• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហរដ្ឋអាមេរិកផ្ដល់អត្ថាធិប្បាយដោយខ្វះលក្ខណៈសត្យានុម័តស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅវៀតណាម


 អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang (រូបថត៖ tgvn.com.vn)
 

 ទោះបីជាមានការកត់សម្គាល់ មួយចំនួនស្ដីពីការការពារសិទ្ធិមនុស្សនៅវៀតណាមក្ដី ប៉ុន្តែរបាយការណ៍សិទ្ធិ មនុស្ស​ឆ្នាំ​​២០១៨របស់ក្រសួងការបរទេស​អាមេរិក នៅតែមានអត្ថាធិប្បាយមួ​យ ចំនួន​ដែល​ខ្វះ​លក្ខណៈ​សត្យានុម័ត​ដោយឈ​រលើព័ត៌មានមិនត្រឹមត្រូ​វ ហើយ មិន​ឆ្លុះបញ្ចាំង​យ៉ាង​ត្រឹម​ត្រូវ​នូវ​ស្ថានភាព​ជាក់​ស្ដែង​នៅវៀត​ណាម​នោះឡើយ។​
 
នៅក្នុងសន្និសីទកាសែតជាប្រចាំសប្ដាហ៍កាលពីរសៀលថ្ងៃទី១៤ខែមីនា នៅរដ្ឋធានីហាណូយ និយាយ​អំពីរ​បាយការណ៍​សិទ្ធិមនុស្ស​ឆ្នាំ២០១​៨របស់ ក្រសួងការបរទេសអាមេរិ​កនាពេលថ្មីៗនេះ អ្នកនាំ​ពាក្យក្រសួង​ការបរទេស​វៀត​ណាម​លោកស្រី Le Thi Thu Hang បានជម្រាបថា​ ទោះបីជាមាន​ការកត់សម្គាល់ មួយ​ចំនួន​ស្ដីពី​ការការ​ពារសិទ្ធិ​មនុស្សនៅវៀតណាមក្ដី ប៉ុន្តែរបា​យការណ៍សិទ្ធិ មនុស្សឆ្នាំ២០១​៨របស់ក្រសួង​ការ​បរទេស​អាមេរិក​ នៅតែមានអត្ថាធិប្បាយមួយ ចំនួនដែ​លខ្វះលក្ខណៈសត្យានុម័តដោយឈរលើព័ត៌មាន​មិនត្រឹម​ត្រូវ ហើយ​ មិនឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនូវស្ថានភាព​ជាក់ស្ដែង​ នៅវៀតណាមនោះឡើយ។ លោកស្រី Le Thi​ Thu Hang បាន​ថ្លែងថា៖

​“សិទ្ធិសេរីជាសារវ័ន្តទាំងអស់របស់ប្រជាពលរដ្ឋត្រូវ បានចែងយ៉ាងច្បាស់ក្នុងរដ្ឋធម្មនុញ្ញនិងច្បាប់វៀតណាម អោយ​បានសម​ស្របនឹងអនុសញ្ញាអន្តរជា​តិស្ដីពី សិទ្ធិមនុស្សដែលវៀតណាមជាសមាជិក​ ហើយត្រុ​វបាន​គោរ​ព​និង​ធានានៅ​ក្នុង ការ​ពិត។ ការខិតខំប្រឹងប្រែងរបស់វៀតណាមត្រូវបា​​នសហគមន៍​អ​ន្តរជាតិវាយ តម្លៃខ្ពស់។ នាថ្ងៃទី​២៥ ខែមករា កន្លងទៅ ក្រុ​មការងាររបស់ក្រុមប្រឹក្សាសិទ្ធិ ​មនុស្សអង្គការ​សហប្រជាជាតិ​បាន​ឯកភាព​គ្នាអនុម័ត​លើរបាយការណ៍​ស្ដីពី លទ្ធផលត្រួតពិនិត្យនៃវៀតណាម។ ដោយទទួល​បានការជឿទុកចិត្តរបស់សហ ​គមន៍​អន្តរជាតិ វៀតណាមនឹងរៀបចំមហាពិធីវិសាខបូជានាខែឧសភា​ឆ្នាំ២០១៩”។

​នៅក្នុងសន្និសីទកាសែតនេះដែរ និយាយដល់សកម្មភាពរបស់ចិននៅកោះ Thi Tu នាពេលកន្លងទៅ អ្នក​នាំពា​ក្យ​ក្រសួង​ការបរទេសវៀតណាមលោក​ស្រី Le Thi Thu Hang បានអះអា​ងថា៖ “វៀតណាម​មាន​មូលដ្ឋាន​គតិយុត្ត​និង​ភស្តុតាង​ប្រវត្តិសាស្ត្រដ៏គ្រប់​គ្រាន់ ដើម្បីអះអាងនូវអធិបតេយ្យភាពរបស់ខ្លួនចំពោះប្រ​ជុំកោះ Hoang Sa និង​ Truong Sa តាមបទបញ្ញាតិ្តនៃច្បាប់អន្តរជាតិ។ វៀតណាមចាត់ទុកថា ក្នុងពេល រួមគ្នា​ស្វែង​រក​សន្តិ​វិធី​សម្រាប់​ជម្លោះនៅសមុទ្រខាងកើតដោយឈរលើមូលដ្ឋា​នច្បាប់អន្តរជាតិ ហើយដើ​ម្បីជួយ​សម្រួល​ដល់​ដំណើរកា​រច​រចាអំ​ពីក្រមប្រតិបត្តិ នៅសមុទ្រ​ខាងកើត (COC) នោះ គឺភាគីទាក់ទិនទាំង​អស់ចាំបាច់​ត្រូវគោរព សេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) យ៉ាងដាច់ខាត ជាពិសេស​គឺបទ​បញ្ញាតិ្ត​ស្ដីពីការអត់ធ្មត់ មិនមានអំពើ​បង្កឡើង ភាពស្មុគស្មាញ​ឬធ្វើអោយ​ជម្លោះកើន​ឡើង​ផង​ដែរ​”៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចុះត្រួតពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ទប់ទល់នឹងការប្រែប្រួលអាកាសធាតុនៅទីក្រុង Can Tho

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចុះត្រួតពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ទប់ទល់នឹងការប្រែប្រួលអាកាសធាតុនៅទីក្រុង Can Tho

ចុះពិនិត្យការដ្ឋានសាងសង់គម្រោងផ្លូវល្បឿនលឿន Chau Doc - Can Tho - Soc Trang ដំណាក់កាលទី ១ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យទីក្រុង Can Tho សម្រេចការងារបោសសំអាតផ្ទៃដីទាំងស្រុងក្នុងខែឧសភា; ស្នើឲ្យបណ្ដាស្ថាប័ន វិនិយោគិន អ្នកម៉ៅការ វិស្វករ កម្មករ និងនិយោជិត បន្តខិតខំប្រឹងប្រែងរៀបចំការ សាងសង់ ធានាបាននូវវឌ្ឍនភាព លើកកំពស់គុណភាព ធានាបច្ចេកទេស សុវត្ថិភាព និងអនាម័យបរិស្ថាន។

Top