• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមគឺជាគំរូមួយអំពីការប្រយុទ្ធប្រឆាំងនឹង COVID-19 ដែលប្រទេសនានាគួរតែសិក្សាតាម

លើគេហទំព័រ gavi.org នៃសម្ព័ន្ធភាពសកលលោក អំពីវ៉ាក់សាំងនិងការចាក់ថ្នាំវ៉ាក់សាំងបង្ការរោគ (GAVI) ទើបនឹងមានបទវិភាគអំពីមូលហេតុ ជួយវៀតណាមគ្រប់គ្រងដោយជោគជ័យ លើជំងឺរាតត្បាត COVID-19។

យោងតាម GAVI វៀតណាមគឺជាគំរូក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19 សម្រាប់ប្រទេសមានចំណូលទាបគួរសិក្សាតាម។ វៀតណាមបានពឹងផ្អែកលើដំណោះស្រាយមានប្រសិទ្ធិភាពនិងចំណាយទាប ចំនួន ៤ ដើម្បីប្រឆាំងនឹងការរីករាលដាលនៃជំងឺ COVID-19 រួមមានការធ្វើតេស្តិ៍យុទ្ធសាស្ត្រ ការតាមដានមេរោគតាមរយៈកម្មវិធីឆ្លាត ការធ្វើយុទ្ធនាការផ្សព្វផ្សាយជាសាធារណៈប្រកបដោយប្រសិទ្ធភាពនិងការធ្វើចត្តាឡីស័កផងដែរ។

យោងតាមកាសែត The Globe and Mail ជាកាសែតមួយដែលទទួលបានការទុកចិត្តបំផុតនៅប្រទេសកាណាដា ដែលកាលពីថ្ងៃទី ២៧ ឧសភា បានចុះផ្សាយអត្ថបទមួយដែលលើកសរសើរពីការងារប្រឆាំងនឹង COVID-19 របស់វៀតណាម។ អត្ថបទនេះបានអះអាងថា វៀតណាមបានកំណត់ស្តង់ដារសម្រាប់ការប្រយុទ្ធប្រឆាំងនឹង COVID-19 ខណៈពេលដែលគ្មានករណីស្លាប់ណាមួយត្រូវបានគេកត់ត្រាឡើយ។ អ្នកនិពន្ធអត្ថបទនេះបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាមបានពន្លត់ការរីករាលដាលនៃជំងឺ COVID-19 យ៉ាងឆាប់រហ័ស តាម រយៈការធ្វើចត្តាឡីស័ក និងយុទ្ធនាការផ្សព្វផ្សាយលើបណ្តាញសង្គម ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនផងដែរ៕


តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បើកទិវាភាពយន្តឯកសាររំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu

បើកទិវាភាពយន្តឯកសាររំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu

ទាំងនេះគឺជាខ្សែភាពយន្តដែលផលិតដោយសិល្បករវៀតណាមក្នុងគ្រានៃសង្គ្រាមប្រឆាំងនឹងការឈ្លានពានរបស់អាណានិគមបារាំង និងក្នុងអំឡុងពេលដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិរហូតមកដល់សព្វថ្ងៃនេះ។

Top