• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សេតវិមានអំពាវនាវឱ្យមានការស្តារសណ្តាប់ធ្នាប់និងច្បាប់ឡើងវិញនៅទូទាំងសហរដ្ឋអាមេរិក


 ប៉ូលីសបានចាប់ខ្លួនមនុស្សជ្រុលនិយមម្នាក់ដែលចូលរួមក្នុងបាតុកម្មប្រឆាំងនឹងការស្លាប់ជនជាតិស្បែកខ្មៅនៅ Manhattan រដ្ឋញូវយ៉កសហរដ្ឋអាមេរិកកាលពីថ្ងៃទី ២៩ ខែឧសភាឆ្នាំ ២០២០ (រូបថត៖ THX / TTXVN)
 

នាថ្ងៃទី ១ ខែមិថុនា ឆ្នាំ​២០២០ សេតវិមាន​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ដោយ​អំពាវនាវ​ឱ្យមាន​ការ​ស្តារ​សណ្តាប់​ធ្នាប់​និងច្បាប់ឡើងវិញនៅទូទាំងសហរដ្ឋអាមេរិក ព្រមទាំងបានរិះគន់​សមាហភាព​ជ្រុលនិយម​អនុវត្តន៍​ការធ្វើបាតុកម្ម​ហឹង្សាយ៉ាង​ធ្ងន់​ធ្ងរ​នាយប់​ថ្ងៃសុក្រ​ជាបន្ត​បន្ទាប់​នៅតំបន់​ជាច្រើន​នៃសហរដ្ឋ​អាមេរិក​។
​ 
ឆ្លើយ​តបនឹងទីភ្នាក់ងារសាព័ត៌មាន Fox News អ្នកនាំពាក្យរបស់សេតវិមានលោកស្រី Kayleigh McEnany បាន​ចោទ​ប្រកាន់ Antifa ដែលជាក្រុមប្រឆាំងហ្វាស៊ីសមួយកំពុងគាំទ្រពីក្រោយខ្នងចំពោះអំពើហឹង្សានេះ។
 
ប្រធានាធិបតី​អាមេរិក លោក  Donald Trump កាលពីថ្ងៃទី ៣១ ខែឧសភា បានដាក់បញ្ចូល​ក្នុង​បញ្ជី​ក្រុម​នេះជា​​អង្គការ​ភេរវកម្ម។
 
នាថ្ងៃដដែលនោះ ​ថ្លែងមតិនៅក្នុងសន្និសីទសារព័ត៌មាននៅសេតវិមាន លោក  Donald Trump បាន​ឲ្យដឹង​ថា​រដ្ឋ​​អំណាច​របស់លោកនឹងធានាថាយុត្តិធម៌នឹងត្រូវបានអនុវត្តសម្រាប់លោក Geogrge Floyd និង​គ្រួសារ​របស់​លោក​។ លោក Trump បានបន្ថែមទៀតថានាពេលបច្ចុប្បន្នរាល់បាតុកម្មគឺមិនមានសន្តិភាពទេ ប៉ុន្តែនេះ​ជាគឺអំពើ​ភេរវ​កម្មក្នុងស្រុកទៅវិញ ហេតុដូច្នេះ​លោកបានសន្យាថានឹងធ្វើសកម្មភាពដើ​ម្បីទប់ស្កាត់​អំពើហិង្សា និង​ស្តារសន្តិសុខ និងសុវត្ថិភាពរបស់អាមេរិកឡើង​វិញផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចុះត្រួតពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ទប់ទល់នឹងការប្រែប្រួលអាកាសធាតុនៅទីក្រុង Can Tho

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចុះត្រួតពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ទប់ទល់នឹងការប្រែប្រួលអាកាសធាតុនៅទីក្រុង Can Tho

ចុះពិនិត្យការដ្ឋានសាងសង់គម្រោងផ្លូវល្បឿនលឿន Chau Doc - Can Tho - Soc Trang ដំណាក់កាលទី ១ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យទីក្រុង Can Tho សម្រេចការងារបោសសំអាតផ្ទៃដីទាំងស្រុងក្នុងខែឧសភា; ស្នើឲ្យបណ្ដាស្ថាប័ន វិនិយោគិន អ្នកម៉ៅការ វិស្វករ កម្មករ និងនិយោជិត បន្តខិតខំប្រឹងប្រែងរៀបចំការ សាងសង់ ធានាបាននូវវឌ្ឍនភាព លើកកំពស់គុណភាព ធានាបច្ចេកទេស សុវត្ថិភាព និងអនាម័យបរិស្ថាន។

Top