រូបថត៖ ថាញហ្វ័រ

 

រស់រវើកពិធីបុណ្យក្លែងកាយតាមដងផ្លូវ។ រូបថត៖ ថាញហ្វ័រ

 

អ្នកស្រុកហូយអាន អបអរសាទរទទួលភ្ញៀវទេសចរឡើងវិញ។ រូបថត៖ថាញហ្វ័រ

 

វិហារស្ពានបានបំភ្លឺឡើងវិញ។ រូបថត៖ ថាញហ្វ័រ


សម្រស់បុរាណនៃយុវតីស្រុកហូយអាន។ រូបថត៖ ថាញហ្វ័រ

 

ភ្ញៀវទេសចរបរទេស កំពុងសន្សឹមៗធ្វើដំណើរមកទីប្រជុំជនហូយអានឡើងវិញបន្ទាប់ពីជំងឺរាតត្បាត។ រូបថត៖ ថាញហ្វ័រ

 

ហាងលក់ចង្កៀងគោមមួយ បានអុជចង្កៀងទាំងអស់ ដើម្បីទទួលភ្ញៀវទេសចរ។ រូបថត៖ ថាញហ្វ័រ

 

ច្រកផ្លូវតូចមួយ មានភ្ញៀវទេសចរកុះករធ្វើដំណើរទៅមកឡើងវិញ។ រូបថត៖ ថាញហ្វ័រ

 

អ្នកស្រុកហូយអាន កំពុងធ្វើអ្វីគ្រប់យ៉ាង ដើម្បីរក្សាកេរដំណែលរបស់ខ្លួន បានសុខសន្តិភាពឆ្លងកាត់រដូវជំងឺរាតត្បាត ទុកឱ្យវារស់ឡើងវិញជាមួយនឹងរាត្រីភ្លឺផ្លេកនៃចង្កៀងពណ៌ ជាទីកន្លែងរក្សាកំណត់ត្រាពេលវេលា។ ដោយសារហេតុនោះ ប៉ុន្មានថ្ងៃជិតដល់ចូលឆ្នាំឆ្លូវ ចូលឆ្នាំថ្មីវៀតណាមនេះ ភ្ញៀវទេសចរបង្ហាញពីទំនុកចិត្តឡើងវិញជាមួយនឹងទីប្រជុំជនបុរាណ ដើម្បីទទួលយកបរិយាកាសពិធីបុណ្យទាន បន្ទាប់ពីប៉ុន្មានខែអាប់អួរ។ ទីប្រជុំជនស្ងប់ស្ងាត់ ឥឡូវបែរជាអុជពន្លឺ ល្វែងផ្ទះកក់ក្តៅជាមួយនឹងក្លិនក្រអូបនៃខ្លឹមចន្ទន៍ ហាងបាយសាយក្លិនម្ហូបឈ្ងុយឆ្ងាញ់ ដែលមានលក្ខណៈអត្តសញ្ញាណនៃស្រុកក្វាងណាម (Quang Nam) ដូចជា៖ ម្លូបកាវឡូវ (Cao Lau) នំដំ (Banh Dap) មីក្វាង (Mi Quang) ជាដើម។ ជាពិសេស គឺកម្មវិធីសិល្បៈតាមដងវិថី សន្យានឹងទាក់ទាញនាំមកភាពគាប់ចិត្តជូនភ្ញៀវទេសចរ នៅអំឡុងទីប្រជុំជនហូយអានរស់ឡើងវិញ - ទីកន្លែងរក្សាកំណត់ត្រាពេលវេលា៕

អត្ថបទនិងរូបថត៖ ថាញហ្វ័រ
ប្រែសម្រួល​៖ រីកើង​

អាងទឹកហាងដូវ (Hang Dau)៖ ស្ថាបត្យកម្មបុរាណនៅកណ្តាលរដ្ឋធានី

អាងទឹកហាងដូវ (Hang Dau)៖ ស្ថាបត្យកម្មបុរាណនៅកណ្តាលរដ្ឋធានី

មានអាយុកាល​ជិត​១៣០ឆ្នាំ ​អាងទឹក​ហាងដូវ​ (Hang Dau) បាន​ចាត់ទុក​ជា​កេរដំណែល​ស្ថាបត្យកម្ម​បុរាណមួយ​នៅ​ហាណូយ​។

Top